ក្រុមហ៊ុន​សំណាង​អង្គរ​សំណូមពរ​ឱ្យមេឃុំ​២​ធ្នូគ្រប់គ្រង​ប្រជាពលរដ្ឋ​ឱ្យបាន​ច្បាស់​ដើម្បី​បញ្ចប់វិវាទ​ដីធ្លី

ក្រុមហ៊ុន​សំណាង​អង្គរ​សំណូមពរ​ឱ្យមេឃុំ​២​ធ្នូគ្រប់គ្រង​ប្រជាពលរដ្ឋ​ឱ្យបាន​ច្បាស់​ដើម្បី​បញ្ចប់វិវាទ​ដីធ្លី

ដោយ ៖ ឆ្មាំក្រចេះ
ករណីវិវាទដីធ្លីរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ និងប្រជា ពលរដ្ឋ ជាមួយនិងក្រុមហ៊ុន សំណាងអង្គរ ចំនួន ២៣គ្រួសារ ត្រូវបានក្រុមហ៊ុន សម្រេចដោះស្រាយរួចរាល់អស់ហើយ ។ ដោយឡែក ប្រជាពលរដ្ឋ ៣ ទៅ ៤ គ្រួសារ ដែលកំពុងបន្ត ធ្វើរោងរំលោភលើដីក្រុមហ៊ុនត្រូវបានតំណាងក្រុមហ៊ុនសំណាង អង្គរ អះអាងថា ជាប្រភេទប្រជាពលរដ្ឋដែលចំណាកស្រុក ហើយ ពុំបានបំពេញបែបបទក្នុងការមកតាំងទីលំនៅស្របច្បាប់ ឡើយ ។

ដោយភាពអនាធិបតេយ្យចេះតែបន្តកើតមាន លើដីក្រុមហ៊ុនពីសំណាក់ ប្រជាពលរដ្ឋចំណាកស្រុក តំណាងក្រុមហ៊ុន សំណាងអង្គរសំណូមពរឱ្យអាជ្ញាធរឃុំ ២ ធ្នូ មេត្តាពិនិត្យទៅលើស្ថានភាពពិតប្រាកដរបស់ប្រជាពលរដ្ឋដែលបានមក បោះទីតាំងរំលោភយកដីក្រុមហ៊ុន ព្រោះក្រុមហ៊ុនអាចមានលទ្ធភាពអភីវឌ្ឍន៍ទៅបាន ស្របតាមគោលនយោបាយ ដែលដាក់ចេញដោយរាជរដ្ឋាភិបាលទៅបានគឺអាស្រ័យដោយអាជ្ញាធរដែនដីមានការគ្រប់គ្រងលើពលរដ្ឋ ចំណាក ស្រុក ឱ្យបានច្បាស់លាស់ទើបអាចបញ្ចប់ជម្លោះដែលចេះតែបន្តអូសបន្លាយបាន ។

ម៉្យាងវិញទៀតផ្អែកតាមសេចក្តីជូនដំណឹងសាលាស្រុកស្នូល គឺចំណែកដីចាប់ពីគីឡូម៉ែត្រលេខ ១០៩ តាមដងផ្លូវលេខ ៧៦ ក្នុងដែនជម្រកសត្វព្រៃស្នួល គឺស្ថិតនៅក្នុងការគ្រប់គ្រងរបស់ក្រុមហ៊ុន សំណាងអង្គរ ជាអ្នកគ្រប់គ្រង អភិវឌ្ឍន៍ ដែល ទទួលបានអាជ្ញាប័ណ្ណវិនិយោគស្របតាមផ្លូវច្បាប់ថែមទៀតផង ៕

DSC07147 DSC07149

Filed in: ព័ត៌មានសង្គម, ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.