កម្ពុជាប្រកាន់យករបបទីផ្សារសេរីដោយសូម្បីអតីតសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនក៏ធ្លាប់បានធ្វើការអះអាងថាស្ថិតក្នុងតួនាទីជានាយករដ្ឋមន្ត្រីតាំងពីឆ្នាំ1985លោកបានធ្វើការកែទម្រង់ពីកម្មសិទ្ធសមូហភាព(ក្រុមសាមគ្គី)មកជាកម្មសិទ្ធឯកជនវិញ។
ផ្អែកតាមសំណួររបស់ប្រជាពលរដ្ឋពាក់ពន្ធ័ករណីមិនលក់ដីស្រែចំការទៅឲ្យឧកញ៉ាក៏គេយកដែរ វាគឺជាប្រធានបទក្ដៅនៅក្នុងសង្គមខ្មែរកន្លងមកក៏ដូចជាបច្ចុប្បន្នទោះបីមានការព្រមានពីថ្នាក់ដឹកនាំជាតិតម្រូវឲ្យមន្ត្រីគ្រប់រូបត្រូវយកចិត្តទុកដាក់ក្នុងការបំរើរាស្ត្រដោយមិនត្រូវយកតួនាទីទៅបំផ្លាញប្រជាជនគឺមិនអាចទុកក្នុងក្របខណ្ឌបានទេក្ដី តើលោកឧកញ៉ាអាចមកគំរាមប្រជាពលរដ្ឋបើមិនលក់ដីឲ្យក៏យកដែរ បានដោយគ្មានកិច្ចសហការពីមន្ត្រីជំនាញបានដោយរបៀបណា។
ជួបជាមួយលោកស៊ឹម ភី កាលពីថ្ងៃទី23 សីហា ឆ្នាំ2023 នៅផ្ទះរបស់លោកបានបញ្ជាក់ប្រាប៎ឲ្យដឹងថាដីអាងទួលពន់រៃត្រូវបានសម្ដេចហ៊ុនសែនប្រគល់ឲ្យប្រជាពលរដ្ឋតាំងពីអំឡុងឆ្នាំ1994ដែលលើកគម្រោងអភិវឌ្ឍក្រាំងយ៉ូវក្នុងសម័យកាលឯកឧត្ដមទេព ងននៅជាមេឃុំក្រាំងយ៉ូវមកម្ល៉េះ។ចំណែកឯកមន្ត្រីភូមិបាលស្រុកឈ្មោះឡុង និងឈ្មោះក្រួច សុតដែលយកឯកសារឲ្យលោកស៊ីញ៉េទាំងលោកចូលនិវត្តន៍7ឆ្នាំមកហើយឲ្យទទួលស្គាល់អាងទួលពន់រៃក៏បានប្រាប់គាត់ដែរថាដីអាងទួលពន់រៃសម្ដេចប្រគល់ទៅឲ្យប្រជាពលរដ្ឋហើយមែនទេ។
ទោះបីដឹងថាសម្ដេចហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីធ្លាប់បានសម្រេចប្រគល់ដីអាងទួលពន់រៃទៅឲ្យប្រជាពលរដ្ឋដោយតំណាងប្រជាពលរដ្ឋនៅភូមិកំពង់ពោធិ៍បញ្ជាក់ថាសម្ដេចបានឲ្យធ្វើកាន់កាប់ចាប់ពី3ឆ្នាំទៅ5ឆ្នាំនិងទទួលបានសិទ្ធកាន់កាប់ស្របច្បាប់ថែមទៀតផង ចុះហេតុអ្វីក៏មកដល់ពេលនេះពួកគាត់កាន់កាប់អាស្រ័យផលជាង20ឆ្នាំទៅហើយ ស្រាប់តែមេការឧញ៉ាសំប៊នឈ្មោះវីមកអះអាងថាបើមិនលក់ឲ្យឧកញ៉ាក៏គេយកដែរទៅវិញ។
ដោយសារទីផ្សារសេរីនៅស្រុកខ្មែរបើមិនលក់ក៏គេយកដែរនេះហើយទើបកសិករអត់ដីស្រែចំការបង្ករង្កើនផលបញ្ជូនកូនប្រពន្ធទៅធ្វើការរោងចក្រនិងចំណាកស្រុកទៅថៃទៅកូរ៉េទៅជប៉ុននិងបណ្ដាប្រទេសមួយចំនួនទៀតដែលថ្នាក់ដឹកនាំជាតិនិងថ្នាក់ដឹកនាំក្រោមជាតិគួរទទួលយកការរិះគន់ដើម្បីកែទម្រង់ស្ថាបនាឲ្យស្របតាមគោលនយោបាយមន្ត្រីគឺជាអ្នកបំរើរាស្ត្រពិតប្រាកដ។ បើនៅតែទុកឲ្យមន្ត្រីជំនាញភូមិបាលស្រុកស្អាងឃុបឃិតជាមួយឈ្មួញបំផ្លាញផលប្រយោជន៍ប្រជាពលរដ្ឋនៅភូមិកំពង់ពោធិ៍ត្បូងទាំងដឹងថាដីស្រែចំការនៅចំណុចអាងទួលពន់រៃត្រូវបានសម្ដេចតេជោអតីតនាយករដ្ឋមន្ត្រីសម្រេចប្រគល់ជូនរាស្ដ្រអាស្រ័យផលហើយបែជាហ៊ានឃុបឃិតជាមួយឈ្មួញបំពានលើសេចក្ដីសម្រេចបែបហ្នឹងតើអាចចាត់ទុកបានថាជាមន្ត្រីដែលប្រើតួនាទីទៅបំផ្លាញផលប្រយោជន៍រាស្ត្រដែលថ្នាក់ដឹកនាំជាតិធ្លាប់បានព្រមានហើយថាមិនគួរទុកឲ្យនៅក្នុងក្របខណ្ឌមន្ត្រីរាជការតទៅទៀតនោះទេ។
សារព័ត៌មានពុំមានសិទ្ធិអំណាចអ្វីទៅអនុវត្ត ឬចោទប្រកាន់មន្ត្រីណាឡើយ គ្រាន់តែអាចស្វែងរកភស្តុតាងមកបញ្ជាក់ដើម្បីឲ្យថ្នាក់ដឹកនាំជ្រាបជាពត៌មានតែប៉ុណ្ណោះ។ ព្រោះបើស្ដាប់តែរបាយការណ៍មន្ត្រីគ្រាប់ល្ពៅគឺមិនខុសអ្វីពីស្ដាប់គេផ្សាយពាណិជ្ជកម្មនោះទេ ទើបលោក ម៉ៅ ធនិន្ទ អភិបាលខេត្តកំពតធ្វើការសម្រេចចិត្តដោះស្រាយករណីវិវាទដីធ្លីជាសាធារណះ វាធ្វើឲ្យអាប់ឱនដល់មន្ត្រីថ្នាក់ក្រោមក៏ពិតមែន តែទទួលបានការកោតសរសើពីមហាជន រហូតរហស្សនាមឲ្យថាជាតុលាការមុខដែកថែមទៀតផង។/