កម្លាំងផ្នែក ប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត ចុះបង្ក្រាប ការប្រើប្រាស់ គ្រឿងញៀនខុសច្បាប់

កម្លាំងផ្នែក ប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋានននគរបាលក្រុងប៉ោយប៉ែត បានទទួលដំណឹង ពីប្រព័ន្ធផ្សព្វផ្សាយន(No Drug លេខ ៣៤០) ថានៅចំណុចផ្សារ អគារថ្មីមានការ ចែកចាយ និងប្រើប្រាស់ គ្រឿងញៀនខុសច្បាប់ ដែលស្ថិតនៅ ភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ 

ភ្លាមៗនោះ កម្លាំងផ្នែកប្រឆាំង គ្រឿងញៀន នៃអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត បានចុះសហការ ជាមួយកម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាល អូរជ្រៅ បានបង្ក្រាប ករណីខាងលើ រួចហើយបានឃាត់ខ្លួន ជនសង្ស័យចំនួន ០៣នាក់ ក្នុងនោះ

-សម្ភារៈ និងវត្ថុតាង រួមមានៈ

១.ម្សៅក្រាម ស ថ្លា សង្ស័យជា សារធាតុញៀន ចំនួន៤២ កូនថង់តូច។ 

២.ថ្នាំគ្រាប់ពណ៌ក្រហម មានអក្សរ(WY) ពីលើសង្ស័យ ជាសារធាតុញៀន ចំនួន០៥គ្រាប់។ 

៣.ទូរសព្ទដៃ ចំនួន០១គ្រឿង។ 

៤.បំពង់កែវ សម្រាប់ប្រើប្រាស់ គ្រឿងញៀនមួយ។ 

៥.ឧបករណ៍ សម្រាប់ចូក គ្រឿងញៀនមួយ។ 

៦.កូនកាបូបពីរ។ 

ហើយបន្ទាប់មកថ្ងៃ ខែ ឆ្នាំ ដដែល កម្លាំងយើងបានបន្តទៅត្រួតពិនិត្យ បន្ទប់ជួលរបស់ជនសង្ស័យ ប៉ុន្តែជនសង្ស័យបានរត់គេចខ្លួនចេញពីបន្ទប់ជួល មុនបាត់ ហើយកម្លាំងយើង បានឃាត់បាន ជនសង្ស័យម្នាក់ ដែលនៅក្នុងបន្ទប់នោះ ចំនួន១នាក់ ជនជាតិ ខ្មែរ។

សម្ភារៈ និងវត្ថុតាង មាន

១.ម្សៅក្រាម ស ថ្លា សង្ស័យជា សារធាតុញៀន ចំនួន០៦កូនថង់តូច។ 

២.ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនមួយ។ 

៣.ដែកកេះសម្រាប់ប្រើប្រាស់គ្រឿងញៀន០២។ 

៤.បំពងកែវសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយ។ 

៥.ដបសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយ។ 

៦.ទូរស័ព្ទដៃមួយ។ 

  បន្ទាប់មកកម្លាំងក៏បាននាំជនសង្ស័យទាំងអស់មកកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីធ្វើការ សាកសួរតាមនីតិវិធី និងបានបន្តធ្វើតេស្ត ទឹកនោមស្វែងរក សារធាតុញៀន លទ្ធផលវិជ្ជមាន(+)ទាំងបួននាក់។ 

  ជំនាញសុំធ្វើការឃាត់ខ្លួនជនសង្ស័យដើម្បីកសាងសំណុំរឿងបញ្ជូនតាមនិតិវិធី នៅថ្ងៃទី ៦ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង១៤ និង៣០នាទី ។

 

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2024 La Presse Nationale. All rights reserved. XHTML / CSS Valid.