ទីតាំងបើកលេងល្បែងស៊ីសងជល់មាន់តាមអនឡាញបង្កប់តាមតារាងបាល់ទះក្នុងហាងកាហ្វេក្រោយផ្សារលើជាច្រើនកន្លែងរបស់(ចែលីណា)នឹងលោក(ខ្លា)ស្ថិតនៅក្នុងភូមិតាវឿនសង្កាត់សាលាកម្រើកក្រុងសៀមរាបខេត្តសៀមរាបនៅអាចលួ ចបើកឪ្យពួកក្រុមអ្នកញៀនល្បែងចូលទៅលេងយ៉ាងគគ្រឹកគគ្រេង ខណៈដែលមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មិនហ៊ានធ្វើការបង្ក្រាប!ព្រោះខ្លាចបាត់បង់ផលប្រយោជន៍ ។
(ខេត្តសៀមរាប៖) ទីតាំងបើកលេងល្បែងស៊ីសងភ្នាល់ដាក់លុយ ជល់មាន់តាមប្រព័ន្ធអនឡាញរបស់(ចែលីណា)នឹងរបស់លោក(ខ្លា)ដល់ពេញនិយមបង្កប់តាមតារាងបាល់ទះនិងតាមហាងកាហ្វេច្រើនកន្លែងក្នុងក្រុងសៀមរាបដែលទីតាំងដូចជា៖
ទីតាំងទី1៖តាមតារាងបាល់ទះនិងតាមហាងកាហ្វេក្រោយផ្លូវផ្សារលើស្ថិតនៅក្នុងភូមិតាវៀនសង្កាត់សាលាកម្រើកក្រុងសៀមរាបខេត្តសៀមរាប។
ទីតាំងទី2៖ក្នងទាមកាហ្វេជាប់នឹងហាងអ៊ុតសក់ទល់មុខតារាងបាល់ទះភូមិខ្នារស្ថិតនៅក្នុងភូមិខ្នាសង្កាត់ជ្រាវក្រុងសៀមរាបខេត្តសៀមរាប។
ទីតាំងទីប3៖ក្នុងហាងកាហ្វេជិតតារាងបាល់ទះ 169 ផ្សារដើមក្រឡាញ់ ស្ថិតនៅក្នុងភូមិត្រពាំងសេះសង្កាត់គោកចក្រុងសៀមរាបខេត្តសៀមរាប កំពុងបើកឲ្យពួកក្រុមពួកអ្នកញៀនល្បែងចូលលេងភ្នាល់ដាក់លុយគ្នាស្រែកហ៊ោកញ្ជ្រៀវយ៉ាងទ្រហឹង បែរជាមន្ដ្រីអាជ្ញាធរនឹងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ដូចជាគ្មានវិធានការចុះបង្ក្រាប់ទាល់សោះឡើយ ។
តាមប្រភពប្រជាពលរដ្ឋដែលនៅរស់ជិតនឹងបានប្រាប់ដល់អង្គភាពយើងបានឪ្យដឹងថា៖ទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញដែលមានទីតាំងដូចខាងលើនេះនៅតែបន្តបើកដំណើរការលេងបានជារៀងរាល់ថ្ងៃ ដោយមិនទាន់ឃើញមន្ត្រី អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានក្នុងសង្កាត់សាលាកន្សែងសង្កាត់ជ្រាវនិងសង្កាត់គោកចកមានវិធានការទប់ស្កាត់រឺក៏ចុះបង្ក្រាបទាល់សោះឡើយ។
ពលរដ្ឋបានបន្តថា ៖ ទីតាំងល្បែងស៊ីសងទាំងបីខាងលើនេះនៅតែអាចបើកល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញខុសច្បាប់បានយ៉ាងរហូតរលូនហាក់បីដូចជាបើកលេងដោយសេរីជារៀងរាល់ថ្ងៃ ដោយមិនញញើតមន្ត្រីអាជ្ញាធរនឹងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានសង្កាត់ទាំងបីនោះបន្តិចសោះជាពិសេសមិនខ្លាចញញើតសូម្បីតែអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលយើងដែលបានដាក់ចេញនូវបទបញ្ជាការពារថ្មីៗនេះទាល់តែសោះ។
អាស្រ័យហេតុនេះប្រជាពលរដ្ឋក៏ដូចមហាជនទូទៅ សូមសំណូមពរដល់ ឯកឧត្ដម ប្រាក់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ជាពិសេសលោក ហួត សុធី ស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងលោក ដា ចំរើន អធិការដ្ឋាននគរបាលក្រុងសៀមរាប សូមមេត្តាមានវិធានការតាមផ្លូវច្បាប់ចំពោះទីតាំងល្បែងស៊ីសង(ជល់មាន់)តាមអនឡាញខុសច្បាប់របស់ចែ(លីណា)របស់លោក(ខ្លា)ដែលមានទីតាំងដូចខាងលើនេះផងទាន។ ដើម្បីធានាបាននូវគោលនយោបាយភូមិ/ឃុំ/ មានសុវត្ថិភាព ទាំង7 ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ដាក់ចេញដោយក្រសួងមហាផ្ទៃកន្លងមកនេះ ។
ប្រជាពលរដ្ឋទទូចស្នើសុំដល់ លោក (សោម ណារិទ្ធ) មេប៉ុស្តិ៍សង្កាត់សាលាកម្រើក នឹងលោក(ស៊ត់ សៃ)មេប៉ុស្តិ៍សង្កាត់ជ្រាវនឹងលោក(ឡុង សុជាតិ )មេប៉ុស្តិ៍សង្កាត់គោកចកសូមលោកមេប៉ុស្តិ៍សង្កាត់មេត្តា គោរពតាមការណែនាំអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលយើង និងចូលរួមចំណែកកាត់បន្ថយ នឹងបញ្ជៀសរាល់អំពើចោរកម្មផ្សេងៗ នៅក្នុងមូលដ្ឋានបានដូចជា ៖ ចោរលួច ចោរឆក់ ចោរប្លន់
គាស់ផ្ទះនិងអំពើហឹង្សាក្នុងគ្រួសារជាដើម ព្រោះថាល្បែងជាដើមចោមនៃការបង្កបង្កើតបទល្មើសផ្សេងៗដូចខាងលើនេះក្នុងមូលដ្ឋាន បងប្អូនប្រជាពលរដ្ឋសុំសំណូមពរ នឹងសង្ឃឹមថា លោកអធិការក្រុងនិងយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ក្រាបបទល្មើសផ្សេងៗក្នុងដែនរបស់ខ្លួនប្រសិទ្ធភាពផងទាន។
អង្គភាពយើងខ្ញុំផ្សព្វផ្សាយពីករណីល្បែងស៊ីសងខាងលើនេះគ្រាន់តែរិះគន់ក្នុងនៃស្ថាបនាតែប៉ុណ្ណោះមិនមានបំណងណាមួយធ្វើឲ្យបះពាល់ដល់កិត្តិយសគិត្យានុភាពអាជ្ញាធរមូលដ្ឋានឬសាមុីស្ថាប័នទាំងឡាយណានេះទេ ការផ្សព្វផ្សាយ ព័ត៌មានពិត សុក្រិត្យ យុត្តិធម៌ និងតម្លាភាភ ស្តីពីរបបសារព័ត៌មានតែប៉ុណ្ណោះ៕
អត្ថបទនិងប្រភពដោយលោកសឿន ចិន