កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បញ្ជូន​ជនសង្ស័យ​៤​នាក់​ទៅ​សាលាដំបូង​ខេត្ត​ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ​

( ដោយ​÷​គឹម សុង​)
(​បន្ទាយមានជ័យ )÷ យោងតាម​ពាក្យបណ្តឹង​ជនរងគ្រោះ​ឈ្មោះ ឈុន វា​សនា​ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ បច្ចុ ប្បន្ន​រស់នៅ​ភូមិ​សន្តិភាព ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ស្តីពី​ករណី​លួច​ម៉ូតូ កាលពី​វេលា​ម៉ោង​១៥​និង​៣០​នាទី ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២៤ នៅ​ចំណុច​មុខ​វត្ត​អូរ​ល្ហុង ស្ថិតក្នុង​ភូមិ​សន្តិភាព ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ​។ រហូត​នៅ​វេលា​ម៉ោង​០៩​និង​០០​នាទី ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០២៤ ជនរងគ្រោះ​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូ​របស់​ខ្លួន​នៅ​ចំណុច​កាស៊ីណូ​ហ្គោដ​វើល ស្ថិតក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ទើប​ប្តឹង​មក​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែ​ត​ឱ្យ​ឃាត់ខ្លួន​ភ្លាមៗ​តែម្តង​។​

​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​បានឱ្យដឹងថា ការឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៤​នាក់ ១-​ឈ្មោះ លី តុលា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ស្នាក់នៅ​បណ្តោះអាសន្ន​ភូមិ​ផ្សារកណ្តាល សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ , ២-​ឈ្មោះ រ៉​ន រដ្ឋា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន​ស្នាក់នៅ​មិន​ពិតប្រាកដ​, ៣-​ឈ្មោះ ស៊ុន សេង​លី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ទំនប់​ក​៥ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​, ៤-​ឈ្មោះ វី វណ្ណា (​តឿ​ន​) ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន​ស្នាក់នៅ​មណ្ឌល​១០ ភូមិ​ប្រជា​ធម្ម​កើត សង្កាត់​អូរឫស្សី ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។ ព្រមទាំង​ដកហូត​វត្ថុតាង​៖ ១-​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ផលិត ឆ្នាំ​២០២០ គ្មាន​ផ្លាកលេខ (​ប្រគល់​ជូន​ជនរងគ្រោះ​វិញ​), ២-​ម៉ូតូ​ម៉ាក វិនន័​រ ពណ៌​ខ្មៅ ចំនួន​០១​គ្រឿង​, ៣-​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០០៥ ចំនួន​០១​គ្រឿង​, ៤-​ផ្លាកលេខ​ម៉ូតូ ចំនួន​០១ , ៥-​បំណែក​ម៉ូតូ មួយចំនួន ហើយ​នាំ​មក​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ដើម្បី​សួរនាំ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​។​

​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ បានឱ្យដឹង​ទៀត​ថា ក្រោយ​ឃាត់ខ្លួន និង​សួរនាំ​រួច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​លួច​ម៉ូតូ របស់​ជនរងគ្រោះ ពិតប្រាកដ​មែន​។

​ដោយ​ផ្អែក​លើ​ចម្លើយសារភាព និង​មាន​វត្ថុតាង​ជាក់ស្តែង កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​បញ្ជាការដ្ឋា​នកងរាជ​អាវុធហត្ថ​ខេត្ត​ចាត់កា​រ​បន្ត​តាម​នីតិវិធី​។

​លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​បាន​ឱ្យដឹង​ថា ការបង្ក្រាប​ករណី​ខាងលើ​នេះ ក៏​ទទួលបាន​ការអនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មាន​ការសម្របសម្រួល​នីតិវិធី​ពី ឯកឧត្តម កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​ផងដែរ ។

​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្ត បញ្ជូន​ទៅ​សាលាដំបូង​ខេត្តហើយ នៅ​រសៀល​ថ្ងៃ​សុក្រ ទី​០៤ ខែតុលា ឆ្នាំ​២០២៤​នេះ ដើម្បី​អនុវត្ត​តាម​នីតិវិធី​៕

 

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2024 La Presse Nationale. All rights reserved. XHTML / CSS Valid.