បទបញ្ជា រដ្ឋាភិបាល ល្អបើថ្នាក់ ក្រោមមិន អនុវត្ត លទ្ធផល គឺសូន្យ

ក្រោមការ ដឹកនាំ បន្តវេន រាជរដ្ឋាភិបាល អាណត្តិ ទី៧ បានដាក់ ចេញគោល នយោបាយ ធំៗ ចំនួន៣ ទី១ គឺបង្ក្រាប និងបោស សម្អាត បទល្មើស គ្រឿងញៀន និងមន្ត្រី ដែលពាក់ពន្ធ័ ដោយគ្មាន ការលើក លែង ។ ទី២ គឺបទល្មើស ល្បែង ស៊ីសង គ្រប់ប្រភេទ ដែលបង្ក ឲ្យមាន ចោរកម្ម លួច ឆក់ ប្លន់ និងអំពើ ហឹង្សា ក្នុងគ្រួសារ ជាដើម ។ល។ ទី៣ គឺជា សេចក្ដី សម្រេច ចុងក្រោយ របស់សម្ដេច បវធិបតី ហ៊ុន ម៉ាណែត ដាក់បទបញ្ជា យ៉ាង ដាច់ខាត តម្រូវឲ្យ អាជ្ញាធរ រាជធានី ខេត្ត ត្រូវអនុវត្ត បង្រ្កាប ក្រុមក្មេង ទំនើងដែល បង្កើតជា ក្រុមបង្ករ ការអុកឡុក កាប់ចាក់ គ្នានៅ តាមដងផ្លូវ សាធារណៈ ឲ្យទទួល បានលទ្ធផល ល្អ ។
គោល នយោបាយ និង បទបញ្ជា របស់ប្រមុខ រាជរដ្ឋា ភិបាល វាពិតជាល្អ ដើម្បី ធានា បាននូវ ការដឹកនាំ សង្គមជាតិ មានសណ្ដាប់ ធ្នាប់ និង សន្តិសុខ ដែល ប្រជាពលរដ្ឋ ចង់បាន ។ ប៉ុន្តែ បើមាន តែគោល នយោបាយ និង បទបញ្ជា ល្អ ប៉ុន្តែ អាជ្ញាធរ រាជធានី ខេត្ត ស្ដាប់ និង ទទួលយក ហើយមិន អនុវត្ត ព្រោះតែ ទទួលយក ផលប្រយោជន៍ ពីបទល្មើស ទេ នោះជា លទ្ធផល ពិតជា គ្មានបាន កែប្រែ សង្គមនេះ ឲ្យមាន សណ្ដាប់ធ្នាប់ និង សុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ បានឡើយ ។
ជាក់ស្ដែង បទល្មើស ល្បែង ស៊ីសង ភ្នាល់ទឹកភ្លៀង មាន ទីតាំងនៅ លើដំបូល អាគា ខាងត្បូង អតីតៈ សណ្ឋាគារ ទឹករាំផ្ការាំ ដែលមាន ក្រុមគ្រួសារ តាសួ ជាមេ ក្លោងក្នុង ខណ្ឌ៧ មករា គ្រាន់តែ មើលពី ក្រោមក៏ ឃើញដែរ តើអាច លាក់បាំង ភ្នែកអាជ្ញាធរ និង សមត្ថកិច្ច ខណ្ឌ៧ មករា និង រាជធានី បានដោយ របៀបណា ? មានការ ចោទសួរ ថាបើគ្មាន ផលប្រយោជន៍ ទៅដល់ អាជ្ញាធរ និង សមត្ថកិច្ច ខណ្ឌរួម ទាំង អាជ្ញាធរ រាជធានី និង ស្នងការ រាជធានី តើបទល្មើស ល្បែង ភ្នាល់ទឹកភ្លៀង របស់ក្រុម គ្រួសារ តាសួ អាចដំណើរ ការបាន ឬទេ ? ចម្លើយគឺ បើកអត់បាន ។ បានហ៊ាន ថាអត់ បានព្រោះ កន្លង មក ឯកឧត្ដម ឃួង ស្រេង អភិបាល រាជធានី ភ្នំពេញ ធ្លាប់បាន ដាក់បទ បញ្ជា ឲ្យចាប់ ទាំងវត្ថុ តាង បទល្មើស ល្បែងស៊ី សង រួមទាំង ម្ចាស់បើក ល្បែង ស៊ីសង ផងដែរ ដោយមិន ត្រូវឲ្យ រួចខ្លួន ឡើយ ។
មានការ ងឿងឆ្ងល់ ថាល្បែង ភ្នាល់ទឹកភ្លៀង ដុះស្លែ របស់ក្រុម គ្រួសារ តាសួ ហេតុអ្វី ក៏ស្ងប់ ស្ងាត់ ម៉្លេះបើ ទោះ បីជា មានការ ចេញផ្សាយ តាមព័ត៌មាន ជាច្រើនក្ដី ។ ចម្លើយ គឺលុយ បើយក លុយ ក្រុមគ្រួសារ តាសួ ហើយទៅ ចាប់ទៀត គឺវាខុស ពីទម្លាប់ អ្នកមាន អំណាច ។ ដោយសារ ទម្លាប់អ្នក មានអំណាច យកលុយ ពីបទ ល្មើសហើយ ស្ងាត់នេះ ហើយទើប លទ្ធផល ដែលចេញ ពីគោល នយោបាយ និង បទបញ្ជា របស់ ប្រមុខ រាជរដ្ឋា ភិបាល គឺ ស្មើសូន្យ ៕

 

 

 

 

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2024 La Presse Nationale. All rights reserved. XHTML / CSS Valid.