( បន្ទាយ មានជ័យ ) កង កម្លាំង នគរ បាល ឈរ ជើង នៅ តំបន់ ព្រំដែន ៩១១ ដឹកនាំ ដោយ លោក វរសេនីយ៍ ឯក សូ ចាន់ណារី មេបញ្ជាការ វរៈ ៩១១ ស្ថិត នៅ ភូមិ ចាន់គីរី សង្កាត់ ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ត្រូវ បាន ឯក ឧត្តម ខេង ស៊ុម អ្នក តំណាង រាស្ត្រ មណ្ឌល ខេត្ត បន្ទាយមានជ័យ បាន អញ្ជើញ ចុះសួរ សុខ ទុក្ខ និង បាន ផ្ដល់ កូន ឈើ បេង ចំនួន ២០០ ដើម នាថ្ងៃ ទី១៥ ខែសីហា ឆ្នាំ ២០២៤ ។
ថ្លែង ក្នុង ឱកាស នោះ ឯក ឧត្តម ខេង ស៊ុម អ្នក តំណាង រាស្ត្រ មណ្ឌល ខេត្ត បន្ទាយមានជ័យ បាន ពាំនាំ នៅ ប្រសាសន៍ ផ្តាំ ផ្ញើ ការ សួរ សុខ ទុក្ខ ពីសំណាក់ សម្តេច ប្រធាន ព្រឹទ្ធ សភា រដ្ឋសភា សម្តេច ប្រមុខ រាជរដ្ឋា ភិបាល កម្ពុជា ដល់ កង កម្លាំង នគរបាល ឈរ ជើង នៅ តំបន់ ព្រំ ដែន ៩១១ ក្នុង សង្កាត់ ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ។
ឯក ឧត្តម ខេង ស៊ុម បាន មាន ប្រសាសន៍ បញ្ជាក់ ថា ៖ ការ ប្រគល់ កូន ឈើ នា ពេល នេះ គឺ ដើម្បី បង្កើន ធនធាន ធម្មជាតិ ឡើង វិញ ការពារ ធនធាន ធម្មជាតិ ចម្រុះ និង កាត់ បន្ថយ ឥទ្ធិពល អវិជ្ជមាន នៃការ ប្រែប្រួល អាកាស ធាតុ ជា ពិសេស នោះ គឺទុក ជា សម្បិត្ត ជាតិ និង ជា សម្បិត្ត សកល និង ដើម្បី កែ ប្រែ សោភ័ណ្ឌ ភាព តំបន់ របស់ ខ្លួន ដើម្បី លើក ស្ទួយ មុខ មាត់ អង្គ ភាព របស់ ខ្លួន ។ ជាពិសេស ដើម្បី ថែរក្សា ព្រៃឈើ និង ការ ដាំដុះ ព្រៃឈើ គឺដើម្បី រក្សា បរិស្ថាន បៃតង នៃ ធនធាន ធម្មជាតិ គុណភាព ដី ជម្រក មនុស្ស សត្វ ដែល អាច អោយ យើងកាត់ បន្ថយ បាន នូវភាព ប្រឈម នឹង គ្រោះ មហន្តរាយ ដោយ គ្រោះ រាំងស្ងួត បំរែ បំរួល អាកាស ធាតុ ភ្លើង ឆេះព្រៃ ខ្យល់កន្ត្រាក់ ទឹក ជំនន់ ដែល បណ្តាល មក ពីការ បាត់បង់ ព្រៃឈើ ហើយ ព្រៃឈើ គឺជា ប្រភព ធនធាន ធម្មជាតិ ដ៏ សំខាន់ សម្រាប់ ប្រទេស ជាតិ ៕