អតីត សម្ដេចតេជោ នៅជានាយករដ្ឋមន្រ្តី ធ្លាប់បានផ្ញើសារ សម្លេងឲ្យអភិបាល ខេត្តកណ្ដាល បញ្ឈប់ជាបន្ទាន់ រាល់សកម្មភាព ឈ្មួញជីកដីលក់ ដែលធ្វើឲ្យប៉ះពាល់ដល់ ដីអាស្រ័យផល ប្រជាពលរដ្ឋ ។ សម្ដេចបានបញ្ជាក់ ច្បាស់ៗថា ពួកឈ្មួញរកស៊ី ជីកដីលក់មិនមែន អត់លទ្ធភាពទិញដី ជីកដីលក់ទេ ប្រជាពលរដ្ឋ ទៅវិញទេដែល ក្រីក្រពិតប្រាកដ ដែលតម្រូវឲ្យ អាជ្ញាធរខេត្ត គួរពិនិត្យចុះ បញ្ជីដីធ្លីជូន ពួកគាត់ព្រោះ សុទ្ធសឹងតែ ប្រជាជនយើងទេតើ ។
ឆ្លើយតបទៅនឹង ចក្ខុវិស័យដ៏ ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី រដ្ឋបាលខេត្តកណ្ដាល បានចេញសេចក្ដី ជូនដំណឹង ( សជណ ) លេខ258 ចុះហត្ថលេខា ដោយឯកឧត្ដម គង់ សោភណ្ឌ័ អភិបាលនៃគណៈ អភិបាលខេត្តកណ្ដាល ជម្រាបជូនអភិបាល នៃគណអភិបាល ស្រុកស្អាង ក្នុងចំណុចទី2 ត្រូវសហការជាមួយ អាជ្ញាធរអង្គភាព ជំនាញពាក់ពន្ធ័ បោះបង្គោល កំណត់ទីតាំង ត្រូវស្តាមុននឹង ដំណើរការ ។ នៅក្នុងចំណុចទី3 ករណីមានទំនាស់ កើតឡើងត្រូវផ្អាក សកម្មភាពនិង ចូលរួមដោះស្រាយ ជាមួយគ្រប់ភាគី ពាក់ពន្ធ័ ។ នៅក្នុងចំណុចទី4 ចូលរួមធ្វើការ ដោះស្រាយ ផលប្រយោជ៍សាធារណៈ តម្រូវនិង ត្រូវចូលរួមដោះស្រាយ ផលប៉ះពាល់ជូន ប្រជាពលរដ្ឋ ករណីមានការអាស្រ័យផល ជាក់ស្ដែង ។
កន្លងមក ករណីឃុបឃិត នាំឈ្មួញដីមក ជីកលើដីអាស្រ័យផល របស់ប្រជាពលរដ្ឋ នៅភូមិកំពង់ពោធិ៍ត្បូង តាមរយៈមេភូមិ កំពង់ពោធិ៍ជើង ឈ្មោះ តាគឹម បង្កឲ្យមានការ តវ៉ាពីប្រជាពលរដ្ឋ ជាច្រើនលើក ជាច្រើនសារ មកហើយ ។ ស្រាប់តែនៅ រសៀល ថ្ងៃទី 06 ឧសភា ឆ្នាំ2024 តាគឹម ដែលជា មេភូមិ កំពង់ពោធិ៍ជើង បានដឹកនាំកម្លាំង ប្រជាការពារភូមិ និងហៅភូមិបាលស្រុក ចុះបោះបង្គោល ដើម្បីឲ្យមេឈ្មួញ ដីឈ្មោះ ហេង ជីកយកដីលក់ ក្រោមហេតុផល ជីកប្រឡាយដោះទឹក បើទោះជាគ្មានការ ឯកភាពពីពលរដ្ឋ ម្ចាស់ដីក៏ដោយ ។
សំណូមពររបស់ ប្រជាពលរដ្ឋនៅ ភូមិកពង់ពោធិ៍ត្បូង ច្រើនលើក ច្រើនសារ ច្រើនឆ្នាំមកហើយ តែងសំណូមពរឲ្យ គេហទំព័រកាសែតជាតិ ជួយនាំទុក្ខលំបាក របស់ពួកគាត់ ជូនថ្នាក់ដឹកនាំខេត្ត ឲ្យបានជ្រាប និងមានដំណោះស្រាយ ដូចសេចក្ដីជូនដំណឹង របស់សាលាខេត្តកណ្ដាល ដែលធ្វើការសម្រេចចិត្ត តាមការណែនាំរបស់ សម្ដេចនាយករដ្ឋមន្ត្រី ដោយមិនខុសអ្វី ពីសម្ដេចតេជោ រាជរដ្ឋាភិបាលថ្មីអាណត្តិទី៧ ក៏បានដាក់ចេញនូវ គោលនយោបាយឲ្យ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបង្កលក្ខណៈ ផ្ដល់ផលវិជ្ជមាន ជូនប្រជាពលរដ្ឋ ដើម្បីធានាដល់ ការរីកចម្រើន និងកាត់បន្ថយ ភាពក្រីក្ររបស់ពួកគាត់ ។ ហើយសារព័ត៌មាន គឺចំណែកមួយ ចូលរួមក្នុងការផ្សាយ ដើម្បីឲ្យថ្នាក់ដឹកនាំ និងរដ្ឋាភិបាលបានដឹង និងមានចំណាត់ការ ។
លោកមេភូមិ កំពង់ពោធិ៍ត្បូង បានបញ្ជាក់ថា លោកពុំបានដឹង ពីករណីមន្ត្រីស្រុកស្អាង ចុះមកវាស់វែង បោះបង្គោលតាម ការចង្អុល បង្ហាញពីតាគឹម ដែលជាមេភូមិ កំពង់ពោធិ៍ជើង នោះទេ ។ ចំណែកលោក ពេជ្រ បូរ៉ាន មេឃុំក្រាំងយ៉ូវ បានបញ្ជាក់ប្រាប់ តាមទូរស័ព្ទមកថា លោកមិនអនុញ្ញាតិ ឲ្យមានការជីកប្រឡាយ យកដីលក់ដោយ គ្មានការឯកភាព ពីម្ចាស់ដីនោះទេ ។
ចុះបើមេភូមិ កំពង់ពោធិ៍ជើង មកកាងយកដី នៅភូមិកំពង់ពោធិ៍ត្បូង ឃុបឃិត ជាមួយមន្ត្រីស្រុក មកបំពាន លើដីប្រជាពលរដ្ឋ ដោយមិនបានទាំង គោរពតាមសេចក្ដី ជូនដំណឹង របស់អភិបានៃ គណៈអភិបាល ខេត្តកណ្ដាល រួមទាំងប្រសាសន៍ ចង្អុលបង្ហាញ របស់សម្ដេច នាយករដ្ឋមន្ត្រីផង តើសារព័ត៌មានអាច មានអំណាចអ្វី ជួយទប់ស្កាត់ សកម្មភាពរំលោភបំពាន ពីមេភូមិ កំពង់ពោធិ៍ជើង និងមន្ត្រីសូរិយោដី ស្រុកបាន ។ ម្យ៉ាងវិញទៀត ពួកមេឈ្មួញ ជីកដីឈ្មោះ ហេង ត្រូវជាបងប្អូន ជីដូនមួយអភិបាល ស្រុកស្អាងផងទើប… ៕