បន្ទាប់ពី មានការ ចុះផ្សាយ ពីគេហ ទំព័រ ដំណឹង ពលរដ្ឋ ( Peoplenews.ASIA ) សរសេរ កាត់ PN-ASIA ចេញផ្សាយ ថ្ងៃទី ២២ ខែ ០៥ ឆ្នាំ ២០២៤ វេលាម៉ោង ៣ និង ៤៨នាទី ដោយដាក់ ចំណង ជើងថា ( មេឈ្មួញ ល្បីឈ្មោះ តាហយ ប្រើឡាន ប៉ាកុង ៧ គ្រឿងដឹក ឈើចុះ ពីភ្នំ រួចដឹក ចេញទៅ ចែកចាយ តាមបណ្ដា ខេត្តយ៉ាង រំភើយ ដោយគ្មាន ការបង្រ្កាប ខណៈ ល្បីថា មាននគរ បាលខេត្ត មួយរូប ជាអ្នក រត់ការ ) ។
ក្រោយការ ចុះផ្សាយ របស់គេហ ទំព័រ ដំណឹង ប្រជា ពលរដ្ឋ PN-ASIA តាហយ ដែលរង ការចោទ ប្រកាន់ ពីសារព័ត៌មាន បានបញ្ជាក់ ប្រាប់ គេហទំព័រ កាសែត ជាតិ ឲ្យដឹងថា ស្នងការ នគរបាល ខេត្ត បានហៅ រូបគាត់ ទៅសួរ នាំដោយ រូបលោក បានបញ្ជាក់ ច្បាស់ៗ ថារូប លោកពុំ បានធ្វើ សកម្មភាព ដឹកជញ្ជូន ឈើចុះ ពីលើភ្នំ ដូច សារព័ត៌មាន ដំណឹង ពលរដ្ឋ ចុះផ្សាយ នោះទេ ។ ជុំវិញ ករណី រូបភាព ដែល គេហទំព័រ ដំណឹង ពលរដ្ឋ ថតចុះ ផ្សាយរូប ឡានដឹក ឈើ និង ឡានបើក លើផ្លូវ បិទឃ្លុំ ជិតនោះ ក៏មិនមែន ជាកម្មសិទ្ធ របស់ លោកដែរ ។ តាហយ បានបន្ត ថាបច្ចុប្បន្ន លោកគ្រាន់ តែមាន តួនាទី ធ្វើការ ដឹកជញ្ជូន ឲ្យក្រុមហ៊ុន លីយ៉ុងផាត់ នៅឯ ខេត្តកោះកុង តែប៉ុណ្ណោះ ។
បើតាម ការបញ្ជាក់ ពីតាហយ ក្រោយមាន ការសួរ នាំគឺ មានកម្លាំង មេព្រៃ បានចុះ ទៅដល់ ទីតាំង ដីចំការ របស់គាត់ តែរកមិន ឃើញ ប្រភព ឈើនាំ ចូលឡើយ ដោយ សូម្បី ស្នាមកង់ ឡានដឹក ឈើចូល ក៏គ្មាន ផង ។ ដំណឹងនេះ បានធ្វើ ឲ្យឯកឧត្តម ខូយ វីដា អភិបាល ខេត្ត ពោធិសាត់ ដឹកនាំ កម្លាំងក្នុង ខេត្តចុះ ដល់ដី ចំការ និង ចុះត្រួត ពិនិត្យ នៅក្រៅ ដីចំការ ថែមទៀត តែពុំបាន រកឃើញ ប្រភព ឈើស្តុប ទុកឡើយ ។ ទីបំផុត ផ្អែកតាម ព័ត៌មាន ខ្យល់ចេញ ពីដំណឹង ពលរដ្ឋ ធ្វើឲ្យ សមត្ថកិច្ច ស្នងការ នគរបាល ខេត្តមេព្រៃ ខេត្តពោធិសាត់ រួមទាំង អភិបាលខេត្ត និង មន្រ្តីចំណាយ ពេលខាតបង់ ការងារ ក្នុងខេត្ត ក៏មិន តិចដែរ ដោយមិន ទទួលបាន លទ្ធផល អ្វីទាំងអស់ ។
ដោយផ្អែក លើព័ត៌មាន គ្មានប្រភព ច្បាស់លាស់ ស្នងការ នគរបាល ខេត្តបាន ចេញសេចក្ដី បំភ្លឺ ព័ត៌មាន ក្រុមការងារ ប្រតិកម្ម រហ័សនៃ ស្នងការ នគរបាល ខេត្តពោធិសាត់ ចុះស្រាវជ្រាវ ដល់ទីតាំង ដីចំការ តាហយ នៅបំណក់ ក៏គ្មាន ការស្តុប ឈើសម្រាប់ នាំចេញ ដូច សារព័ត៌មាន បានចុះ ផ្សាយនោះ ដែរ ទោះជា យ៉ាងណា ក៏ដោយ ស្នងការ នគរបាល ខេត្តពោធិសាត់ សូមទទួល យកនូវ ព័ត៌មាន បានចុះ ផ្សាយ ប្រកបដោយ វិជ្ជាជីវៈ ហើយសូម ឲ្យសារព័ត៌មាន ដំណឹង ពលរដ្ឋ ( Peoplenews.ASIA ) ជួយចង្អុល បង្ហាញ ទីតាំងឬ កន្លែងដែល ប្រព្រឹត្ត បទល្មើស ដើម្បីឲ្យ ក្រុមការងារ ប្រតិកម្ម រហ័សមាន មូលដ្ឋាន ដើម្បី ធ្វើការ ស្រាវជ្រាវ ដល់ការ បង្រ្កាប ទាន់ពេល វេលា ។
ក្នុងអាជីព អ្នកសារព័ត៌មាន ដូចគ្នាក៏ មិនបាន រិះគន់ឬ ប្រដៅណែនាំ អ្វីឡើយ ដោយគ្រាន់ តែចង់ បញ្ជាក់ថា ការសរសេរ ព័ត៌មាន ត្រូវស្គាល់ ពីនិយមន័យ ព័ត៌មាន ឲ្យបាន ច្បាស់ទើប អាចចាត់ ទុកបាន ថាជា ព័ត៌មាន គ្រប់ជ្រុងជ្រោយ ។ ព័ត៌មាន នោះមិន អាចស្វែង រកបាន ទាំងអស់ ក៏ត្រូវ តែបញ្ជាក់ ពីទីតាំង និង ពេលវេលា ឲ្យបាន ច្បាស់នោះ ទើបហៅថា ព័ត៌មាន ទី២ គឺអ្នក ពាក់ពន្ធ័ ចំពោះ ហេតុការណ៍ ដែលបាន កើតឡើង ដោយភ្ជាប់ មកជាមួយ ភស្តុតាង និង សាក្សី ប្រសិន បើមាន ។ ទី៣ មុននឹង ឈានដល់ ការវាយ តម្លៃ ចោទប្រកាន់ ទៅអ្នកណា ម្នាក់ប្អូន គួរមាន ពីរចំណុច ខាងលើទើប អាចសន្មត់ បាន ។ ពុំនោះទេ គ្រាន់តែ រូបភាព ឡានដែល បានថត ក៏មិនដឹង ថាយក រូបភាពពី កន្លែងណា ឬខេត្តណា មកដាក់ផង ទើបតាហយ គាត់ឆ្ងល់ រួចក៏ ទូរសព្ទ័មក កាន់គេហទំព័រ កាសែតជាតិ ឲ្យជួយ បំភ្លឺដោយ តម្រូវឲ្យ លោក ចាងហ្វាង បង្ហាញ ភស្តុតាង បន្ថែមទៀត ទើបអាច វិនិច្ឆ័យទៅ លើជនណា ម្នាក់ថា បានប្រព្រឹត្ត បទល្មើស ជាក់ស្ដែង បាន៕