បើ​បទបញ្ជា​ឯកឧត្ដម គួច ចំរើន មន្ត្រី​ជំនាញ​ខេត្តកណ្ដាល​មិន​អនុវត្ត​តាម​ផង​តើ​ឲ្យ​រាស្ត្រ​សង្ឃឹម​អ្វី

បើ​បទបញ្ជា​ឯកឧត្ដម គួច ចំរើន មន្ត្រី​ជំនាញ​ខេត្តកណ្ដាល​មិន​អនុវត្ត​តាម​ផង​តើ​ឲ្យ​រាស្ត្រ​សង្ឃឹម​អ្វី

​ពាក្យស្នើសុំ​អន្តរាគមន៍​របស់​ប្រជាពលរដ្ឋ 8 គ្រួសារ ដែល​មាន​ដី​អាស្រ័យ​ផល នៅ​ភូមិ​កំពង់​ពោ​ត្បូង ឃុំ​ក្រាំង​យ៉ូវ ស្រុក​ស្អាង ខេត្ត​កណ្ដាល គោរព​ជូន​ឯកឧត្ដម​គួច ចំរើន អភិបាល​នៃ​គណ​អភិបាលខេត្ត​កណ្ដាល ដើម្បី​បាន​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ដី​ស្រែ​ចំការ ។

​ប្រជាពលរដ្ឋ​ទាំង​8​គ្រួសារ​មាន​ការរំពឹង​ទុក​ថា ចំណារ​ឯកភាព​ដោ​សម្រេច​តាម​យោបល់​ឯកឧត្ដម​តាំង​ម៉េង​លាង​ដែលមាន​ខ្លឹមសារ​ថា​(​គួរ​ចាត់​ក្រុមការងារ​ចុះ​អង្កេត​ទីតាំង​ជាក់ស្ដែង​ដើម្បី​មាន​មូលដ្ឋាន​អាច​កំណត់​ឆ្លើយតប​ទៅ​ម្ចាស់​សំណើ​វិញ​។​ដោយ​ក្ដី​គោរព​!​។

​ការសម្រេចចិត្ត​ពី​ឯកឧត្ដម​អភិបាលខេត្ត​ក្នុង​កំណត់​បង្ហាញ​លិខិត​ចូល​ដោយ​ជ្រើ​រើស​យក​មតិ​ឯកឧត្ដ​មតាំង ម៉េង​លាង​លើ​មតិ​មន្ត្រី​ទាំង 4 រូប​គឺ​ជា​ការសម្រេចចិត្ត​ដ៏​ឈ្លាសវៃ និង​ប្រកបដោយ​បទពិសោធន៍​ដែល​ឯកឧត្តម​ធ្លាប់​បាន​តែងតាំង​ជា​អភិបាលខេត្ត 3 ខេត្ត​រួចទៅហើយ រហូតមកដល់​ពេលនេះ ។ ប៉ុន្តែ​អ្វី​ដែល​ជា​ចម្ងល់​របស់​ប្រជាពលរដ្ឋ 8 គ្រួសារ​ក៏​ដូចជា​ប្រជាពលរដ្ឋ​នៅ​ឃុំ​ក្រាំង​យ៉ូវ​គឺ​មន្ត្រី​រដ្ឋបាល​សាលាខេ​ត្ត បែ​ជា​មិន​អនុវត្តន៍​តាម​បទបញ្ជា​ឯកឧត្ដម​អភិបាល​ដែល​បាន​សម្រេច​តាម​មតិ​ឯកឧត្ដម​តាំង ម៉េង​លាង​ទៅវិញ​។​មិនតែប៉ុណ្ណោះ​ថែមទាំង​បាន​ចេញ​លិខិត​អញ្ជើញ​ឲ្យ​ប្រជាពលរដ្ឋ​8​គ្រួសារ​មក​ប្រជុំ​នៅ​សាលាខេត្ត​ដោយ​គ្រាន់តែ​បញ្ចាំង​ស្លាយ​ផែនទី​ឲ្យមើល​ថា​ជា​ទីតាំង​ដី​អាង​រដ្ឋ​ទៅវិញ​។

​មានការ​ចោទសួរ​ថា បើ​ជា​ដី​អាង​រដ្ឋ ហេតុអ្វី​ក៏​មិន​ចេញ​សេចក្ដីប្រកាស​ឲ្យ​អាជ្ញាធរ​ភូមិ​_ ឃុំ _ ស្រុក បានដឹង​ពី​ទំហំ​ដី​អាង ។ តើ​ដី​អាង​រដ្ឋ​ក្រុម​ឈ្មួញ​មាន​សិទ្ធិ​ទិញ​លក់​ពី​ប្រជាពលរដ្ឋ​ដែល​កំពុង​អាស្រ័យ​ផល​បានដែ​ឬទេ បើ​គិត​មកដល់ពេលនេះ ក្រុម​ឈ្មួញ​ទិញ​ហើយ​ថែមទាំង​បាន​ធ្វើ​ប្លង់រឹង​អស់ 28 ហិកតា​រួច​លក់​បន្ត​ទៅឲ្យ​ក្រុមហ៊ុន​ចិន​ថែមទៀត​ផង ។ ម្យ៉ាងវិញទៀត បើ​មន្ត្រី​ជំនាញ​ចាត់ទុកជា​ដី​អាង​តើ​អាង​ទួល​ពន់​រៃ​មាន​មាត្រដ្ឋាន​អាច​ស្តុប​ទឹក​បាន​ប៉ុន្មាន​ម៉ឺន​, សែន​ម៉ែត្រគូប ឬ​គ្រាន់តែ​ជា​ឈ្មោះ​អាង តែ​គ្មាន​ទឹក ទើប​ឯកឧត្ដម​អភិបាលខេត្ត​សម្រច​ឲ្យ​បង្កើត​ក្រុមការងារ​ចុះ​អង្កេត​ជាក់ស្ដែង​ដើម្បី​មាន​របាយការណ៍​ជាក់លាក់​ស្របតាម​និតិ​វិធី​ច្បាប់​ពិត​ប្រាកដ ។ ពុំនោះ​ទេ បើ​មន្ត្រី​ជំនាញ​ចេះ​ប្រើ​ត្រឹម​ផែនទី​តាម​បច្ចេកវិជ្ជា​ជឿនលឿន​ដោយ​មិន​មិន​បាន​ឃើញ​និង​ស្គាល់​ពី​ស្ថាន​ដី​ជាក់ស្ដែង​ទេ​នោះ​គឺ​វា​គ្រោះថ្នាក់​ខ្លាំង​ណាស់​ដល់​ជីវិត​រស់នៅ​និង​ជីវភាព​ប្រជាពលរដ្ឋ​។​ដោយ​ទទួលបាន​បទពិសោធន៍​ជា​ថ្នាក់ដឹកនាំ​ច្រើន​ខេត្ត​មក​ហើយ​ទើប​ឯកឧត្ដម​អភិបាលខេត្ត​តម្រូវ​ឲ្យ​មន្ត្រី​ត្រូវ​ចុះ​អង្កេត​ជាក់ស្ដែង​មិនមែនឲ្យ​មន្ទីរ​ជំនាញ​មក​បង្ហា​ញ​ផែនទី​ឲ្យ​រាស្ត្រ​មើល​គឺ​មានន័យ​ស្មើនឹង​ប្រឆាំង​ទៅនឹង​បទបញ្ជា​ឯកឧត្ដម​អភិបាលខេត្ត​កណ្ដាល​។​ដោ​ក្ដី​គោរព ! ៕

Filed in: ព័ត៌មានក្នុងប្រទេស
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.