មន្ត្រី​ជំនាញ​ខេត្តកណ្ដាល​ចុះបញ្ជី​ដី​អាង​ទួល​ពន់​រៃ​ដើម្បី​លក់​គឺ​បំពាន​សេចក្ដីសម្រេច​សម្ដេច ហ៊ុន សែន​

មន្ត្រី​ជំនាញ​ខេត្តកណ្ដាល​ចុះបញ្ជី​ដី​អាង​ទួល​ពន់​រៃ​ដើម្បី​លក់​គឺ​បំពាន​សេចក្ដីសម្រេច​សម្ដេច ហ៊ុន សែន​

​នៅ​អំឡុង​ទសវត្ស​ន៍​ឆ្នាំ 90 សម្ដេច​តេជោ ហ៊ុន សែន បាន​បង្កើត​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ក្រាំង​យ៉ូវ ដោយ​បាន​ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​អាស្រ័យ​ផល ព្រមទាំង​បាន​បញ្ជាក់​ច្បាស់ៗ​ថា បើ​ពលរដ្ឋ​ធ្វើ​ការដាំដុះ​អាស្រ័យ​ផល​បាន 3 ឆ្នាំទៅ 5 ឆ្នាំ នឹង​ទទួលបាន​សិទ្ធិ​កាន់កាប់​ដី​ស្របច្បាប់ ។ តាម​ការបញ្ជាក់​ពី​លោក ស៊ឹម ភី អតីត​ប្រធាន​ការិយាល័យ​ធនធានទឹក​ស្រុក​ស្អាង ដែល​បាន​ចូលនិវត្តន៍​តាំងពី​ឆ្នាំ​2015​ថា នៅ​អំឡុង​ដើមឆ្នាំ​2023​ឈ្មោះ អ៊ុំ ឡុង ជា​មន្ត្រី​នៅ​ខេត្ត និង​ឈ្មោះ ក្រួច សុ​ត ជា​មន្ត្រី​ភូមិបាល​ស្រុក​ស្អាង​បាន​ជិះ​ឡាន​កាន់​ឯកសារ មក​ផ្ទះ​ខ្ញុំ​រួច​ឈ្មោះ​អ៊ំ ឡុង​បាន​សួរ​ខ្ញុំ​ថា ដី​អាង​ទួល​ពន់​រៃ​សម្ដេច​បាន​ឲ្យ​ពលរដ្ឋ​អាស្រ័យ​ផល​អស់​ហើយ​មែន​ទេ ?

​លោក ស៊ឹម ភី បាន​ឆ្លើយតប​ថា​គឺ​ឲ្យ​យូរហើយ ឲ្យ​តាំងពីអើយ​មក​ម្លេះ និយាយ​ដូច​ចង់​គំរាម ព្រោះ​សម្ដេច​ឲ្យ​ពលរដ្ឋ​អាស្រ័យ​ផល​តាំង​ពី​សម្ដេច​អភិវឌ្ឍន៍ (​អភិវឌ្ឍន៍​ក្រាំង​យ៉ូវ​ទសវត្សន៍​90) ។ ផ្អែក​តាម​សំណួរ​ពី​មន្ត្រី​ខេត្ត​កណ្ដាល​ឈ្មោះ អ៊ុំ ឡុង គឺ​មន្ត្រី​ជំនាញ​ក្នុង​ខេត្ត​កណ្ដាល​បាន​ដឹង​ច្បាស់​ណាស់​ថា ដី​អាង​ទួល​ពន់​រៃ គឺ​សម្ដេច​បាន​ប្រគល់ឲ្យ​ប្រជាពលរដ្ឋ​ដាំដុះ​បន្ត​ដើម្បី​អាស្រ័យ​ផល​រួចស្រេច​ទៅ​ហើយ តើ​ការ​មក​ឲ្យ​លោក ស៊ឹម ភី​ស៊ី​ញ៉េ នៅ​ដើមឆ្នាំ​2023 ដើម្បី​ចុះបញ្ជី​ដាក់​ជា​ដី​អាង​គ្រប់គ្រង​ដោយ​រដ្ឋ ក្នុង​គោលបំណង​យក​ដី​លក់​គឺ​ស្មើនឹង​ប្រឆាំង​ទៅនឹង​សេចក្ដីសម្រេច​របស់​សម្ដេច​តេជោ​អតីតនាយ​ករដ្ឋមន្ត្រី​នៅ​ក្នុង​ទសវត្ស​ន៍​ឆ្នាំ 90 ។ ព្រោះ​បើ​ផ្អែក​តាម​សណ្ឋាន​នៃ​ស្ថានភាព​អាង​ទួល​ពន់​រៃ គឺ​ពុំ​មាន​មាត្រដ្ឋាន​ដែល​អាច​រក្សា​ស្តុបទឹក​បាន​នោះ​ទេ ទើប​សម្ដេច​ធ្វើ​ការសម្រេចចិត្ត​យ៉ាង​ត្រឹមត្រូវ​ដោយ​រំពឹងថា មន្ត្រី​ថ្នាក់ក្រោម​នឹង​អនុវត្ត​ជូន​ប្រជាពលរដ្ឋ​ស្របតាម​គោលនយោបាយ​កាត់បន្ថយ​ភាពក្រីក្រ​របស់​រាជរដ្ឋាភិបាល​ឲ្យទទួល​បាន​ជោគជ័យ​។

​ប្រជាពលរដ្ឋ 8 គ្រួសារ ដែល​មាន​ដី​លំនៅដ្ឋាន​និង​ដី​អាស្រ័យ​ផល នៅ​អាង​ទួល​ពន់​រៃ​បាន​ដាក់​ពាក្យ​ស្នើសុំ​ចុះបញ្ជី​ដី​លំនៅដ្ឋាន​និង​ដី​អាស្រ័យ​ផល​តាំង​ពី​អាណត្តិ​ឯកឧត្ដម គង់ សោភ័ណ្ឌ មាន​រយៈពេល 8 ខែ​លទ្ធផល​គឺ​ទទួលបាន​ចំណារ​មន្ត្រី​ជំនាញ​3​រូប​ប៉ុណ្ណោះ ។ រហូត​មាន​ការផ្លាស់ប្ដូរ​អភិបាលខេត្ត​ថ្មី តម្រូវឲ្យ​រៀបចំឯ​កសារ​ថ្មី​ដើម្បី​ដាក់​ស្នើ​ទៅ​អភិបាលខេត្ត​ដែល​មាន​ការតែងតាំង​ឯកឧត្ដម​គួច ចំរើន​ដែល​ទើប​ផ្លាស់​ពី​ខេត្ត​ព្រះសីហនុ​ត្រូវ​មក​កាន់​ខេត្ត​កណ្ដាល ។ ពាក្យបណ្ដឹង​របស់​ប្រជាពលរដ្ឋ​ត្រូវបាន​មន្ត្រី​ជំនាញ​បាន​ផ្ដល​យោបល់​បាន​យ៉ាង​ឆាប់​រហូត​មានការ​ឯកភាព​តាម​ចំណារ​ឯកឧត្ដម​តាំង ម៉េង​លាង​តម្រូវ​ឲ្យ​បង្កើតគណក​ម្មការ​ចុះ​ពិនិត្យ​ជាក់ស្ដែង ។ ប៉ុន្តែ​អ្វី​ដែល​បង្ហាញ​ពី​ចំណារ​មន្ត្រី​ជំនាញ​ខេត្ត​ទាំងពីរ​ខាងលើ​គឺ​រឿង​តែ​មួយ​ប៉ុន្តែ​លោក​បែ​ជា​សរសេរ​អត្ថន័យ​ខុសឆ្គង​ពី​ចំណារ​មុន​180​អង្សា​តែម្ដង​ដោយ​សំណូមពរ​ឲ្យ មន្ត្រី​ក្នុង​ខេត្តកណ្ដាល​ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​អាន​ហើយ​វាយតម្លៃ​ដោយ​ខ្លួន​ឯង​ចុះ ។ ម្យ៉ាងវិញទៀត សូម្បី​ចំណារ​ឯកភាព ពី​ឯកឧត្ដម​អភិបាល​ខេត្ត​ក៏​មន្ត្រី​ជំនាញ​ក្នុង​ខេត្ត​មិន​បាន​ចុះ​ពិនិត្យ​បែ​ជា​ចេញ​លិខិតអញ្ជើញ​ឲ្យមក​ប្រជុំ​នៅ​ថ្ងៃទី​3​កក្កដា​ឆ្នាំ​2025​គ្រាន់​តែ​ដើម្បី​បង្ហាញ​ផែនទី​ដែល​រដ្ឋ​ចុះបញ្ជី​នឹង​លក់​ឲ្យ​ក្រុមហ៊ុន​មួយចំនួន​។​បើ​សូម្បីតែ​សម្ដេចនាយក​រដ្ឋមន្ត្រី​សម្រេច​ឲ្យ​ដី​ពលរដ្ឋ​គួរ​ណាស់​មន្ត្រី​ជំនាញ​ត្រូវមាន​តួនាទី​បំរើ​រាស្ត្រ​ចុះបញ្ជី​ដីធ្លី​ជូន​រាស្ត្រ​សមដូច​ប្រសាសន៍ដ៏​ខ្ពង់ខ្ពស់​ឯកឧត្ដម​ឧបនាយក​រដ្ឋ​មន្ត្រីសាយ សំ​អាល់​រដ្ឋមន្ត្រី​ក្រសួង​រៀ​ចំ​ដែនដី​បញ្ជាក់​ពី​ការប្ដេជ្ញាចិត្ត​បង្កើត​បរិយាកាស្ប​ញ្ចប់​វិវាទ​ដីធ្លី​ប្រកបដោយ​សមធម៌​នោះ​តើ​អាច​កើតមាន​បាន​ទេ​។​បើ​សារ​នយោបាយ​ថ្នាក់ដឹកនាំ ល្អ​តែ​ការអនុវត្ត​របស់​ប​ន្ត្រី​ជំនាញ​ហាក់​បាន​ដើរ​ផ្ទុយ​ពី​គោលនយោបាយ​រាជរដ្ឋាភិបាល​ហ្នឹងហើយ​ទើប​លទ្ធផល​សម្លេងឆ្នោត​នៅ​ឆ្នាំ​2013​ធ្វើ​ឲ្យ​បក្សប្រឆាំង​ឈ្នះឆ្នោត ។ សកម្មភាព​មន្ត្រី​ប្រើ​តួនាទី​ជិះជាន់​រាស្ត្រ​ស្វែងរក​ផល​ប្រយោជន៍​បែប​នេះ សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ធ្វើ​ការសិក្សា​ស្វែង​យល់​ដឹង​ច្បាស់​ណាស់ ទើប​សម្ដេច​ចេញ​សារ​ព្រមាន​ថា​មន្ត្រី​គឺជា​អ្នក​បំរើ​រាស្ត្រ បើ​មិន​បាន​បំរើ​រាស្ត្រ​ទេ មេត្តា​កុំទៅ​ធ្វើបាប​រាស្ត្រ​ឲ្យ​ឈឺចាប់ គួរ​ដេក​ផ្ទះ​ទៅ​ក៏​ដូចជា​បាន​ជួយ​បក្ស​ដែរ ៕

 

 

Filed in: ព័ត៌មានក្នុងប្រទេស
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.