គោលនយោបាយ 3ចំណុច អាចទទួលបាន ជោគជ័យ លុះត្រាមាន កិច្ចសហការប្រកបដោយ សមធម៌ពីអាជ្ញាធរ ថ្នាក់ក្រោមជាតិ

ផ្អែកតាមប្រសាសន៍ ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានលើកយក​ គោលនយោបាយ 3ចំណុច ក្នុងគោលបំណង ដោះស្រាយការចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋ ប្រកបដោយសមធម៌ រួមមាន ទី1៖ ការគ្រប់គ្រង អចលនទ្រព្យ ទោះបីប្រទេសយើង ទៅជាយ៉ាងម៉េចយ៉ាងម៉ា គឺឲ្យវានៅជាមួយ យើងជានិច្ច (គ្មានការផ្លាស់ប្ដូរ) ។ ទី2៖ ទស្សនៈទាន បង្កើនបរិយាកាស កុំឲ្យមានទំនាស់ វិវាទដីធ្លី តទៅទៀត ។ ទី3៖ អនុវត្តតាម បច្ចេកវិទ្យាតាមការស្នើសុំ ដោយមិនចាំបាច់ ស្នើសុំតាមរយៈ ឃុំសង្កាត់ឡើយ​ ដោយប្រើត្រឹមទូរស័ព្ទ បានហើយ ព្រោះវាជាចំណែកមួយ ជួយកាត់បន្ថយ ការចំណាយពេលវេលា បានច្រើន ។

មានការចោទសួរថា ទស្សនៈទាននៅ ចំណុចទី2 ដើម្បីបង្កើន បរិយាកាសកុំឲ្យមាន វិវាទដីធ្លី គឺជាចំណែកមួយ ដែលមិនអាចធ្វើការ ដោះស្រាយជូន ប្រជាពលរដ្ឋ ប្រកបដោយ សមធម៌បាន ។ ជាក់ស្ដែងដូចករណី ប្រជាពលរដ្ឋនៅ ភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល 25គ្រួសារ ចេញមកប្រមូលផ្ដុំគ្នា តវ៉ាជាច្រើនលើក ច្រើនសារ ពាក់ព័ន្ធករណី បំពានរំលោភយកដីធ្លី របស់ពួកគាត់ដែលធ្លាប់ កាន់កាប់អាស្រ័យផល តាំងពីឆ្នាំ1980 មកម្ល៉េះ ត្រូវបានក្រុមឈ្មួញ បង្ខំឲ្យពួកគាត់លក់ ក្នុងតម្លៃថោក ដោយគំរាមថា ជាដីអាងស្ដុបទឹក ទួលពន់រៃ ជាសម្បត្តិរដ្ឋ ។ ប្រជាពលរដ្ឋ មួយចំនួនដែលភ័យខ្លាច ហើយលក់ទៅឲ្យ ក្រុមឈ្មួញ គឺឧកញ៉ា សំ ប៊ន គឺសាលាខេត្តចេញ ស.ជ.ណ កាត់ឆ្វៀលឲ្យ ចំណែកប្រជាពលរដ្ឋ ដែលពុំព្រមលក់ ទៅឲ្យឧកញ៉ា គឺខេត្តមិន កាត់ឆ្វៀលឲ្យឡើយ តើការអនុវត្ត បែបនេះ​មានសមធម៌ ចំពោះប្រជាពលរដ្ឋ ក្រីក្រដែរឬទេ? ។

បច្ចុប្បន្នដីស្រែចំការ ប្រជាពលរដ្ឋ នៅភូមិកំពង់ពោធិ៍ត្បូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ដែលសាលាខេត្ត សម្រេចដាក់បញ្ចូលជា អាងស្ដុបទឹក ចំនួន 36​ហិកតា ត្រូវបានថ្នាក់ខេត្ត កាត់ឆ្វៀលទៅឲ្យ ឧកញ៉ាសំ ប៊ន អស់28 ហិកតា ដែលទិញពី ប្រជាពលរដ្ឋរង ការភ័យខ្លាច ។ នៅសល់ 8ហិកតាទៀត ដែលប្រជាពលរដ្ឋ មិនព្រមលក់ទៅឲ្យ ឧកញ៉ា សំ ប៊ន គឺសាលាខេត្ត មិនព្រមកាត់ឆ្វៀល ឲ្យឡើយ ទោះបីមានការ បញ្ជាក់ទទួលស្គាល់ ពីអាជ្ញាធរ ភូមិឃុំក៏ដោយ ។

យោងតាមសំណើរ សុំកាត់ឆ្វៀលដី របស់ប្រជាពលរដ្ឋ 8គ្រួសារ នៅភូមិកំពង់ពោធិ៍ត្បូង ឃុំក្រាំងយ៉ូវ ទោះបីមាន ការបញ្ជាក់ពី មន្ត្រីជំនាញក្នុងខេត្ត ដាក់ជូនឯកឧត្ដម អភិបាលខេត្ត ពិនិត្យមានរយៈពេល 8ខែទៅហើយ​ ប៉ុន្តែចម្លើយពី មន្ត្រីក្នុងខេត្ត បានត្រឹមបញ្ជាក់ មកយ៉ាងខ្លីថា អភិបាលខេត្ត មិននៅ ។ បើយៈពេល 8ខែទៅហើយ អភិបាលខេត្ត មិននៅរហូត បែបហ្នឹង តើគោលនយោបាយ ដោះស្រាយវិវាទ របស់ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំ ដែនដីនគរូបនីយកម្ម និងសំណង់ ទាំង3 ចំណុចអាច បញ្ចប់ករណីវិវាទ ដីធ្លីបានដែរឬទេ ៕

 

 

 

Filed in: ព័ត៌មានក្នុងប្រទេស, ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.