សង្គ្រាម​លោក​ទី​3​កំពុង​ចាប់ផ្ដើម​ហើយ​

សង្គ្រាម​លោក​ទី​3​កំពុង​ចាប់ផ្ដើម​ហើយ​

​គ្រាន់តែ​ផ្ទុះ​សង្គ្រាម​ឈ្លានពាន​អ៊ុយ ក្រែន​ពី​សំណាក់​មហាអំណា​ចរុ​ស្សី គឺ​វា​បានបង្ហាញ​សញ្ញា​មិន​ល្អ​ដល់​ពិភពលោក ដែល​មិន​អាច​ធ្វើ​ការុផ្សះផ្សា​ដើម្បី​ឈាន​ទៅ​បញ្ចប់​ជម្លោះ​រហូត​ធ្វើឲ្យ​សង្ក្រាម​បន្តអូសបន្លាយ​ជាង​3​ឆ្នាំ​បាន​បន្សល់ទុក​នូវ​មហា​វិនាសកម្ម​រចនាសម្ព័ន្ធ​អគា ផ្លូវ​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែន​រង​ការបំផ្លាញ​ស្ទើតែ​ទាំងស្រុង​ទៅ​ហើយ​។

​ទោះបី​ពិភពលោក​បង្តើត​បាន​អង្គការស​ហ​ប្រជាជាតិ​ក្រោយ​សង្គ្រាម​លោក​លើក​ទី​2​ក្នុង​គោលបំណង​រក្សាបាន​សុខ​សន្តិភាព​ក្តី​ដោយ​រំពឹងថា​កា​តែង តាំង​ប្រទេស​មហាអំណាច​ទាំង​5​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាតិ​ដើម្បី​ធានា​ដល់​ការដោះស្រាយជ​ម្លោះ​រវាង​ប្រទេស​និង​ប្រទេស អាច​ចាត់ទុកបាន​ថា​មាន​ប្រសិទ្ធភាព​ច្រើន​ដែ​បើ​គិត​ពី​ក្រោយ​សង្គ្រាម​លោក​ទី​2​មក​។​ប៉ុន្តែ​ក្រោយ​មាន​ការអភិវឌ្ឍន៍​បច្ចេក​វិជ្ជា​លើ​ប្រព័ន្ធ​សព្វា​អាវុ​ធកាន់តែ​ទំនើប បញ្ហា​ទំនាស់​ភូមិសាស្ត្រ​ទឹកដី​ក៏​បាន​ចាប់ផ្ដើម ពិសេស​គឺ​វិវាទ​នៅ​ដែនសមុទ្រ​ចិន​ខាងត្បូង​និង​ខាងកើត​ដែល​ទំនាស់​នេះ​គឺ​ដោះស្រាយ​មិន​ចេញ​ទៅ​ហើយ​។​អាច​សន្មត​បាន​ថា​គ្រាន់​តែ​ទំនាស់​ដែនសមុទ្រ​ចិន​ពាក់ព័ន្ធ​នឹង​ប្រទេស​6​រួម​មាន​ចិន​(2)​វៀតណាម ម៉ាលេស៊ី ហ្វីលីពីន ជប៉ុន ឥណ្ឌូណេស៊ី សូម្បី​អូស្ត្រាលី​ក៏​បារម្ភណ៍​ថា​នឹង​មាន​សង្គ្រាម​កើតឡើ​ង​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដែល​អាច​រាលដាល​ដល់​ដែនទឹក​ខ្លួន​ផងដែ​។

​ដូច្នេះ​បញ្ហា​សង្គ្រាម​នៅ​អ៊ុយ​ក្រែន​ដែល​រង​ការឈ្លានពាន​ពី​មហាអំណាច​រុស្សី​បាន​រុញច្រាន​ប្រទេស​មហាអំណាច​មួយ​នេះ​ដើរចេញ​ពី​តួនាទី​ជា​អ្នកដោះស្រាយ​នៅ​អង្គការ​សហប្រជាជាតិ ដើម្បី​ធ្វើ​ខ្លួន​ជា​អ្នក​ឈ្លានពាន ឲ្យគេ​ដោះស្រាយ​ឲ្យ​ខ្លួន​ទៅ​វិញ​។

​យើង​ដឹង​ហើយ​ថា​សង្គ្រាម​បាន​រាលដាល​រវាង​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន ហើយ​បច្ចុប្បន្ន​នេះ​គឺ​មហាសង្គ្រាម​រវាង អ៊ី​ស្រា​អ៊ែល​និង​អ៊ីរ៉ង់​ហើយ​អ្វី​ដែល​គេ​អាច​សន្មត​បាន​ថា​សង្គ្រាម​លោក​ទី​3​បាន​ចាប់ផ្ដើ​ហើយ​នោះ គឺ​ប្រទេស​ទាំង​ពីរ​សុទ្ធសឹងតែ​មាន​ប្រទេស​មហាអំណាច​នៅ​ពីក្រោយ​។​ហើយ​បើ​និយាយ​ដល់​កម្ពុជា​កំពុង​ត្រៀម​អាវុធ​ដាក់គ្នា​នៅតាម​បន្ទាត់​ព្រំដែន​ផង​នោះ​ដោយ​មិនទាន់​គិត​ដល់​អ្នក​ពាក់ព័ន្ធ​នៅ​ពីក្រោយ ទើប​មាន​ការ​ប្រមើល៍​ឃើញ​ថា​សង្គ្រាម​លោក​ទី​3​ពិតជា​មិន​អាច​ជៀសវាង​បានឡើយ​។​បាន​ជា​មិន​អាច​ជៀសវាង​បាន​ទី​1=​ស្ថាប័ន​ដោះស្រាយ​អង្គការសហប្រជាជាតិ​លែង​មាន​តម្លៃ​ឲ្យ​ប្រទេស​មហាអំណាច​គោរព ទី​2=​វិវាទ​ដែល​បង្កើតឲ្យមាន​ការឈ្លានពា​ន​គឺ​ផ្ដើមចេញ​ពី​ប្រទេស​មហាអំណាច​។​ដ្ចូ​ច្នេះ​មាន​តែ​អាច​បាន​នៅ​រង់ចាំ​ក្រោយ​សង្គ្រាម​លោក​ទី​3​បានបញ្ចប់​តើ​អាច​នៅ មាន​សំណល់​អ្វី​ខ្លះ​ឲ្យ​មនុស្ស​ដែល​រួច​ពី​ស្លាប់​អាច​បន្ត​ជីវិត​បាន​តទៅ​ទៀត​តែ​ប៉ុណ្ណោះ​៕

Filed in: ទស្សនៈ, ព័ត៌មានក្នុងប្រទេស, ព័ត៌មានថ្មីៗ
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.