អភិបាល​ខេត្ត​ក្រចេះ​អសមត្ថ ភាព ទើប​បទ​ល្មើស​ព្រៃ​ឈើ​មិន អាច​បង្ក្រាប​ដូច​នៅ​ខេត្តរតនៈគីរី​បាន

អភិបាល​ខេត្ត​ក្រចេះ​អសមត្ថ ភាព ទើប​បទ​ល្មើស​ព្រៃ​ឈើ​មិន អាច​បង្ក្រាប​ដូច​នៅ​ខេត្តរតនៈគីរី​បាន

ដោយ ៖ ញ៉េប ចាន់ដារី
ឈើប្រណីត ប្រភេទធ្នង់ ដឹកចេញពីស្រុកកោះញែក ខេត្ត  មណ្ឌល គីរីមកស្តុកទុកនៅភូមិ មួយរយប្រាំ ឃុំថ្មី ស្រុកចិត្របូរី  ខេត្តក្រចេះក្នុងមួយថ្ងៃៗចាប់ពី  ៥០ រទេះគោ ទៅ ៨០រទេះ  បាន ផ្តល់ឱកាសឱ្យមេឈ្មួញ កណ្តាល ឈ្មោះ ពក, ឈ្មោះ  ចិន និង ឈ្មោះ ប៉ាង ប្រើរថយន្ត ប្រណីតប្រភេទកាមរីឆ្លាម កាមរីហើម និងកាមរីបាឡែន រាប់សិបគ្រឿងដឹកចេញបន្ត យកទៅលក់ដល់ ស្រុកស្នួល  ហើយក្នុងរថយន្តមួយគ្រឿង អាចដឹកបានរហូតដល់ ៥ជើង  ក្នុងមួយយប់លើចម្ងាយផ្លូវ៩០ គីឡូ ម៉ែត្រ ។

ប្រភពព័ត៌មានចុងក្រោយ  បានឱ្យដឹងថាមេឈ្មួញធំឈ្មោះ  ធឿន ដែលឈរជើងចាំទិញពី  មេឈ្មួញកណ្តាលទាំងបី នៅ  ចំណុចគីឡូម៉ែត្រលេខ ៧៩  ក្នុងស្រុកស្នួល បានផ្លាស់ប្តូរទី  តាំងទិញមកកាន់ភូមិក្តុរ ក្នុងស្រុកមេមត់ហើយនាំឈើប្រ ណីត ចេញតាមច្រកឆ្កែអើត និងច្រកច័ន្ទមូលវិញ បន្ទាប់ពីសារព័ត៌មានជាតិបានចុះផ្សាយ ពីប្រភពទិញស្តុកឈើ ប្រណីត។

អភិបាលខេត្តក្រចេះ លោក  ស ចំរ៉ុង ហាក់បង្ហាញភាពទន់  ខ្សោយជាងអភិបាលខេត្តរតន គីរីដែលគ្រប់គ្រងដោយ លោក  ប៉ាវ ហមផាន ឆ្ងាយណាស់ ។  ព្រោះភាពខ្លាំងរបស់អភិបាល ខេត្តរតនគីរីគឺបន្ទាប់ពីសារព័ត៌ មានជាតិចុះផ្សាយពីមេឈ្មួញ  ឈើយាយទូចឃុបឃិតជាមួយ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ កាប់បំផ្លាញឈើប្រណីតនៅ ស្រុកតាវែងយ៉ាងអនាធិប តេយ្យ រួចមក គឺភាពវ័យឆ្លាតរបស់លោក ប៉ាវ ហមផាន បានបញ្ជាកម្លាំងយោធាសឹករងខេត្ត សហការជាមួយ កម្លាំង ជំនាញ ចុះបង្ក្រាបរហូតទទួលបានលទ្ធ ផលគួរជាទីមោទនៈបំផុត ។

ចំណែកអភិបាលខេត្តក្រចេះ វិញ បើទោះបីជាមានការចុះ  ផ្សាយពីបទល្មើសឈើប្រណីត ដឹកជញ្ជូនដូចហ្វូងស្រម៉ោច ចេញពីស្រុកកោះញែកមកស្តុក ទុកក្នុងទឹកដីស្រុកចិត្របូរីដោយ បានបង្ហាញពីមុខសញ្ញាមេឈ្មួញ កណ្តាលរង់ចាំទទួល ទិញយ៉ាង ណាក៏ដោយ គឺពុំបានធ្វើឱ្យ លោក ស ចំរ៉ុង រមាស់ស្លឹក ត្រចៀកសូម្បីតែបន្តិច ។

ពិតហើយថានៅខេត្តក្រចេះ  គឺករណីបទល្មើសព្រៃឈើមិន ខុសអ្វីពីខេត្តរតនគីរីនោះឡើយ  បើនាយខណ្ឌរដ្ឋបាល ព្រៃ ឈើ ក្រចេះដែលដឹកនាំដោយលោក  សូ សារិទ្ធ រួមទាំងនាយផ្នែក  រដ្ឋបាលព្រៃឈើដែលគ្រប់គ្រង ដោយលោក ព្រាប សុធារ៉ា  មិនបានឃុបឃិតបើកដៃឱ្យ ឈ្មួញដើម្បីតែផលប្រយោជន៍ ច្រកហោប៉ៅទេនោះ បទល្មើស  ព្រៃឈើក៏មិន អាចកើតមានដូច  ឃើញក្នុងរូបភាពជាភស្តុតាង ស្រាប់ ។ ដូចឃើញសកម្មភាព លោក ប៉ាវ ហមផាន ជាគំរូ ស្រាប់ គឺអាចបញ្ជាកងកម្លាំង ទ័ព និងកម្លាំងកងរាជអាវុធ  ហត្ថរួមទាំងកម្លាំងនគរបាល បានមិនចាំបាច់តែផ្តេកផ្សំផ្តួល រមួលផ្សំ គ្រេចតែជាមួយមន្ត្រី ជំនាញដែល មានលោក ឆេង  គឹមស៊ុន ជាប្រធានអសមត្ថភាព  ក្នុងការអនុវត្តគោលនយោបាយ ទប់ស្កាត់បទល្មើសព្រៃឈើឱ្យ ទទួលបានប្រសិទ្ធភាពនោះ ឡើយ ។

ពិតហើយថា នាសម័យកាល សង្គមរាស្ត្រនិយមរហូតឆ្លង កាត់សម័យកាលសាធារណរដ្ឋ  និងរបបវាលពិឃាត ៣ឆ្នាំ ៨ ខែ និង២០ថ្ងៃ គឺព្រៃឈើនៅស្រុកខ្មែរគ្របដណ្តប់លើផ្ទៃដី ៧០ ភាគរយ ។ ប៉ុន្តែដោយអំពើ  ពុករលួយពីមន្ត្រីជំនាញ រដ្ឋបាល ព្រៃឈើនៅគ្រប់ទីកន្លែងបាន បន្សល់ទុកព្រៃឈើក្នុងពេលបច្ចុ ប្បន្នមិនបាន ៣០ ភាគរយផង។  ប្រសិន បើប្រមុខរាជរដ្ឋាភិបាល អាណត្តិទី ៥ ពិតជាមានឆន្ទៈ  ក្នុងការកែទម្រង់ស៊ីជម្រៅមន្ត្រី រាជការឱ្យមានប្រសិទ្ធភាព នោះ មិនគួររក្សាទុកមេដឹកនាំ  រដ្ឋបាលព្រៃឈើដែលអសមត្ថ ភាពឱ្យនៅដេកអេះពោះ ស្វែង  រកផលប្រយោជន៍តែពីបទ ល្មើស ព្រៃឈើពីលើដល់ក្រោម ទៀតនោះទេ ។ ម៉្យាងវិញទៀត  សកម្មភាពអភិបាលខេត្តរតនគីរី  ដែលបានចេញបទបញ្ជាឱ្យ យោធាខេត្តចុះបង្ក្រាប គួរត្រូវ  បានលើកទឹកចិត្តហើយក៏ត្រូវ បានដាក់ការព្រមានចំៗដូចសកម្មភាពស្ងាត់ស្ងៀមរបស់ អភិបាលខេត្តក្រចេះដែលអស- មត្ថភាពក្នុងការរួមចំណែកចុះ បង្ក្រាបផងដែរ ទើបការកែ ទម្រង់នោះវាស៊ីជម្រៅដូចរាជ រដ្ឋាភិបាលអាណត្តិទី ៥ បានធ្វើ  ការប្តេជ្ញាចិត្តទទួលបានប្រសិទ្ធ ភាពនិងភាពជោគជ័យពិត ប្រាកដ ៕

2014_02_09 (3) 2014_02_09 (4)

Filed in: ព័ត៌មានសង្គម, ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.