ប្រើសាល​ក្រម​ដោយ​ពុំបាន​កាត់ក្តី​គឺជាចេតនា​លោក​ហង្ស ម៉ៅឃុបឃិត​រំលោភ​យកដី​ពលរដ្ឋ​៥០គ្រួួសារ​នៅ​ប៉ោយ​ប៉ែត

ប្រើសាល​ក្រម​ដោយ​ពុំបាន​កាត់ក្តី​គឺជាចេតនា​លោក​ហង្ស ម៉ៅឃុបឃិត​រំលោភ​យកដី​ពលរដ្ឋ​៥០គ្រួួសារ​នៅ​ប៉ោយ​ប៉ែត

ដោយ ៖ ជាតិជាយដែន
អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់នៅក្រុងប៉ោយប៉ែត គឺជា  អាណា​ព្យាបាលរបស់ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតចាប់ តាំងពីថ្នាក់​ភូមិ-សង្កាត់ រហូត ដល់ក្រុងរួមទាំងខេត្ត ។ រាល់បទដ្ឋានច្បាប់​ដែលចុះហត្ថលេខា ដោយអាជ្ញាធរថ្នាក់ភូមិ រហូត ដល់សង្កាត់ និងថ្នាក់ចៅហ្វាយ ក្រុងគឺជាការទទួលខុសត្រូវ  នឹងធានាដល់​ប្រជាពលរដ្ឋលើ ការទទួលបានអចលនវត្ថុស្រប  ច្បាប់ ។

ពាក់ព័ន្ធទៅនឹងករណីលោក ហង្ស ម៉ៅ ដែលអះអាងថាជា  កងអង្គរក្សបានមករំលោភយក ដីប្រជាពលរដ្ឋ៥០គ្រួសារ នៅ   ភូមិស្ទឹងបត់ សង្កាត់ផ្សារ- កណ្តាល ក្រុងប៉ោយប៉ែត ដោយមានហត្ថលេខាទទួល ស្គាល់ពីអាជ្ញាធរភូមិស្ទឹងបត់  លោក វ៉ន សារ៉េត និងចៅសង្កាត់ផ្សារកណ្តាល លោក  គាត ហ៊ុល រួមទាំងសាលក្រម ដែលសម្រេចឱ្យឈ្មោះ ហង្ស  ម៉ៅ កាន់​កាប់ដីដោយពុំបាន កាត់ក្តី គឺជាបទល្មើសក្នុងផ្លូវ  ច្បាប់ពីបទរំលោភលើកម្មសិទ្ធិ ស្របច្បាប់របស់ប្រជាពលរដ្ឋ។  ព្រោះ​ហត្ថលេខាទទួលស្គាល់  ពីអាជ្ញាធរលើការកាន់កាប់ដី របស់លោក ហង្ស ម៉ៅ កាន់ កាប់ដីដោយពុំបានកាត់ក្តីគឺជា បទល្មើសក្នុងផ្លូវច្បាប់ពីបទ រំលោភលើកម្មសិទ្ធិស្របច្បាប់ របស់ប្រជាពលរដ្ឋ ។ ព្រោះ ហត្ថលេខាទទួលស្គាល់​ពីអាជ្ញា​ធរលើការកាន់កាប់ដីរបស់ លោក ហង្ស ម៉ៅ គឺបាន សម្រេចនៅឆ្នាំ២០០៨ ចំណែក  ប្រជាពលរដ្ឋត្រូវបានអាជ្ញាធរ ភូមិ-សង្កាត់ដដែលទទួលស្គាល់  ការកាន់កាប់នៅឆ្នាំ ២០០៥  ទើបលេចចេញអាថ៌កំបាំង សាលក្រមអត់មានការជំនុំជម្រះ ក្តីរំលោភយកដីពីសំណាក់ លោក ហង្ស ម៉ៅ បែបហ្នឹង ។

កម្ពុជាជាប្រទេសនីតិរដ្ឋ  ប្រសិនបើអាជ្ញាធរភូមិ-សង្កាត់ អនុវត្តតាមនីតិរដ្ឋក៏គ្មានអំពើ ឃុបឃិតប្រើអំណាចអង្គរក្ស  រំលោភ​យកដីពលរដ្ឋ ៥០គ្រួសារ  នៅភូមិស្ទឹងបត់ បែបហ្នឹងដែរ។

ពាក់ព័ន្ធទៅនឹងការចុះហត្ថ លេខាជាន់លើគ្នានេះ សារព័ត៌មានជាតិ មិនអាចទំនាក់ទំនងសុំការបំភ្លឺពីមេភូមិស្ទឹងបត់​បាន  ទេព្រោះសម្លេងទូរស័ព្ទឆ្លើយ ថា បានបិទ ។ ចំណែកលោក  ចៅសង្កាត់ផ្សារកណ្តាលវិញ បានធ្វើការអះអាងថាបើទោះ បីជាលោក ហង្ស ម៉ៅ គាត់ មានសាលក្រមក៏ពិតមែន ប៉ុន្តែ  ក្នុងនាមអាជ្ញាធរដែនដីលោក និងខិតខំសម្របសម្រួលដើម្បី អញ្ជើញភាគីលោក ហង្ស ម៉ៅ  ចេញមុខមកដោះស្រាយ ។

ពាក់ព័ន្ធទៅនឹងការចុះហត្ថលេខាទទួលស្គាល់ថាជាដីពលរដ្ឋផង និងទទួលស្គាល់ដីលោក  ហង្ស ម៉ៅ ផងត្រូវបានលោក  ចៅសង្កាត់ផ្សារកណ្តាលឆ្លើយ បង្វាងថា ទុកឱ្យច្បាប់ជាអ្នក  សម្រេចតែទោះជាយ៉ាងណា ក្នុងនាមលោកជាអាជ្ញាធរដែន ដីនិងខិតខំដោះស្រាយដើម្បីឱ្យ ភាគីជម្លោះបានឈ្នះទាំងអស់ គ្នាដូចប្រសាសន៍សម្តេចនាយក រដ្ឋមន្ត្រីដែលបាន​ដាក់​ចេញនូវយុទ្ធសាស្ត្រឈ្នះ-ឈ្នះ ។

តំណាងប្រជាពលរដ្ឋនៅភូមិស្ទឹងបត់បានហៅការអះអាងរបស់ចៅសង្កាត់ផ្សារ កណ្តាលថា ជាអំពើឃុបឃិត  ខ្វះការ​ទទួល​ខុសត្រូវចំពោះផ្លូវ ច្បាប់ ។ ព្រោះទាំងមេភូមិស្ទឹង បត់និងចៅសង្កាត់ផ្សារកណ្តាល  សុទ្ធសឹងតែបានចុះហត្ថលេខា ទទួលស្គាល់លើដីប្រជាពលរដ្ឋ ទាំង ៥០គ្រួសារ នៅភូមិស្ទឹង  បត់រឿងអីអាជ្ញាធរភូមិសង្កាត់ នៅចុះហត្ថលេខាជាន់​គ្នា​លើដី ពួកគាត់ដោយពុំបានទទួលខុស ត្រូវហើយថែមទាំងទម្លាក់កំ- ហុសទៅលើគោលនយោបាយ ឈ្នះ-ឈ្នះ របស់​សម្តេចនាយករដ្ឋមន្ត្រីទៅវិញ ។

ប្រជាពលរដ្ឋរងគ្រោះអះអាងថា មេភូមិស្ទឹងបត់ដែលចុះហត្ថលេខាទាំងបំពានទទួល ស្គាល់លើការកាន់កាប់ដីរបស់  លោក ហង្ស ម៉ៅ គឺពិតជា  បានទទួលផលប្រយោជន៍ពី លោក ហង្ស ម៉ៅ បើតាមដឹង គឺឈ្មោះ ហង្ស ម៉ៅ បានចែក ដីទំនាស់ឱ្យទៅមេភូមិស្ទឹងបត់ ថែមទៀតផង ។ ចំណែកចៅ សង្កាត់ផ្សារកណ្តាលក៏ទទួល លាភសក្ការៈមិនតិចដែរ ទើប  ឆ្លើយទាំងបំពានថាឈ្នះ-ឈ្នះ  ទាំងអស់គ្នាទម្លាក់កំហុសទៅ លើគោលនយោបាយសម្តេច នាយករដ្ឋមន្ត្រីបែបហ្នឹង​នោះ។  ព្រោះកំហុសឆ្គងពិតប្រាកដគឺ មេភូមិស្ទឹងបត់ចុះហត្ថលេខា ទាំងបំពានរួមទាំងចៅសង្កាត់  និងចៅហ្វាយក្រុងង៉ោ ម៉េងជ្រួន ផង បើផ្អែកតាមផ្លូវច្បាប់អាជ្ញា  ធរភូមិ-សង្កាត់ ក្រុងត្រូវទទួល ទោសតាមច្បាប់មិនត្រូវទម្លាក់ កំហុសទៅលើ​គោលនយោ បាយដឹកនាំរបស់ សម្តេច ហ៊ុន  សែន នោះឡើយ ៕

hs_hm

Filed in: ព័ត៌មានសង្គម, ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.