សាលក្រ​ម​លេខ​៦៩​ តុលាការ​ខេត្តកំពត​ក៏ជាប់ ពាក់ព័ន្ធ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដែរ

សាលក្រ​ម​លេខ​៦៩​ តុលាការ​ខេត្តកំពត​ក៏ជាប់ ពាក់ព័ន្ធ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដែរ

ដោយ ៖ រដ្ឋា
សាលក្រមលេខ ៦៩ ចុះថ្ងៃ ទី ២៥ ខែធ្នូ ឆ្នាំ២០០៩ ដោយចៅ ក្រមខេត្តកំពត តាក់ គឹមសៀ គឺបានភ្ជាប់នាមប័ណ្ណតំណាងឱ្យ ដើមបណ្តឹងឈ្មោះ សេង ឈីលី ប្រធានអង្គការ  ប្រឆាំងបទ ល្មើសសង្គមនៅកម្ពុជាសហការជាដៃគូជាមួយ  ឯកឧត្តមបណ្ឌិត ឱមយ៉ិនទៀង  ទេសរដ្ឋមន្ត្រីនិងជាប្រធាន  អង្គភាពប្រឆាំង អំពើ ពុករលួយ  គឺមានន័យស្មើនឹងលោក សេង ឈីលី សហការជា មួយ ឯកឧត្តម ឱម យ៉ិនទៀង តំណាង ឱ្យដើមបណ្តឹងឈ្មោះ ចាន់  សាម៉ុន ប្តឹងយកដីលោក ឃុយ  ធី ។ ព្រោះការ ភ្ជាប់នាម ប័ណ្ណ ដែលប្រើតួនាទីជាអង្គការប្រឆាំងបទល្មើសសង្គមនៅ កម្ពុជា  សហការជាដៃគូជាមួយឯកឧត្តម  បណ្ឌិត ឱម យ៉ិនទៀង ទៅលើ ពាក្យបណ្តឹងដែលខ្លួនជាតំណាង  គឺមានន័យ គ្រប់គ្រាន់ណាស់ថា  លោក សេង ឈីលី មិនបាន ប្រើឈ្មោះអង្គការដែលមានកិច្ចសហការជាដៃគូជាមួយ  ឯកឧត្តម បណ្ឌិតឱមយ៉ិនទៀង  ទៅប្រឆាំងបទល្មើសសង្គមដូច ឈ្មោះ អង្គការនោះទេ ។

ផ្ទុយទៅវិញគឺបានប្រើ  ឈ្មោះនិងឥទ្ធិពលអង្គការទៅ តំណាងឱ្យដើមបណ្តឹងដែលជន រងគ្រោះឈ្មោះ ឃុយ ធី ចាត់ ទុកថា សាលក្រមលេខ ៦៩  របស់តុលាការខេត្តកំពតចុះថ្ងៃ ទី២៥ ខែធ្នូ ឆ្នាំ២០០៩ ទទួល  រងពីឥទ្ធិពលអំណាចអង្គការ ប្រឆាំងបទល្មើសសង្គមនៅ កម្ពុជា ដែលមានលោក សេង  ឈីលី ជាប្រធានផងរួមទាំង  អំណាច ឯកឧត្តម បណ្ឌិត ឱម  យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជា  ប្រធានអង្គភាពប្រឆាំងអំពើ ពុករលួយផង ។

ដោយជនរងគ្រោះបានរកឃើញនាមប័ណ្ណលោក សេង  ឈីលី ប្រធានអង្គការ ប្រឆាំងបទល្មើសសង្គម នៅកម្ពុជា សហការជាមួយឯកឧត្តមបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រីនិង  ជាប្រធានអង្គភាពប្រឆាំងអំពើ ពុករលួយ ចេញពីមន្ត្រី តុលាការខេត្តកំពត ដែលបានអះអាងថានាមប័ណ្ណនេះ គឺនៅភ្ជាប់ជាមួយពាក្យបណ្តឹងលោក ចាន់ សាម៉ុន ដែលតំណាង ដោយ  លោក សេង ឈីលី ទើបលោក ឃុយ ធី ដែលជាជនរងគ្រោះដាក់ពាក្យបណ្តឹងបន្ថែម មកកាន់អង្គភាពប្រឆាំង អំពើពុករលួយដោយភ្ជាប់នាមប័ណ្ណ មានឈ្មោះ លោក សេង ឈីលី  សហការជាដៃគូជាមួយឯកឧត្តម  បណ្ឌិត ឱម យ៉ិនទៀងជាភស្តុតាងស្រាប់ ។ ម៉្យាងវិញទៀត  ការប្រើនាមប័ណ្ណតែត្រឹមឈ្មោះ អង្គការខ្លួនមកធ្វើជាតំណាងឱ្យដើម បណ្តឹង គឺវាខុសទៅនឹងគោលការណ៍ស្មើភាពគ្នាចំពោះមុខច្បាប់រួចស្រេចទៅហើយ  ប៉ុន្តែបើភ្ជាប់ជាមួយឈ្មោះ ប្រធាន អង្គភាពប្រឆាំងអំពើ ពុករលួយទៀតនោះ គឺពិតជា  អាចធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរណាស់ ទៅដល់មុខមាត់កិត្តិយសរបស់ អង្គភាពប្រឆាំងអំពើពុករលួយ  ដែលកំពុងទទួលបានមោទន  ភាពតាមរយៈការគាំទ្រពីមជ្ឈ ដ្ឋានជាតិ និងអន្តរជាតិ ។

ដើម្បីធានាបានថា សាលក្រមលេខ ៦៩ ចុះថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០០៩ មិនទទួលរង ពីឥទ្ធិពលអង្គការប្រឆាំងបទ ល្មើសសង្គមដែលសហការជា ដៃគូជាមួយ ឯកឧត្តម បណ្ឌិត  ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រីនិង ជាអង្គភាពប្រឆាំងអំពើពុក រលួយទេនោះ ជនរងគ្រោះ ឈ្មោះ ឃុយ ធី បានដាក់ពាក្យ បណ្តឹងបន្ថែមកកាន់អង្គភាព ប្រឆាំងអំពើពុករលួយដើម្បី ជម្រះបញ្ជីខ្មៅដែលគ្របដណ្តប់  ដោយអំណាចនៅពីក្រោយ ការសម្រេចចិត្តរបស់ចៅក្រម  តាក់ គឹមសៀតែម្តង ។ ហើយ ពេលនេះសំណុំរឿងដែលសម្រេច លើសាលក្រមលេខ ៦៩ បាន  ចូលមកដល់សាលាឧទ្ធរណ៍ ហើយ គួរណាស់អង្គភាព ប្រឆាំងអំពើពុករលួយ ត្រូវធ្វើអ្វី  ម៉្យាងដើម្បីរក្សាបានមុខមាត់កិត្តិយសតាមរយៈសកម្មភាព កន្លងមកកុំឱ្យជនខិលខូច ឆ្លៀត ឱកាសមកបង្ខូចកេរ្តិ៍ឈ្មោះ ឯកឧត្តមបណ្ឌិត ឱម យ៉ិនទៀង ដោយប្រើនាមប័ណ្ណមួយសន្លឹក បែបហ្នឹង វាហាក់ បីដូចជាមិន ស័ក្តិសមទាល់តែសោះទាន!៕

 

Untitled-14 copy

Filed in: ព័ត៌មានសង្គម, ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.