ដោយ ៖ រ៉ាយ ភុន
ព្រឹត្តិការណ៍កាលពីថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៣ កម្លាំងចម្រុះ ខេត្តពោធិ៍សាត់រួមដឹកនាំដោយព្រះរាជអាជ្ញារង ប៉ង យុទ្ធារ៉ា បាន ចុះវត្តមាន ១៧ រូប រួមមាននាយខណ្ឌរដ្ឋបាលព្រៃឈើ នាយ ផ្នែក និងនាយសង្កាត់ រួមទាំងកម្លាំង នគរបាលស្រុកវាលវែង និង មន្ត្រី សាលាស្រុកនិងមន្ត្រីកងរាជអាវុធហត្ថបានចុះបង្ក្រាបបទ ល្មើសស្តុបឈើប្រណីតនៅផ្ទះ លោក ចាន់ ស៊ូ ហៅដាមេបញ្ជា ការកងរាជអាវុធហត្ថស្តី ទីស្រុកវាលវែង ស្ថិតក្នុងភូមិអូរ ដេកា ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
ក្នុងយុទ្ធនាការដែលមានកម្លាំងចម្រុះ ១៧ រូប ដែលចុះ បង្ក្រាបបានរកឃើញប្រភេទ ឈើនាងនួន ៥៣០ដុំ ស្មើនឹង ៧ ម៉ែត្រគូប ជាង ៨ ផ្លាន ប្រភេទឈើធ្នង់ ៣៨ដុំ ស្មើនឹង ជាង ១ម៉ែត្រគូប ប្រភេទឈើ ធ្នង់សន្លឹកចំនួន ១៣សន្លឹក ស្មើ នឹង ជាង ៦ផ្លាន ប្រភេទឈើ គ្រញូង ១០ដុំ ស្មើនឹង ៣៤៦ គីឡូក្រាម សរុបជារួមស្មើនឹង ៩ ម៉ែត្រគូបជាង ៦ផ្លាន ។
ដោយឡែក ម្ចាស់ផ្ទះជាមេប៉េអឹមស្រុកវាលវែង គេចខ្លួន បាត់ដែលតម្រូវឱ្យព្រះរាជអាជ្ញា សម្រេចឱ្យយកឈើប្រណីត ដឹក ទៅកាន់ខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តពោធិ៍សាត់ដើម្បីកសាង សំណុំរឿងតាមនីតិវិធីច្បាប់ ។
ប្រភពឱ្យដឹងពីអ្នកដែលផ្តល់ ព័ត៌មានរហូតមានការចុះបង្ក្រាប ពីកម្លាំងចម្រុះបានឱ្យដឹងថា ប្រភេទឈើដែលឈ្មោះ ចាន់ ស៊ូ ហៅ ដា យកមកស្តុកទុកក្នុងផ្ទះគឺបានមកពីការប្រើអំណាចជាមេប៉េអឹមស្រុកចុះ ចាប់បទល្មើសតូចធំយកមកធ្វើ ជាកម្មសិទ្ធិផ្ទាល់ខ្លួន ផ្ទុយពី គោលការណ៍ច្បាប់ដែលតម្រូវ ឱ្យនាំយកឈើទៅប្រគល់ឱ្យ ជំនាញរដ្ឋបាលព្រៃឈើ ដោយ មើលឃើញពីសកម្មភាពប្រើ អំណាចរំលោភយកឈើពីប្រជាពលរដ្ឋតាមរទេះនិងតាមម៉ូតូនេះហើយ ទើបលោកសម្រេច ផ្តល់ព័ត៌មានឱ្យគ្រប់ស្ថាប័នពាក់ ព័ន្ធចុះមកបង្ក្រាប កាលពីថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៣ ដែលមានរយៈពេល៦ខែហើយ រហូតមកដល់ពេលនេះ ។
មានពាក្យបណ្តឹងចេញពី យោធាកងពលតូខលេខ ៧១ ដែលធ្វើសមាហរណកម្មចុះ ចូលក្នុងរាជរដ្ឋាភិបាលទទួលបាន ដីសម្បទានសង្គមកិច្ចត្រូវ បានឈ្មោះ ចាន់ ស៊ូ ហៅដា ប្រើអំណាចកងរាជអាវុធហត្ថ រំលោភយកដីពួកគាត់អស់ ៥០ ហិកតា នៅស្រុកវាលវែងដោយ ពុំទាន់ឃើញមានការដោះ ស្រាយអ្វីឡើយ ។ ព្រោះកង ទ័ពដែលធ្វើសមាហរណកម្ម ត្រូវបានប្រមុខរាជរដ្ឋាភិបាល ប្រកាសផ្តល់ដីសម្បទានសង្គម កិច្ចជូនដល់ក្រុមគ្រួសារកងទ័ព ក្នុងកងពលតូចលេខ ៧១ ដែល ឈរជើងនៅស្រុកវាលវែង ដោយហៅការរំលោភយកដី កងទ័ពពីសំណាក់មេបញ្ជាការ ប៉េអឹមស្រុកវាលវែង ឈ្មោះ ចាន់ ស៊ូ ហៅដា ថា ជាទង្វើ ដែលប្រឆាំងទៅនឹងសេចក្តី សម្រេចរបស់ប្រមុខរាជរដ្ឋាភិ បាលថែមទៀតផង ។
វាហាក់បីដូចជា រឿងដែលមិនគួរឱ្យជឿទាល់តែសោះ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៦ ខែ ស្រាប់តែនៅថ្ងៃទី ២៩ ខែមករា ឆ្នាំ២០១៤ លោក ចាន់ ស៊ូ ហៅដា បានលេចមុខ មកអះអាងនៅផ្ទះលោក ចិន រិន មន្ត្រីយោធាដែលមានផ្ទះ នៅភូមិអូដេកា ឃុំប្រម៉ោយ ស្រុកវាលវែង ដោយប្រើសម្តីយ៉ាងខែងរ៉ែងថាខ្ញុំបាត់មុខមួយ រយៈគឺបានលោកឧត្តមសេនីយ៍ ផ្កាយ ៣ នៅក្រសួងការពារ ជាតិត្រូវជាពូបានជួយក្នុងរឿង របស់ខ្ញុំ ដោយគាត់ថែមទាំង បានឱ្យលុយ ៣០០០ដុល្លារ ថែមទៀតផង ។ មិនដឹងថា វត្តមានរបស់លោក ចាន់ ស៊ូ ហៅដា ក្នុងពេលនេះព្រះរាជ អាជ្ញាដែលដឹកនាំកម្លាំងចម្រុះ មានគ្នា ១៧នាក់ បានដឹងហើយត្រូវការចាត់ការបែបណានោះទេ ស្របពេលដែលរកឃើញ បទល្មើសជាក់ស្តែងស្តុកឈើ ប្រណីតខុសច្បាប់នៅក្នុងផ្ទះ លោក ចាន់ ស៊ូ ហៅដា ទៅ ហើយនោះ ។
ប្រជាពលរដ្ឋនៅស្រុកវាលវែងបានសម្តែងនូវក្តីកង្វល់យ៉ាង ខ្លាំងបន្ទាប់ពីបានឃើញមន្ត្រី ជើងខ្លាំងខាងចាប់បទល្មើស ព្រៃឈើ យកមកបំរើឱ្យជលប្រយោជន៍ផ្ទាល់ខ្លួនយ៉ាងដូច្នេះ ។ ព្រោះបើច្បាប់មិនអាចអនុវត្តចំពោះមន្ត្រីដែលមានខ្សែ អ្នកធំ ហើយអនុវត្តចំពោះតែរូបគាត់ដែលជាប្រជាពលរដ្ឋស្លូតត្រង់ទេ នោះសន្តិភាពផ្លូវចិត្តពិតជាមិនអាចកើតមានចំពោះ ពលរដ្ឋ នៅស្រុកវាលវែងក៏ដូចជានៅ ទូទាំងប្រទេសផងដែរ ។
បើផ្អែកតាមប្រភពពីមន្ត្រី យោធាកងពលតូចលេខ ៧១ ប្រចាំស្រុកវាលវែង ក៏បានដាក់ ពាក្យបណ្តឹងចំពោះមេបញ្ជា ការ ប៉េអឹមស្រុកវាលវែងឈ្មោះ ចាន់ ស៊ូ ហៅដា ពីបទរំលោភ យកដីដែលរាជរដ្ឋាភិបាល សម្រេចផ្តល់ឱ្យតាមរយៈសម្ប ទានសង្គមកិច្ចផងដែរ ។
តែទោះជាយ៉ាងណាប្រមុខ រាជរដ្ឋាភិបាលអាណត្តិទី ៥ បាននឹងកំពុងធ្វើការប្តេជ្ញាចិត្ត លើការកែទម្រង់ស៊ីជម្រៅ ហើយ ថារាល់ទង្វើខុសឆ្គងទាំងឡាយ គឺត្រូវតែអនុវត្តឱ្យបានមិនថា ប្រជាពលរដ្ឋឬអ្នកមានអំណាច នោះឡើយ ។ ព្រោះសម្លេង ឆ្នោតដែលគណបក្សប្រជាជន កាន់អំណាចធ្លាក់ចុះ គឺជា កញ្ចក់ឆ្លុះបញ្ចាំងដល់រាជរដ្ឋា ភិបាល លើការកែទម្រង់ឱ្យស្រប ទៅនឹងការចង់បានរបស់ប្រជា ពលរដ្ឋនិងមន្ត្រីរាជការរួមទាំង កងកម្លាំងប្រដាប់អាវុធគ្រប់ ប្រភេទមិនអាចឱ្យប៉េអឹមស្រុក យកឈ្មោះផ្កាយបីមកបំពាន ឆន្ទៈរាស្ត្របាននោះឡើយ ៕