មោទនៈភាព​ដែល​ខ្វះ​ការ​គោរព​ពី ស្រាបៀ​អង្គរ​និងស្រាបៀ​កម្ពុជា

មោទនៈភាព​ដែល​ខ្វះ​ការ​គោរព​ពី ស្រាបៀ​អង្គរ​និងស្រាបៀ​កម្ពុជា

ដោយ ៖ ជាតិ
នៅស្រុកខ្មែរច្បាប់មាន ច្រើនហើយល្អថែមទៀតផង  រហូតមាន ការដាក់ពិន្ទុពីបណ្តា ប្រទេសមហាអំណាចដែលបាន យកច្បាប់ ខ្មែរទៅសិក្សាថា  មានលក្ខណៈសម្បត្តិល្អអាច ទទួលយកបាន។ ប៉ុន្តែខុសត្រង់ ថា ច្បាប់ល្អពិតប្រាកដមែន

ចំណែកឯការគោរពអនុវត្តវិញ  គឺហាក់មានតិចតួចរហូតឈាន ដល់ការជាន់ឈ្លីនិមិត្តរូបដែល ទទួលស្កាល់ការគោរពតាមផ្លូវ ច្បាប់ថែមទៀត ផង ។

នៅកម្ពុជាគេសង្កេតឃើញ  ការគោរពនៅសាលារៀនកន្លែង ធ្វើការរួមទាំងពិធីជួបជុំជាផ្លូវ ការផ្សេងៗថែមទៀតផងដូច ជា ក្រុមកីឡាករគ្រប់ប្រភេទ  ជាដើម គឺការគោរពភ្លេងជាតិ  ដែលមានទង់ជាតិរំលេចរូប ប្រាសាទអង្គរវត្តជានិមិត្តសញ្ញា។

ផ្ទុយទៅវិញផលិតផលស្រា បៀអង្គរនិងស្រាបៀកម្ពុជាបាន យកនិមិត្តសញ្ញារូបប្រាសាទ អង្គរ និងប្រាសាទព្រះវិហារ  មកភ្ជាប់ក្នុងកំប៉ុងស្រាបៀដែល គេពិសារហើយជាន់ចោលធ្វើ អេតចាយទៅវិញនោះតើអាច ចាត់ទុកបានថា ជា មោទនៈ ភាព ដែលស្រាបៀទាំងពីរប្រភេទ នេះសម្តែងនូវការគោរពឬជាន់ ឈ្លីទៅវិញ ។

នៅក្នុងសង្គមថៃមិនថា  ប្រជាពលរដ្ឋតម្រូតឬទាហាន ថៃតែងដាក់ការគោរពចំពោះ ស្តេចថៃដោយប្រើនិមិត្តរូប ស្តេចភ្ជាប់ និងប្រាក់បាតថៃតែម្តង ។ ប៉ុន្តែលក្ខណៈសម្បត្តិក្នុងការគោរពនិមិត្តរូបស្តេចថៃវា ខុសគ្នាទៅនឹងការគោរពនិមិត្តរូបប្រា សាទ ខ្មែរដែលច្បាប់ថៃ បានបញ្ចូលការគោរពឱ្យស្ថិត ក្នុងច្បាប់ផងរួមទាំងការអនុវត្ត ក៏មិនអាចឱ្យជនណាម្នាក់រំលោភ ដល់ការគោរពនិមិត្តរូបស្តេចថៃ បានដែរ ។ ព្រោះបើផ្អែកតាម ប្រភពព័ត៌មានច្បាស់ការពីពលករចំណាកស្រុកខ្មែរចូល ទៅប្រទេសថៃ ដោយគ្រាន់តែយកប្រាក់បាតញាត់ក្នុងហោប៉ៅខោ ក្រោយក៏ត្រូវបានតម្រូតថៃចាប់ដែរ ដើម្បីបញ្ជាក់ឱ្យ ឃើញទំហំនៃការគោរពទាំងក្នុងច្បាប់ និងការអនុវត្ត ។ ហើយមាន ពលករខ្លះដែលយកលុយបាត បង្កប់ក្នុងទ្រនាប់ជើង ឃ្លុបនៅពីពេលតម្រូតថៃរកឃើញ មិនត្រឹមតែដកហូតយកលុយអស់ប៉ុណ្ណោះទេ គឺថែមទាំងបានព្រមានតាមការទាត់ ធាក់យ៉ាងចាស់ដៃពីបទមិនគោរពដល់ស្តេចថៃ ។

តាមពិតទៅ អាជីវកម្មផលិតស្រាបៀរគ្រាន់តែស្វែងរកផលប្រយោជន៍លើប្រាក់ចំណេញ  បន្ទាប់ពីទូទាត់លើការចំណាយ  តែប៉ុណ្ណោះមិនគួរយកនិមិត្តរូប  ប្រាង្គប្រាសាទដែលច្បាប់កំណត់ ឱ្យមានការគោរពដោយភ្ជាប់ ប្រាង្គប្រាសាទទៅនឹង ទង់ជាតិ  រំលឹកដល់ព្រលឹងបុព្វបុរសខ្មែរ ដែលបានសាងស្នាដៃឱ្យសកល លោកកោតស្ញប់ស្ញែងរហូតខ្មែរ មានមោទន ភាពដោយបន្តការ  គោរពរហូតដល់សព្វថ្ងៃនេះ  ថែមទៀតផង ។ ចុះបើនិមិត្ត សញ្ញាដែលខ្មែរគោរពរហូត អង្គការ យូណេស្កូ បានដាក់ ប្រាសាទអង្គរវត្ត និងប្រាសាទ  ព្រះវិហារ ជាសម្បត្តិបេតិក  ភណ្ឌពិភពលោកដើម្បីឱ្យមាន ការទទួល ស្គាល់និងគោរពនៅ គ្រប់ជាតិសាសន៍ទៅហើយ នោះតើមានហេតុផលអ្វីដែល ត្រូវឱ្យក្រុមឈ្មួញផលិតស្រាបៀ ឆ្លៀត យកផ្លាកសញ្ញាដែល ទទួលស្គាល់ និងគោរពជាអន្តរ  ជាតិទៅភ្ជាប់ក្នុងកំប៉ុងស្រាបៀ រួចជាន់ឈ្លីធ្វើអេតចាយទៅ វិញ នោះ ។

មិនខុសអ្វីពីលោកនាយក  រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន លើកឡើងទេថា អត់ស៊ីញ៉េនិង ដៃរួចកលុបនឹងជើងវាជារឿង  ដែលមិនត្រឹមត្រូវនោះទេ ។

ជាក់ស្តែងប្រាង្គប្រាសាទ  ខ្មែរដែលដាក់បញ្ចូលជាសម្បត្តិ បេតិកភណ្ឌពិភពលោកតើអាច ទ្រាំឈរមើលក្រុមហ៊ុនស្រាបៀ អង្គរ និងស្រាបៀរកម្ពុជា យក  មកជាន់ឈ្លីធ្វើអេតចាយបាន ដោយរបៀបណា ។ ព្រោះមោ ទនៈភាពក្នុងការគោរពរបស់ ស្រាបៀរអង្គរនិងស្រាបៀ  កម្ពុជា បើដូចនៅប្រទេសថៃ  វិញ មិនចាំបាច់តម្រូតគេចុះ  បង្ក្រាបទេគឺអំណាចប្រជាពល រដ្ឋថៃ ក៏វាគ្រប់គ្រាន់ក្នុងការ លុបបំបាត់មេឈ្មួញឆ្លៀតឱកាស ដែលធ្វើឱ្យប៉ះពាល់ដល់ការ គោរពរបស់ប្រជាពលរដ្ឋនិង ជាតិថៃ រួចស្រេចទៅហើយ តាមរយៈការមិនទិញផលិតផល បែបនេះតែម្តង ។

ដើម្បីធានាបាននូវការគោរព  ផ្លាកសញ្ញាជាតិដែលជានិមិត្ត រូបបង្ហាញឱ្យជាតិខ្មែរនិងអន្តរ ជាតិទទួលស្គាល់ពីគុណតម្លៃ  នៃការគោរពពិតប្រាកដ គួរណាស់ត្រូវបានជ្រើសតាំងអ្នក ដឹកនាំក្នុងក្រសួងវប្បធម៌និងវិចិត្រសិល្បៈដែលមានសមត្ថ ភាពក្នុងបុព្វហេតុធានាឱ្យបាននូវកិត្យានុភាពជាតិ តាមរយៈ ប្រាង្គប្រាសាទដែលមានការទទួលស្គាល់ជាអន្តរជាតិ ។  ព្រោះអភិរក្សប្រាសាទដោយខ្វះ ការអប់រំពីគុណតម្លៃនៃប្រាសាទ រហូតទុកឱកាសឱ្យក្រុមឈ្មួញ យកឈ្មោះប្រាសាទ ទៅជាន់ ឈ្លីជាសម្បត្តិត្រឹមអេតចាយ ទៅហើយនោះតើមោទនៈភាព នោះវាបានស្តែងចេញពីគុណ តម្លៃពិតប្រាកដ ឬដើម្បីតែស្វែង រកផលចំណេញផ្ទាល់ខ្លួនដោយ ពុំបានគិតដល់កិត្យានុភាពជាតិ  និងព្រលឹងជាតិត្រូវទទួលការ​ប្រ​មាថឡើយ ៕

angkor_and_angkorbeer_002 cambodia_beer1

Filed in: ព័ត៌មានសង្គម, ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.