ឯករាជភាព​វិទ្យុ​សំបុកឃ្មុំ​គួរតែ​បានផ្តល់​ភាព​អនុគ្រោះ​នៅ​ក្នុងប្រព័ន្ធ​ផ្សព្វ​ផ្សាយ

ឯករាជភាព​វិទ្យុ​សំបុកឃ្មុំ​គួរតែ​បានផ្តល់​ភាព​អនុគ្រោះ​នៅ​ក្នុងប្រព័ន្ធ​ផ្សព្វ​ផ្សាយ

ដោយ ៖ ជាតិ
ការបើកទូលាយ ឲ្យគ្រប់មជ្ឈដ្ឋាន អ្នកនយោបាយផ្សព្វផ្សាយ តាមវិទ្យុសំបុកឃ្មុំ ឲ្យប្រជាពលរដ្ឋម្ចាស់ឆ្នោតអាច ទទួលបាន ព័ត៌មានពីការរិះគន់ រាជរដ្ឋាភិបាលផង និងការរិះគន់ គណបក្ស ប្រឆាំង គឺជាមតិរិះអព្យាក្រឹត្យអាចចាត់ទុកបានថា នៅកម្ពុជា គឺមានតែវិទ្យុសំបុកឃ្មុំមួយគត់នៅកម្ពុជា  ដែលបានបំពេញតួ នាទីគ្មានភាពរើសអើងចំពោះបក្សនយោបាយមួយណាឡើយ។ ភាពឯករាជ្យគ្មានការរើសអើងរបស់វិទ្យុសំបុកឃ្មុំ ត្រូវបានរំលេច  ចេញតាមសម្លេងគណបក្ស កាន់អំណាចក្នុងកម្មវិធីពលរដ្ឋ វិទ្យា ដែលចាប់ផ្តើមផ្សាយពី ម៉ោង ៣រសៀល ដល់ម៉ោង ៤  ដែល ប្រកាន់យកការគាំទ្រដាច់ ខាតចំពោះគណបក្សប្រជាជន កម្ពុជាតែមួយគត់ ។

បើពិនិត្យទៅលើសង្គ្រាម  មនោគមន៍វិទ្យារបស់គណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលជួលម៉ោងផ្សាយក្នុងវិទ្យុ  សំបុកឃ្មុំចាប់ពីម៉ោង២រសៀល  ដល់ម៉ោង ៣រសៀលវិញគឺបាន  បង្ហាញទិសដៅវាយលុកទៅ លើគណបក្សប្រឆាំង សង្គ្រោះជាតិយ៉ាងចាស់ដៃហើយក៏បាន វាយលុកទៅលើគណបក្សប្រជាជនកំពុងកាន់អំណាចមិនធម្មតានោះដែរ ។ បើ ងាកមកមើលកម្មវិធីសម្លេងរាជានិយម ដែលចងសម្ព័ន្ធភាពជាមួយ គណបក្សប្រជាជនវិញ គឺបានកំណត់ការរិះគន់ នៅ ក្នុងវិទ្យុសំបុកឃ្មុំ ពីម៉ោង ៤ល្ងាច ដល់ ម៉ោង ៥ ត្រឹមតែសកម្មភាពអវិជ្ជ  មានរបស់មន្ត្រីរដ្ឋាភិបាលតែប៉ុណ្ណោះ ។ ហើយ ទិសដៅពិត  បានផ្តោតទៅលើគោលនយោ បាយដឹកនាំរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រ ជាជនថា បាននិងកំពុងអនុវត្ត ស្របតាមការដឹកនាំរបស់អតីត ព្រះមហាក្សត្រ នរោត្តមសីហនុ គឺមានន័យស្មើនឹងគាំទ្រគណ បក្ស ប្រជាជនកម្ពុជាផងដែរ ។

តើមានហេតុផលអ្វីដែល  រាជរដ្ឋាភិបាលត្រូវបានដាក់ការ ចោទប្រកាន់ថា វិទ្យុសំបុកឃ្មុំ  ជាសម្លេងគាំទ្រឱ្យគណបក្ស ប្រឆាំងសង្គ្រោះជាតិ ដោយ  ផ្អែកទៅលើការជួលម៉ោង ផ្សាយពីរលើក ចាប់ពីម៉ោង ១  រសៀល ដល់ម៉ោង២ និងចាប់  ពីម៉ោង ៥ ដល់ម៉ោង ៦ល្ងាច  ទៅវិញ ។ ដោយសម្លេងវិទ្យុ  សំបុកឃ្មុំតែមួយគត់នៅកម្ពុជា  បានឆ្លុះបញ្ចាំងពីពហុមតិចេញ ពីគ្រប់មជ្ឈដ្ឋានអ្នកនយោបាយ នេះហើយទើបមានការគាំទ្រ ជម្រុញឱ្យវិទ្យុសំបុកឃ្មុំតម្លើង រឺឡេឱ្យបាននៅគ្រប់បណ្តា ខេត្ត ផ្សេងទៀតដែលរលកធាតុអាកាសវិទ្យុសំបុកឃ្មុំមិនអាចផ្សព្វផ្សាយទៅដល់ ។

មិនតែប៉ុណ្ណោះលទ្ធភាពនៃ ការគាំទ្រវិទ្យុឯករាជមួយនេះគឺ បានទាមទារឱ្យបង្កើតស្ថានីយ៍ ទូរទស្សន៍សំបុកឃ្មុំផងដែរ ។ ប៉ុន្តែការរារាំងពីលោក ខៀវ  កាញារីទ្ធ ទេសរដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីក្រសួងព័ត៌មានមិនផ្តល់  អាជ្ញាប័ណ្ណអោយវិទ្យុសំបុកឃ្មុំ តម្លើងរឺឡេនៅតាមបណ្តាខេត្តនិងអាជ្ញាប័ណ្ណទូរទស្សន៍សំបុក ឃ្មុំ គឺវាមានន័យផ្ទុយទៅនឹងរបត់ដឹកនាំសង្គមខ្មែរ បច្ចុប្បន្ន ដែលប្រកាន់យកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដែលតម្រូវ ឱ្យប្រព័ន្ធផ្សព្វផ្សាយត្រូវតែមាន លក្ខណៈចម្រុះពហុមតិ ដើម្បី អាចឱ្យប្រជាពលរដ្ឋនៅគ្រប់ ស្រទាប់វណ្ណៈអាចទទួលបាន សិទ្ធិទទួលព័ត៌មានដូចៗគ្នា ។

ក្រោយការបោះឆ្នោតជាតិអាណត្តិទី ៥ ដែលប្រព្រឹត្តទៅ កាលពីថ្ងៃទី ២៨ កក្កដា ឆ្នាំ ២០១៣ ត្រូវបានស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជាដាក់ការ ចោទប្រកាន់ថា ប្រព័ន្ធផ្សព្វផ្សាយគ្មានលក្ខណៈស្មើភាព គឺឆ្លុះបញ្ចាំងឱ្យឃើញពីលទ្ធផល ដែល មានភាពមិនប្រក្រតី ។  ហើយបើពិនិត្យទៅលើប្រព័ន្ធផ្សព្វផ្សាយរបស់គណបក្សប្រជាជនវិញ គឺមានវិទ្យុ និងទូរទស្សន៍ អប្សរា, វិទ្យុ និងទូរទស្សន៍បាយ័ននិងបាយ័នព័ត៌មានផង,វិទ្យុនិងទូរទស្សន៍ប៉ុស្តិ៍លេខ ៣ រាជធានីភ្នំពេញ និងទូរទស្សន៍  កងទ័ពប៉ុស្តិ៍ លេខ ៥ ផង, វិទ្យុ និងទូរទស្សន៍អាស៊ីអាគ្នេយ៍ផង  បូកបញ្ចូលទាំងទូរទស្សន៍ CTN, ្ CNC MYTV និងទូរទស្សន៍ ប៉ុស្តិ៍លេខ ៩ សុទ្ធសឹងតែបាន  ផ្សព្វផ្សាយពីសកម្មភាពគណ បក្សប្រជាជនក្នុងនាទីព័ត៌មាន។ មានតែទូរទស្សន៍ជាតិ មួយគត់ ដែលផ្តល់ឱកាសដល់ម៉ោងផ្សព្វផ្សាយឱ្យបក្សនយោបាយប្រឆាំង  និងបក្សនយោបាយផ្សេងទៀត មានឱកាស បញ្ចេញទស្សនៈក្នុង ការឃោសនាបោះឆ្នោតមាន រយៈពេលខ្លីតែប៉ុណ្ណោះរួមទាំង បក្សកាន់អំណាចផងដែរ ។

ភាពអវិជ្ជមានលើប្រព័ន្ធ ផ្សព្វផ្សាយនេះហើយដែលតម្រូវ ឱ្យរដ្ឋមន្ត្រីក្រសួងព័ត៌មានត្រូវតែ ហ៊ានធ្វើការសម្រេចចិត្តក្នុង ការបើកសិទ្ធិឱ្យមានប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយពិតប្រាកដ ព្រោះប្រព័ន្ធផ្សព្វផ្សាយតាម រលកធាតុអាកាសសំបុកឃ្មុំ​ក៏ពុំបានរើសអើងសម្លេងគណបក្សកាន់អំណាចមិនឱ្យមានសិទ្ធិក្នុង កម្មវិធីរបស់ខ្លួនឯណា ? ។

ម៉្យាងវិញទៀត ​បើផ្អែកតាមការទាមសុំតម្លើងរឺឡេនិងអាជ្ញាប័ណ្ណទូរទស្សន៍សំបុកឃ្មុំគឺពិត​ជាមិនអាចដំណើរការទៅ បានឡើយ ប្រសិនបើគ្មានការចូល រួមគាំទ្រពីគ្រប់គណបក្សនយោ បាយរួមទាំងប្រជាពលរដ្ឋនៅ ក្នុង និងក្រៅប្រ​ទេស ។

ជាក់ស្តែង គណបក្សប្រជាជនដែលចំណាយក្នុងកម្មវិធីពលរដ្ឋវិទ្យាក៏ត្រូវចំណាយប្រាក់ ក្នុងតម្លៃនៃការផ្សព្វផ្សាយ ដែល មានរយៈពេល ១ ម៉ោងផងដែរ។  ហើយបក្សសម្ព័ន្ធភាពគណបក្ស ប្រជាជនរួមទាំងបក្សប្រឆាំងក៏ សុទ្ធសឹង តែបានចំណាយលើប្រព័ន្ធផ្សព្វផ្សាយវិទ្យុសំបុកឃ្មុំ ប្រសិនបើរដ្ឋមន្ត្រីក្រសួងព័ត៌មានពិតជាចង់ឃើញប្រព័ន្ធផ្សព្វ ផ្សាយដែលមានលក្ខណៈឯករាជ្យតាមរយៈពហុមតិចេញពីគ្រប់មជ្ឈដ្ឋាននៃគណបក្ស នយោបាយប្រាកដមែន មិន គួរ  លើកយកថា អស់ហ្វ្រេកង់ សម្រាប់ស្នើសុំរបស់លោក ម៉ម  សូណង់ដូ នោះឡើយ​ ៕

Filed in: ព័ត៌មានសង្គម, ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.