ក្រុងប៉ោយប៉ែតៈ បុរសវ័យចំណាស់ ម្នាក់បានមក ពឹងពាក់ក្រុមអ្នក សាព័ត៌មាន ដើម្បីអោយចុះផ្សាយ ដែលគាត់មាន ដីសង់លំនៅដ្ឋាន មួយកន្លែងមាន ទំហំ២០ម៉ែត្រគុណ ៦០ ឋិតក្នុងភូមិ ចាន់គិរី សង្កាត់ ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខណៈគាត់ធ្វើរបង និងបំរុងធ្វើលំនៅដ្ឋាន ត្រូវលោកមេភូមិ ព្រមទាំងអភិបាលក្រុង ខាងលើរារាំង មិនអោយសង់ ថាដីរបស់ររដ្ឋ ។ បុរស់វ័យចំណាស់ ដែលត្រូវបាន ចោទប្រកាន់ មេភូមិនិងអភិបាលក្រុងថា មិនឲ្យសង់លំនៅដ្ឋាន នោះមានឈ្មោះ ចៀវ ចំរើន អាយុ៦៤ឆ្នាំ រស់នៅភូមិ ខាងលើបាននិយាយ ប្រាប់ក្រុមអ្នក សារព័ត៌មាន នៅព្រឹកថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០១៤ថា ដីគាត់ដែល នៅភូមិខាងលើនោះ ត្រូវបានកាន់កាប់ តាំងពីឆ្នាំ២០០៥ មកម្លេះ ដោយមានលិខិត កាន់កាប់ពីអាជ្ងាធរ ភូមិឃុំ និងមានលិខិតបញ្ជាក់ ជីវប្រវត្តដី របស់លោក កែវ សែន អភិបាលស្រុក កាលពីលោក នៅកាន់កាប់ ជាអភិបាល កន្លងមក លុះដល់ជំនាន់ លោក សេង ចាន់ឌី មេភូមិឡើងកាន់ ដំណែងថ្មី រួមជាមួយ លោក ង៉ោ ម៉េងជ្រូន ជាអភិបាលផងនោះ បានមករារាំង មិនឲ្យសង់របង និងលំនៅដ្ឋាន ហើយបាននិយាយថា ជាដីរដ្ឋមិនតែប៉ុណ្ណោះ លោក ង៉ោ ម៉េងជ្រួន អភិបាល បានហៅរូបគាត់ ទៅសាកសួរ ជនរងគ្រោះ នៅសាលាក្រុង ថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ២០១៤ថា កុំឲ្យវែងឆ្ងាយចែកដីខាងលើ ពាក់កណ្ដាល ទៅឲ្យមេភូមិ ចាន់គិរីថា ជាដីរបស់រដ្ឋ និងពាក់កណ្ដាលទៀត បានទៅលើរូបគាត់ ជនរងគ្រោះ។
បុរសរូបនោះ បន្តថា ដោយមាន ភាពអយុត្តិធ៌មបែបនេះ ទើបរូបគាត់ដាច់ចិត្ត
ឲ្យក្រុមអ្នក សារព័ត៌មាន ជួយចុះផ្សព្វផ្សាយ ដើម្បីឲ្យប្រមុខរាជរដ្ឋាភិបាលបានជ្រាប ព្រោះដីរបស់គាត់ មានបណ្ណ័កាន់កាប់ ត្រឹមត្រូវទទួលស្គាល់ ពីសំណាក់ អាជ្ញាធរចាស់ តែមកដល់អាជ្ញាធរភូមិក្រុងថ្មី បែជាផ្សំគំនិតគ្នា បំរុងរំលោភបង្ខំ យកដីលំនៅដ្ឋាន ចែកគ្នាពាក់កណ្ដាល ជាមួយគាត់ ។ ដូចនេះហើយទើប ជនរងគ្រោះ ត្រូវបានអនុញ្ញាតិ ឲ្យសង់លំនៅដ្ឋាន បើមិនដូច្នោះទេ មិនអនុញ្ញាតិឲ្យ សាងសង់អ្វីឡើយ ។ បើយោងទៅតាម សាក្សីដឹងហេតុការណ៍ បាននិយាយរូបភាពនៃ ការទន្រ្ទាន យកដីពីសំណាក់ របស់ប្រជាពលរដ្ឋ ត្រូវបានក្រុមឈ្មួញ និងអ្នកមានអំណាចប្រើប្រាស់រូបភាពធ្វើយ៉ាងណាដណ្ដើម យកដីបាន ។
ម្យ៉ាងវិញទៀត ដោយសារ តែស្ថាប័ណ្ណ រដ្ឋភាគច្រើន មានការលំអៀង ទៅរកក្រុមអ្នករំលោភនោះ បានធ្វើឲ្យអ្នករំលោភដី ជាច្រើនទទួល បានជោគជ័យ ក្នុងការរំលោភ យកដីពីប្រជាពលរដ្ឋ បានជោគជ័យ តាមរូបភាពផ្សេងៗ ។ ប្រភពដដែល បន្តថា ក្នុងនោះមានមន្ត្រី ដូចជាអាជ្ងាធរ មេភូមិ ឃុំ ស្រុក ខេត្ត មួយចំនួន ប្រើតួនាទីផ្ទាល់ខ្លួន គាបសង្កត់ យកដីរបស់ប្រជាពលរដ្ឋ ដោយប្រកាន់យក គំនិតសំលុតគួរឲ្យខ្លាចដើម្បីបានដី តែទោះសំលុត យ៉ាងណាក៏ ពលរដ្ឋ មិនខ្លាច ហៅមកសំរួលចែកដីគ្នា ដោយសារមន្ត្រីទាំងនោះ ដឹងច្បាស់អំពី ភាពទន់ខ្សោយ របស់ប្រជាពលរដ្ឋ មិនអាចមានលទ្ធិភាព យកឈ្នះអ្នកមាន អំណាចបាន ។ ទាក់ទិន នឹងបញ្ហាខាងលើ លោក សេង ចាន់ឌី មេភូមិ ចាន់គិរី និយាយប្រាប់
តាមទូរស័ព្ទថា លោកទទួលស្គាល់ថា ឈ្មោះចាវ ចំរើន ពិតជាមានលិខិត កាន់កាប់ពីមេភូមិ មេឃុំ មុនមែន ប៉ុន្តែដីនោះ ជាដីស្នាក់ការ របស់ភូមិ ហេតុដូចនេះហើយ បានជាលោក ដាក់សំណើរ មកអភិបាលក្រុង ឲ្យដោះស្រាយ រឿងដីនេះ។ ចំណែកលោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត មិនបានអធិបាយ អ្វីឡើយ នៅព្រឹកថ្ងៃទី០៨ ខែឆ្នាំដដែលនេះ ដោយលោកជាប់រវល ប្រជុំ ។
.ជាតិជាយដែន.