ក្រុងប៉ោយប៉ែត៖ ពលករខ្មែរប្រុសស្រី ១៦នាក់ មកពីរ៤ខេត្តក្រុង តាកែវ ព្រៃវែង កំពង់ចាម កំពត ដែលទៅធ្វើការ តាមរយៈ ក្រុមហ៊ុន ស៊ី ស៊ី អឹម ស្របច្បាប់ បានចោទប្រកាន់ ខាងក្រុមហ៊ុន ថា យកពួកគាត់ ទៅធ្វើការ នៅប្រទេសថៃ ខុសគោលដៅ ទើបសំរេចចិត្ត នាំគ្នាវិលត្រលប់ មកស្រុកកំណើតវិញ ទាំងអត់បាយ អត់ទឹក តាមច្រករបៀង កាលវេលាម៉ោង ១០យប់ថ្ងៃទី ០៥ ខែមករា
ឆ្នាំ២០១៤ ខាងជើង ផ្លូវជាតិលេខ ៥ក្នុងភូមិ ក្បាលស្ពាន១ សង្កាត់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ បើតាមប្រភព បានបង្ហើប ប្រាប់ថា ពលករខ្មែរ
ទាំងនោះ ត្រូវបាន សមត្ថកិច្ច ហៅសាកសួរ ធ្វើកំណត់ហេតុ បន្ទាប់ពី មេខ្យល់យកមក ដាក់កន្លែង រថយន្តក្រុង ទិញសំបុត្រ ហើយមេខ្យល់ រត់បាត់មិនមានប្រាក់ អោយថ្លៃសំបុត្ររថយន្ត ពលករទាំងអស់នោះ ត្រូវសមត្ថកិច្ច ផ្គត់ផ្គងបាយទឹក ស្នាក់នៅអស់រយៈពេល មួយយប់ លុះថ្ងៃទី ៦ខែឆ្នាំដដែល ទើបឲ្យវិលទៅ ស្រុកកំណើត រាងខ្លួនវិញ ។
ពលករខ្មែរម្នាក់ ក្នុងចំណោម ១៦នាក់ ឈ្មោះវឿន ណាក់ ភេទ ប្រុស អាយុ
៣២ឆ្នាំ រស់នៅភូមិ ត្រពាំងធំ ឃុំរនាម ស្រុកត្រាំង ខេត្តតាកែវ បាននិយាយ
ប្រាប់អ្នក សារព័ត៌មានថា ពួកគាត់ ដែលទៅធ្វើការ តាមរយៈ ក្រុមហ៊ុនខាងលើ មានគ្នាចំនួន៣០នាក់ ក្នុងនោះមាន ១៦នាក់ បានបង្ខំចិត្ត វិលមកស្រុកវិញ ដោយសារក្រុមហ៊ុន បានយកពួកគាត់ ទៅកន្លែងធ្វើការ ខុសគោលដៅ ក្នុងប្រទេសថៃ ។ ប្រភពបន្តថា ពួកគាត់ទៅតាមរយៈ ក្រុមហ៊ុនខាងលើ ត្រូវចំណាយប្រាក់ អោយក្រុមហ៊ុន ក្នុងម្នាក់២០០ដុល្លា ទៅ៣០០ដុល្លា ដើម្បីធ្វើលិខិតឆ្លងដែន នាំទៅធ្វើការ អេឡិចត្រូនិច ទីបញ្ជប់ទៅដល់ ប្រទេសថៃ អស់រយៈពេល២០ថ្ងៃ ដេករង់ចាំ ការងារ ក៏ប៉ុន្តែក្រុមហ៊ុន បានយក ពួកគាត់ខ្លះ ទៅដាក់កន្លែងដេរ ខ្លះទៀតយក ទៅដាក់កន្លែង ធ្វើសំណង់ខុស គោលដៅ ដែលពួកគាត់ចង់បាន ។ ប្រភពដដែល បញ្ជាក់ថា ពួកគាត់ បានសុំឲ្យ ខាងក្រុមហ៊ុន សង់ប្រាក់ ដល់ពួកគាត់វិញ ដែលខាង ក្រុមហ៊ុនយកប្រាក់ ហើយសន្យាថា រកការងារ ឲ្យធ្វើ ។ ទីបំផុតយក ទៅទុកចោល អត់បាយ អត់ការងារ ម្យ៉ាងសូមឲ្យ រាជរដ្ឋភិបាល ចាត់ការ តាមច្បាប់ និងឲ្យក្រុមហ៊ុន សង់ប្រាក់ ដល់ពួកគាត់វិញ អោយគ្រប់ចំនួន ។
ពាក់ព័ន្ធបញ្ហា ខាងលើស្រ្តីម្នាក់ តំណាង ក្រុមហ៊ុន ឈ្មោះ ពៅ ពិសី បាននិយាយប្រាប់ តាមទូរស័ព្ទថា ចំពោះពលករ ខាងលើ ដែលចោទប្រកាន់ថា ក្រុមហ៊ុនយក ពួកគាត់ទៅធ្វើការ ប្រទេសថៃនោះ គឺខាងពលករ នោះវិញទេ ដែលមិនបានធ្វើ តាមការងារ ក្រុមហ៊ុនដាក់ អោយធ្វើចំពោះ ប្រាក់ដែលពលករ ចង់ទាមទារវិញនោះ ខាងក្រុមហ៊ុន មិនអាចសងប្រាក់ បានទេព្រោះប្រាក់ ទាំងនោះ ខាងក្រុមហ៊ុន បានយករត់ការ ធ្វើលិខិតឆ្លងដែន អស់ហើយ បើសិនជា ពលករណា ចង់ទៅធ្វើការវិញនោះ ខាងក្រុមហ៊ុន និងរៀបចំឯកសារ ជូនពួកគាត់ ឲ្យទៅធ្វើការវិញ ។
ដោយៈ វណ្ណា