ក្រុមអ្នកញៀន អាប៉ោង ត្រូវសមត្ថកិច្ច ការពារព្រំដែនគោក លេខ៩១១ ធ្វើការបង្ក្រាប

ក្រុមអ្នកញៀន អាប៉ោង ត្រូវសមត្ថកិច្ច ការពារព្រំដែនគោក លេខ៩១១ ធ្វើការបង្ក្រាប

បន្ទាយមានជ័យ៖ ក្រុមអ្នកញៀន ល្បែងអាប៉ោងមួយ ត្រូវសមត្ថកិច្ច ការពារព្រំដែនគោក លេខ៩១១ ធ្វើការបង្រ្កាបមួយវង់ នៅភូមិទំនប់ក ៥សង្កាត់ និងក្រុងប៉ោយប៉ែត កាលពីវេលាម៉ោង ជាង៣រសៀល ថ្ងៃទី៤ខែកុម្ភ: ឆ្នាំ២០១៤នេះ ត្រូវអ្នកញៀនល្បែង ទាំងនោះរត់គេចខ្លួន អស់ ចាប់បានតែ កម្រាលសំរាប់ចាក់ (ហាន់តោ) និងឃាត់បាន ស្ត្រីជាម្ចាស់ផ្ទះ ម្នាក់យកមកអប់រំ ។ ស្ត្រីជាម្ចាស់ផ្ទះ ដែលសមត្ថកិច្ច ហៅមកអប់រំនោះ មានឈ្មោះ ឆែ សឿន អាយុ៥៣ឆ្នាំ មានទីលំនៅ កន្លែងនៅ ភូមិកើតហេតុ​។ នៅក្នុងហេតុការ សមត្ថកិច្ច បានប្រមូល កម្រាលនិងហាន់តោ ជាផ្ទាំងសំរាប់ ចាក់អាប៉ោង ស្របពេលដែល អ្នកញៀនល្បែង ជាច្រើននាក់ បានរត់គេចខ្លួន បាតជើងសព្រាត ចូលព្រំដែន ខាងដីថៃអស់ ប្រហែលជា ដឹងព័ត៌មានមុន ។ លោក កែវ បូរ៉ា មេប៉ុស្តិ៍ព្រៃគប់ នៃនគរបាល ការពារព្រំដែនគោក លេខ៩១១ បាននិយាយប្រាប់ តាមទូរស័ព្ទថា ស្ត្រីម្ចាស់ផ្ទះ ខាងលើនេះ ដែលសមត្ថកិច្ច បានហៅ យកមកអប់រំ ចំនួន២ដង កន្លងមកហើយ តែមិនឈប់សោះ គេក៏បានបើក លេងបន្តទៀត ជារាងរហូត ទើបធ្វើការបង្រ្កាប ជាលើកទី៣នេះ ។ ទោះបីជា សមត្ថកិច្ច នៅក្រុងប៉ោយប៉ែត ធ្វើការបង្រ្កាប ក្រុមអ្នកញៀនល្បែង ស៊ីសងជាច្រើនលើក រួមទាំងល្បែងកន្ទុយលេខ ផងនោះ អ្នកស្រុកបានត្រេកអរ ដល់សមត្ថកិច្ច ដែលធ្វើការបង្ក្រាប ក៏ប៉ុន្តែអ្នកស្រុក បានរិះគន់ ជាខ្លាំងថា សមត្ថកិច្ច ពុំមានការបង្រ្កាប ល្បែងស៊ីសង ក្នុងបរិវេន ក្នុងកាស៊ីណូហ្គោល ដិនខ្រោន ក្នុងភូមិ ក្បាល ស្ពាន០១ នៅក្រុងប៉ោយប៉ែត ដែលជាល្បែង ភ្នាល់ជល់មាន់ បង្កប់អាប៉ោងបៀ ចាក់ហ៊ោកញ្ច្រៀវ និងភ្នាល់គ្នា ចាក់ដាក់ប្រាក់បាត ដុល្លាធំ ឭហើយអ្នកលេង សុទ្ធសឹងជា ជនជាតិខ្មែរ ជ្រកក្រោមស្លាក កាស៊ីណូហ្គោឌិនខ្រោន ក្រោមរូបភាព លក់សំបុត្រ ចូលលេងយ៉ាង សប្បាយ ធ្វើអោយពលរដ្ឋ មានការព្រួយ បារម្មអំពីរភូមិឃុំ​មានសុវត្តិភាព ប្រាំបួនចំណុច ៕

ដោយៈ វណ្ណា

 juiyi ioy

Filed in: ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.