និសិ្សតសាលា បៀលប្រាយ គ្រោះថ្នាក់ចរាចរ ស្លាប់១នាក់ របួសធ្ងន់១នាក់ ខណៈពេល ដែលជិះម៉ូតូ ចេញពីសាលា មកផ្ទះ

និសិ្សតសាលា បៀលប្រាយ គ្រោះថ្នាក់ចរាចរ ស្លាប់១នាក់ របួសធ្ងន់១នាក់  ខណៈពេល ដែលជិះម៉ូតូ ចេញពីសាលា មកផ្ទះ

រតនគិរីៈ  និស្សិត២នាក់ រៀននៅសកលវិទ្យាល័យ បៀលប្រាយ  បានជួបគ្រោះថ្នាក់ ចរាចរណ៍ បណ្តាល​អោយស្លាប់ម្នាក់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ  និងរបួសធ្ងន់១នាក់  កាលពីថ្ងៃទី៣  ខែកុម្ភៈ  ឆ្នាំ២០១៤​វេលាម៉ោង១៨  និង៣០នាទី យប់  នៅត្រង់ចំណុច ភូមិអូររមៀត  សង្កាត់ឡាបានសៀក  ក្រុងបានលុង។

បើតាមប្រភពពត៌មាន ពីប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍ គ្រោះថ្នាក់ចរាចរនេះ  បានផ្តល់ពត៌​មាន អោយដឹងថា ​ពួកគាត់​បានឃើញម៉ូតូ​ម៉ាកស្មាស់រីវ៉ូ​គ្មានស្លាកលេខ ​ដែលបើកដោយ​និសិ្សតឈ្មោះ សុផា លីលី ​ភេទស្រី អាយុ២២ឆ្នាំ ​ដែលគេស្គាល់ថា​ជាកូនលោក ​សុខា ឡៃ​ ធ្វើការនៅ​ធនាគារខេត្ត​ ឌុបមិត្តជា​និសិ្សត​រៀននៅសាលា​បៀលប្រាយជាមួយគ្នា​ឈ្មោះ អ៊ឹម ណាម ​ភេទស្រី អាយុ២០ឆ្នាំ ​ចេញពីសាលា​បើកបរទិសដៅ​ពីជើងទៅត្បូង​ក្នុងគោលបំណង​ចេញពីសាលាទៅផ្ទះ​ មកដល់ត្រង់ចំណុច​​​​ កើតហេតុខាង​លើ​ជ ក៏ស្រាប់តែម៉ូតូ មួយគ្រឿងទៀត ម៉ាកវ៉េវ ពាក់ស្លាក លេខ1D-5121  ជិះដោយយុវជន មិនស្គាល់ឈ្មោះ​​។ ក្រោយពីកើតហេតុ ក៏រត់គេចខ្លួនបាត់ ​បានប៉ះគ្នាពីមុខ​និងដៃចង្កូត​ បណ្តាលអោយ ម៉ូតូដែលជិះដោយ និស្សិត​ឌុបគ្នានោះ រ៉េចង្កូតខ្ទាតចេញ​មកចូលផ្លូវ ស្របពេលដែល មានរថយន្តម៉ាក យីឌុប ដឹកដំឡូង  ដែលបើកបរ​ដោយឈ្មោះ  ប៊ុន ហេង  អាយុ២៤ឆ្នាំ  មកដល់ក៏ស្រាប់តែ ម៉ូតូរបស់នារីជានិសិ្សតនោះ ដួលចូលទៅប៉ះកង់​ឡាន ខាងក្រោយ ផ្នែកខាងឆ្វេង  ដែលបើកបរទិសដៅ បញ្ច្រាសគ្នា  ជាមួយនឹងម៉ូតូ  ដែលជាហេតុធ្វើឲ្យ ​អ្នកបើកម៉ូតូឈ្មោះ  សុផា លីលី​ ភេទស្រីអាយុ២២ឆ្នាំ  ជានិសិ្សតរៀននៅ សាលាបៀលប្រាយ  ត្រូវកង់ឡាន​កិនចំក្បាល ធ្លាយខួរស្លាប់ នៅនឹងកន្លែងកើតហេតុ  ចំណែកឯមិត្តភ័ក្តិ ដែលជិះពីក្រោយ ឈ្មោះ អឹម ណាម​ភេទស្រី អាយុ៣០ឆ្នាំ  ជានិសិ្សតដែរនោះ  ក៏រងរបួស យ៉ាងធ្ងន់ធ្ងរដែរ ។  ហើយត្រូវបាន បញ្ជូនទៅសង្គ្រោះ​បន្ទាន់ នៅមន្ទីរពេទ្យ បង្អែកខេត្ត  ហើយសាកសព និស្សិតរងគ្រោះនោះ ត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យ ទៅតាមប្រពៃណី  ចំណែកម៉ូតូទាំង២  និងរថយន្ត យីឌុបដឹកដំឡូងមី  ត្រូវបានកម្លាំងនគរបាល ចរាចរ​ផ្លូវគោក យកទៅរក្សាទុក នៅស្នងការនគរបាលខេត្ត  ដើម្បីដោះស្រាយ តាមសន្តិវិធីច្បាប់៕

ដោយៈ តាំង ឧសារ

 jkgi

រថយន្តដែលកម្លាំងនគរបាលចរាចរផ្លូវគោកយករក្សាទុក

Filed in: ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.