ល្បែងស៊ីសង គ្រប់ប្រភេទ នៅក្នុងស្រុក កញ្ជៀច ក្រោមការបើកភ្លើងខៀវ ពីសំណាក់ អធិការស្រុក

ល្បែងស៊ីសង គ្រប់ប្រភេទ នៅក្នុងស្រុក កញ្ជៀច ក្រោមការបើកភ្លើងខៀវ ពីសំណាក់ អធិការស្រុក

ស្រុកកញ្ជ្រៀច៖  ល្បែងស៊ីសង គ្រប់ប្រភេទ កំពុងរីករាលដាល យ៉ាងអាណាធិប្បតេយ្យ ធ្វើអោយ ប្រជាពលរដ្ឋ មានការព្រួយ បារម្ម ខ្លាចមានអំពើ ចោរកម្ម ខណៈសមត្ថកិច្ច នៅទីនោះ ពុំមាន ការបង្រា្កប បានបណ្ដោយ អោយមាន ការកើតឡើង ដោយភាព អាណាធិប្បតេយ្យ ផ្ទុយទៅនឹង ភូមិឃុំមានសុវត្តិភាព

ដែលក្រសួង មហាផ្ទៃ ដាក់អោយ សមត្ថកិច្ច គ្រប់បណ្ដាខេត្តក្រុង អនុវត្ត​ ក៏ប៉ុន្តែ ដោយឡែក នៅក្នុងស្រុក កញ្ជ្រៀច ខេត្តព្រៃវែង ត្រូវបានអធិការ ស្រុកបើកដៃ អោយលេងល្បែង ដូចជាមាន់ជល់ ខ្លាឃ្លោក កន្ទុយលេខ ។ល ។ ភាពអាណាធិប្បតេយ្យ ល្បែងស៊ីសង គ្រប់ប្រភេទ នៅក្នុងស្រុក ខាងលើ បើតាមប្រភព ពីប្រជាពលរដ្ឋ បានបង្ហើបថា ​ល្បែងលេង នៅក្នុង ស្រុកកញ្ជ្រៀច មានលេងល្បែង យ៉ាង អាណាធិប្បតេយ្យ គ្មានសមត្ថកិច្ច ជម្នាញណាមួយ មានវិធានការ ចុះបង្ក្រាបឡើយ បណ្ដោយអោយ កើតមាន យ៉ាងពេញទំហឹង ធ្វើអោយពូកគាត់ មានការព្រួយ បារម្មអំពីចោរកម្ម កើតមាន បង្កអសន្តិសុខ ម្យ៉ាងទៀត អ្នកដែលញៀនល្បែង ពេលដែលចាញ់ មកផ្ទះវិញ បង្កហឹង្សារ ដល់គ្រួសារទៀត ធ្វើអោយមាន ភាពប៉ះពាល់ ដល់អ្នកជិតខាង ហើយពួកញៀនល្បែង ទាំងនោះ បានបង់ប្រាក់ ជាខែក្នុង១ខែ ១រយដុល្លា ទៅ២រយដុល្លា ចំពោះល្បែង កន្ទុយលេខ រីឯបង់ជាថ្ងៃ អោយសមត្ថកិច្ច ក្នុង១ថ្ងៃ  ១ម៉ឺនរៀល ទៅ២ម៉ឺនរៀល ចំពោះល្បែង បៀអាប៉ោង តាមវង្សតូចធំ ឯសង្វៀនមាន់ជល់វិញនោះ បានចាក់ មិនក្រោម ពីមួយពាន់ដុល្លា ឡើយ ហើយបានបង់ អោយលោកអធិការ ក្នុង១ថ្ងៃ១០ ទៅ២០ដុល្លា តាមអ្នកដែល ញៀនល្បែងទាំងនោះ ចាក់តូចឬធំ ប៉ុន្តែប្រាក់ដែល ក្រុមអ្នកញៀនល្បែង លេងត្រូវបាន លោក ជាង មុន្ថា អធិការរង ស្រុកកញ្ជ្រៀច ទទួលបន្ទុក ផែនសន្តិសុខ ជាអ្នកដើរប្រមូល អោយលោក ចាន់ ណារិទ្ធ អធិការ​ ហើយល្បែង មាន់ជល់ ភាគច្រើនលេង នៅភូមិ គោគរការ ព្រៃតាព្រហ្ម  និងក្រោយផ្សារ កញ្ជ្រៀច  ជាងនេះទៅទៀត ល្បែងកន្ទុយលេខ លេងក្នុងផ្សារតែម្ដង ។ ចំពោះមេឆ្នោត ដែលបើកធំជាងគេ នៅក្នុងស្រុក កញ្ជ្រៀចនោះ គឺឈ្មោះ ប្រុញ ខុម មានកូនដៃ រាប់សិបនាក់ មិនដែលឃើញ លោកអធិការ ដែលមាន តំណែងថ្មី អនុវត្តសោះ បណ្ដោយអោយល្បែង កើតមានពេញស្រុក បែរជាបញ្ជា អោយអធិការរង ដើរប្រមូលប្រាក់ ប្រចាំខែ ប្រចាំថ្ងៃ មិនខ្វល់ពី អសន្តិសុខ ឬភូមិឃុំ មានសុវត្តិភាពបន្តិច ។ ប្រភពបន្តថា ពួកគាត់ជា ប្រជាពលរដ្ឋ នៅក្នុងស្រុកខាងលើ បានរងចាំមើលថា តើលោក ស្រេង ជាស្នងការ ខេត្តព្រៃវែង មានវិធានការ យ៉ាងណាចំពោះ ករណី ខាងលើ ដែលល្បែងកើតមាន ពេញស្រុក កញ្ជ្រៀច បែជាលោក ចាន់ ណារិទ្ធ អធិការមើល រំលងបិតភ្នែក អោយអធិការ រងទទួលបន្ទុក ផែនសន្តិសុខ ជាអ្នកដើរប្រមូល ប្រាក់ប្រចាំខែ ធ្វើមានធ្វើបាន មិនខ្វល់ពី ភាពអសន្តិសុខ របស់ ប្រជាពលរដ្ឋ ។ លោក​ចាន់ ណារិទ្ធ

អធិការ ស្រុកកញ្ជ្រៀច បាននិយាយ ប្រាប់អ្នកសារព័ត៌មាន កន្លងមកថា  លោក​បានហៅ អ្នកលេងល្បែង ទាំងនោះ មកផ្ដិតមេដៃ រូចហើយតែ គេនៅតែ លេងដដែល លោកទើប មកកាន់តំណែងថ្មី បើចង់ដឹង សូមអោយសួរ ទៅលោក ជា   មុន្ថា ទទួលបន្ទុក ផែនសន្តិសុខ បានដឹងរឿងហើយ ព្រោះលោកនៅកាន់ ទីនេះយូរ ។ ប្រភពប្រជាពលរដ្ឋ បានលើកឡើងថា លោកអធិការ និយាយហាក់បីដូច មិនទទួលខុសត្រូវ ចំពោះល្បែង កើតមានចំពោះមុខ បែរជាឆ្លើយយក តែរួចខ្លួន បើលោកអធិការ មិនបាន លាភជ័យនោះទេ មិនដែលល្បែង កើតមានហើយ មិនបង្រ្កាប នោះឡើយ ។  វណ្ណា

kuyvf

Filed in: ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.