ដោយៈ តាំង ឧសា
ខេត្តរតនគិរីៈ ក្រោយពីមាន ការផ្សាយតាមរយៈ កាសែត និងទូរទស្សន៍ អំពីមេឈ្មួញ ដ៏ល្បីឈ្មោះ យាយទូចបានកាប់ និងដឹកជញ្ជូន ឈើប្រណិត ខុសច្បាប់ យ៉ាងអាណាធិបតេយ្យ ចេញពីតំបន់ ការពារភ្នំនានា ស្ថិតនៅឃុំ តាវែងក្រោម ក្នុងចំណុចព្រៃ សហគមន៍ ភូមិផាយ៉ាម ដោយពុំ ឃើញមាន មន្ត្រីជំនាញ និងសមត្ថកិច្ច ពាក់ព័ន្ធ មិនខ្ចីឈឺក្បាល វិលមុខ សម្ងំស្ងៀម ស្វែងរកលាភសក្ការៈ យ៉ាងត្រជាក់ចិត្ត ទៅវិញ ។
ប៉ុន្តែពត៌មាន បានចេញផ្សាយ ចុងក្រោយ បានធ្វើអោយ លេចលឺ ដល់ថ្នាក់ដឹកនាំ ជាហេតុធ្វើអោយ ឯកឧត្តម ប៉ាវ ហមផាន អភិបាលខេត្ត រតនគិរី មានប្រតិកម្ម ទៅនឹង មន្ត្រីជំនាញ សមត្ថកិច្ចពាក់ព័ន្ធ ក្នុងខេត្ត មួយចំនួន ដែលមិនបាន រាយការណ៍ ជូនថ្នាក់ខេត្ត អោយបានដឹងពី ទង្វើបទល្មើស ទាំងនេះ ឯកឧត្តម អាចចាត់ទុក បានថា គឺជា ការឃុបឃិតគ្នា រវាងជំនាញ សមត្ថកិច្ច ជាមួយនិង មេឈ្មួញ ទើបនៅថ្ងៃទី ៣០ ខែមករា ឆ្នាំ២០១៤ ឯកឧត្តមប៉ាវ ហមផាន អភិបាល ខេត្តរតនគិរី និងជា ប្រធានគណៈ បញ្ជាការ ឯកភាពខេត្ត បានបញ្ជា ដោយផ្ទាល់អោយ លោកវរៈ សេនីយ៍ឯក កែប ម៉ារ៉ាឌី មេបញ្ជាការ រង តំបន់ប្រតិបត្តិការ សឹករតនគិរី ចុះបង្ក្រាប រកឃើញទីតាំង លួចលាក់ ស្តុបឈើប្រណិត ខុសច្បាប់ ប្រភេទធ្នង់ ដែលមាន មុខកាត់ធំៗ ចំនួន៤កន្លែង ផ្សេងៗគ្នា សរុបចំនួន៣៦៨ដុំ អាចស្មើរ ឫជាង១០០ម៉ែត្រគូប ។ បទល្មើសទាំងនេះ អាចចាត់ទុក បានថាជា ការបង្ក្រាប ទ្រុងទ្រាយធំ ហើយក៏ជាកាដូ ថ្ងៃចូលឆ្នាំចិន វៀតណាមផងដែរ ដើម្បីធានាបានថា លទ្ធផលដែល រឹបអូស បានរថយន្ត ដែលមេឈ្មួញ យកមកធ្វើ សកម្មភាពអារឈើ និងដឹកឈើប្រណិត ទាំងអស់នោះ យកចេញពីព្រៃ ម៉ាករ៉េវ បានចំនួន៣គ្រឿងទៀត ។
បើតាមប្រភព ពីប្រជាពលរដ្ឋ បានអោយដឹងថា ក្រៅពីមេឈ្មួញ ឈ្មោះយាយទូច ឈើប្រណិតទាំងអស់នេះ អាចជាឈើ របស់មេឈ្មួញ ឈ្មោះគ្រី ជាមន្ត្រីយោធាអង្គភាព ទីចាត់ការព្រំដែន ។ ហើយមុនពេលដែលសមត្ថកិច្ច ចុះទៅដល់កន្លែង ទីតាំងស្តុបឈើ ប្រណិតខុសច្បាប់ នោះ មេឈ្មួញដុះស្លែ ទាំងនោះគឺ ហាក់ដូចបានដឹងខ្លួនមុន ត្រូវបានបិត ទូរស័ព្ទ គេចខ្លួនបាត់ ស្រមោលអស់ទៅហើយ បន្សល់ទុកតែវត្ថុតាងមានឈើប្រណិត និងរថយន្តម៉ាករ៉េវ តែប៉ុណ្ណោះ ។ ដោយសារ តែស្ថានភាព ផ្លូវមានការលំបាក ក្នុងការដឹកជញ្ជូន មានឆ្លងទន្លេផងនោះ ហើយនៅថ្ងៃរសៀល ជិតយប់ផងដែរ ទើបឯកឧត្តម អភិបាលខេត្ត អោយកម្លាំងយោធាខេត្ត និងបន្ថែមកម្លាំង អន្តរាគមន៍ របស់នគរបាលខេត្ត បន្ថែមទៀត ដើម្បីយាម ការពាររហូត ដល់ខាង ជំនាញ ប្រមូលដឹកឈើ ទាំងអស់នោះ មករក្សាទុក នៅខ័ណ្ឌ រដ្ឋបាល ព្រៃឈើខេត្ត ៕
ឈើប្រណិតដែលកម្លាំងយោធារឹបអូសបាន
រថយន្តរ៉េវដឹកឈើដែលកម្លាំងយោធារឹបអូស