គ្រួសារ លោកឧកញ៉ា គឹម ហាប់ រៀបចំពិធី ដាក់ទានដល់ ជនក្រីក្រ

គ្រួសារ លោកឧកញ៉ា គឹម ហាប់ រៀបចំពិធី ដាក់ទានដល់ ជនក្រីក្រ

កាលពីរសៀល ថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០១៤ នៅវេលាម៉ោង ២រហូតដល់ ម៉ោងជាង៤រសៀល នៅផ្ទះលោកឧកញ៉ា គឹប ហាប់   មានពិធីដាក់ទាន ដល់ជនក្រីក្រ ឆ្លងតាម ការសម្ភាសន៍ របស់លោក សុវណ្ណារ៉ា បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ នៅពេលបុណ្យ សែនផ្នូរ ឬក៏ ចូលឆ្នាំចិន តាមប្រពៃណី ក្រុមគ្រួសារ របស់លោកឧកញ៉ា គឹម ហាប់  តែងតែមាន ពិធីចែករំលែក ដល់ជនក្រីក្រ នៅពេលក្រោយ ពិធីសែនកុងម៉ារួច មានដូចជា ម្ហូបអាហារ អង្ករ សម្លៀកបំពាក់ និង លុយកាក់ជាដើម ។ ល ។ លោក សុវណ្ណារ៉ា បានបន្តទៀតថា ក្នុងការចែករំលែក នេះមិនមែន ត្រឹមតែ ក្រុមគ្រួសាររបស់លោក ឧកញ៉ា នោះទេ គឺមានទាំង សហការី ដូចជា បុគ្គលិកកម្មករ ក្នុងក្រុមហ៊ុនរបស់ លោកឧកញ៉ា គឹម ហាប់ តែងតែមកជួយរួមគ្នារាល់ ការចែករំលែក ដល់អ្នកក្រីក្រ ។ ឆ្លងតាមការសម្ភាសន៍ របស់ដូចចាស់ម្នាក់ អាយុ ៧៩ ឆ្នាំ ហើយគាត់បានរ៉ាយរ៉ាប់ប្រាប់ អ្នកយកព័ត៌មានជាតិថា ជាមហាគុណដ៏អស្ចារ្យមួយ ។ ដូនចាស់តំណាងឲ្យ អ្នកមកទទួលអំណោយ បានជូនពរ​ សព្វសារធុការ និង សូមឲ្យក្រុមគ្រួសារ ព្រមទាំងបុគ្គលិក កម្មករក្នុង ក្រុមហ៊ុន ឧកញ៉ា គឹម ហាប់ ឲ្យជួតែសេចក្ដីសុខគ្រប់ប្រការ និង រកស៊ីមានបាន ជារៀងរហូតតទៅ ។ ដោយៈ ចៅចិត្រ         Tel: 078866 179

nnhnlunlkj

Filed in: ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.