ដោយ ៖ ជាតិ
ម៉ូតូ Yamaha ពាក់ស្លាកលេខ PRESS K-3333 មួយគ្រឿង ត្រូវរថយន្តកាមរី ស៊េរី ៩១ ពាក់ស្លាកលេខ ចាស់ ត-៧៦៥៥ ភព២ បុកឱ្យខ្ទាតអ្នកបើកម៉ូតូទៅកណ្តាល ថ្នល់នៅចំណុច ផ្លូវ ឧកញ៉ា ម៉ុង ប្ញទ្ធី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជ ធានីភ្នំពេញ នៅវេលាម៉ោង ៩ៈ៣០នាទី យប់ថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៤ ។
បន្ទាប់ពីរថយន្ត បង្កបុកម៉ូតូជនរងគ្រោះឱ្យខ្ទាតចូលទ្រូងផ្លូវត្រូវ រថយន្តកុងតឺន័រ ពាក់ស្លាកលេខ ភព 3C-1287 កិនម្ចាស់ ម៉ូតូ បណ្តាលឱ្យស្លាប់ភ្លាមៗប៉ុន្តែម្ចាស់ឡានកាមរី បានទៅនិយាយជាមយប៉ូលិសចរាចររួចក៏គេចខ្លួន ចេញបាត់ដោយរថ យន្តកាមរីបែកមុខខាងឆ្វេង គេសង្កេតឃើញមន្ត្រីចរាចរបានទូរស័ព្ទឱ្យក្រុមគ្រួសារឡានបង្កមក យកឯកសារក្នុង រថ យន្តរួចខ្លួនយករថយន្តទៅរក្សាទុក ។
ចំណែកសាកសពអ្នកបើកម៉ូតូមិនត្រូវបានប៉ូលិសចរាចរបង្ហើបឱ្យដឹងពីអត្តសញ្ញាណឡើយ ដោយដាក់ឡានដឹកចេញ ទៅ បាត់ដោយពុំបានទូរស័ព្ទហៅក្រុមគ្រួសារជនរងគ្រោះឡើយ ដោយគ្រាន់តែដឹងថា មន្ត្រីប៉ូលិសចរាចរយកទូរស័ព្ទ ជនរងគ្រោះដាក់ក្នុងហោប៉ៅធ្វើមិនដឹង ។ ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះ មិនត្រូវបានមន្ត្រីប៉ូលិសចរាចរណ៍ បញ្ជាក់ ប្រាប់ព័ត៌មាន បន្ទាប់ពីមានការសាកសួរឡើយ គឺពេលដឹងថា សួរនាំពាក់ព័ន្ធទៅនឹងគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវម៉ុងប្ញទ្ធី បណ្តាលឱ្យម៉ូតូអ្នកកាសែតស្លាប់ គឺបិទទូរស័ព្ទតែម្តង ។ ម៉្យាងវិញទៀតរឿងដែលចម្លែកនោះ គឺមន្ត្រីប៉ូលិសចរាចរណ៍ បាន ប្រមូលយកសាកលេខម៉ូតូដែលបែកទៅបាត់ មិនដឹងក្នុងចេតនាអ្វីនោះឡើយ ។
ប្រភពព័ត៌មានចុងក្រោយត្រូវបានមន្ត្រីកាយផ្នែកចរាចរណ៍ក្នុងបានអះអាងថា សាកសពត្រូវបានប្រគល់ឱ្យ ក្រុមគ្រួសារ ជនរងគ្រោះនៅសង្កាត់ច្រាំងចំរេះរួចរាល់ហើយ ប៉ុន្តែជនរងគ្រោះជាអ្នកកាសែត ឬមិនមែនលោកពុំបាន ដឹងឡើយ ។ មានការសង្ស័យថា ជាគ្រោះថ្នាក់ចរាចរពិតប្រាកដ ឬចេតនាប៉ុនប៉ងធ្វើឃាតមកលើអ្នកកាសែត ព្រោះម្ចាស់រថយន្ត បង្កមិនត្រូវបានឃាត់ខ្លួនឡើយ ៕