វគ្គបណ្តុះបណ្តាល ស្តីពីបច្ចេកទេស រឹតបន្តឹង ការបើកបរឥទ្ធិពល នៃជាតិស្រវឹង និងមិនពាក់ មួកសុវត្ថភាព នៅពេលយប់

វគ្គបណ្តុះបណ្តាល ស្តីពីបច្ចេកទេស រឹតបន្តឹង ការបើកបរឥទ្ធិពល នៃជាតិស្រវឹង និងមិនពាក់ មួកសុវត្ថភាព នៅពេលយប់

ខេត្តរតនគិរីៈ ដើម្បីអនុវត្តន៍ អោយបានជាប្រចាំ នៅពាក្យស្លោក របស់ប្រមុខរាជរដ្ឋាភិបាល  ថ្ងៃនេះ និងថ្ងៃស្អែក កុំអោយមាន គ្រោះថ្នាក់ ចរាចរណ៍។  ស្នងការនគរបាល ខេត្តរតនគិរី  តែងតែបានធ្វើការ ផ្សព្វផ្សាយជូនដល់ ប្រជាពលរដ្ឋ ព្រមទាំងបាន បើកវគ្គរៀនសូត្រ បណ្តុះបណ្តាល ដល់មន្ត្រីជំនាញ នគរបាលចរាចរណ៍ ផ្លូវគោកជាប្រចាំ ក្នុងគោលបំណង ដើម្បីកាត់បន្ថយ នូវគ្រោះថ្នាក់ ចរាចរណ៍ និងកាត់បន្ថយ អត្រាគ្រោះថ្នាក់ និងស្លាប់ដោយសារ គ្រោះថ្នាក់ចរាចរណ៍នេះ  ហើយនៅថ្ងៃទី២០  ខែមករា ឆ្នាំ២០១៤  ការិយាល័យចរាចរ ​ផ្លូវគោកនៃស្នងការ នគរបាល ខេត្តរតនគិរី  បានបើកវគ្គបណ្តុះ បណ្តាលស្តីពី បច្ចេកទេស រឹតបន្តឹង ការបើកបរ​ក្រោមឥទ្ធិពល នៃជាតិស្រវឹង  និងមិនពាក់មួក​ សុវត្ថិភាពនៅពេល យប់មានរយៈពេល ២ថ្ងៃ ។ ក្រោមការ​អញ្ជើញ ចូលរួមបើកវគ្គ ដោយលោក វរៈសេនីយ៍ឯក  ដាំ បូកែវ ស្នងការរង ទទួលផែនការកណ្តាល  និង​សណ្តាប់ធ្នាប់​​ លោកវរៈសេនីយ៍ឯក សុខ ណុប នាយការិយាល័យ និតិវិធីនាយកដ្ឋាន សណ្តាប់ធ្នាប់ អគ្គស្នង​ការ​នគរបាល​ជាតិ នៃក្រសួងមហាផ្ទៃ  ជាគ្រូឧទ្ទេសនាម។

លោក វរៈសេនីយ៍ឯក ទូច វណ្ណារ៉ា នាយរង ការិយាល័យ និតិវិធីនាយកដ្ឋាន សណ្តាប់ធ្នាប់ អគ្គស្នងការ នគរបាលជាតិ ជាគ្រូឧទ្ទេសនាម ។  លោក វរៈនីយ៍ត្រី  យិន ថេត  នាយករងការិយាល័យ ចរាចរណ៍ខេត្ត។ ​លោកមឿង សារិត​ នាយករង ការិយាល័យ ចរាចរណ៍ ខេត្តរតនគិរី  ព្រមទាំងមានសិក្ខាកាម ​ដែលជាមន្ត្រី នគរបាលចរាចរណ៍ ផ្លូវគោក  មកពីតាមបណ្តា ស្រុកនានា ក្នុងខេត្តរតនគិរី ។

ខ្លឹមសារនៃវគ្គ បំប៉នបណ្តុះបណ្តាល គឺមានគោលបំណង ចំណុចចំនួន៣  ទី១​ គោលបំណង ដើម្បី​បំប៉នបន្ថែម ដល់នគរបាលចរាចរណ៍ ផ្លូវគោកអំពីបច្ចេកទេស  និងជំនាញរឹតបន្តឹង ការបើកបរ ក្រោមឥទ្ធិពល ជាតិស្រវឹង  និងមិនពាក់មួក សុវត្ថិភាព នៅពេលយប់ ។  ទី២របៀបប្រើ ប្រាស់ឧបករណ៍  ត្រួតពិនិត្យជាតិ​ស្រវឹង  ដើម្បីធ្វើតេស ដល់អ្នកបើកបរ ។ ទី៣ និតិវិធីប្រមូល  និងគណនាទិន្នន័យ ដែលប្រមូល  បានតាម​គោលដៅ ត្រួតពិនិត្យ ។

ហើយក្រោយពី បញ្ចប់នូវវគ្គបណ្តុះ បណ្តាលរៀនសូត្រ ចំនួន២ថ្ងៃនេះ  លោកវរៈ សេនីយឯក សុខណុប​​​​​​​​​​  ជាគ្រូឧបទ្ទេសនាម  បានធ្វើការ សន្និដ្ឋាន និងវាយតម្លៃថា  សិក្ខាកាមទាំងអស់ នឹងយកចំណេះដឹង ​និង​ជំនាញបច្ចេកទេស ទាំងនេះទៅអនុវត្ត អោយមានប្រសិទ្ធិភាព ខ្ពស់ ដើម្បីឈានទៅកាន់ ការ កាត់បន្ថយនូវ​ភាពគ្រោះថ្នាក់ចរាចរណ៍  ដែលបណ្តាល មកពីបើកបរ ក្រោមឥទ្ធិពល ជាតិស្រវឹង និងរងរបួសក្បាល ដែល​បណ្តាលមកពី ការមិនប្រើប្រាស់ មួកសុវត្ថិភាព ហើយបើតាមទិន្ន័យ គ្រោះថ្នាក់ចរាចរណ៍ នៃនាយកដ្ឋាន សណ្តាប់ធ្នាប់ អគ្គស្នងការ នគរបាលជាតិ បានអោយដឹងថា  ឆ្នាំ២០១៣កន្លងទៅនេះ  មានគ្រោះថ្នាក់កើន​ឡើងចំនួន ៤៣២២ករណី  កើនឡើង១៧ករណី បើប្រៀបធៀប ទៅនឹងឆ្នាំ២០១២  ក្នុងនោះមាន អ្នកស្លាប់ចំនួន ១៩០១នាក់  គឺបណ្តាលមកពី បើកល្មើស នឹងល្បឿនកំណត់  មិនគោរពសិទ្ធិ អាទិភាព និងបើកបរ ក្រោមឥទ្ធិ​ពល ជាតិស្រវឹង ។

ក្រោយពីបញ្ចប់វគ្គ រៀនសូត្រចំនួន ២ថ្ងៃនេះ ផង ដែរ ក៏មានការ ចុះអនុវត្ត ផ្ទាល់នៅពេល យប់ដើម្បី​ធ្វើតេស រកជាតិអាកុល ចំពោះអ្នកបើកបរ  ហើយបានធ្វើ ការផាកពិន័យ ចំពោះអ្នកបើកបរ មិនពាក់មួក​សុវត្ថិ​ភាព នៅពេលយប់ បានចំនួន៦៨នាក់  ធ្វើការណែនាំ និងដកហូតដុំភ្លើង សំរាប់ពាក់ភ្លើង ឡេស័រ រថយន្តមួយ គ្រឿងទៀតផង ។

តាំង ឧសារ

mail.google.com kn

Filed in: ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.