បន្ទាយមានជ័យៈ ហ្គាស់កំពុងតែ សម្រុកចូល មកកម្ពុជា តាមច្រករបៀង ក្នុងស្រុកម៉ាឡៃ ទាំងយប់ទាំងថ្ងៃ សង្ស័យឈ្មួញ មានការផ្សំគំនិត ជាមួយមន្ត្រី ជម្នាញ។ ពាក់ព័ន្ធ និងការនាំហ្គាស់ ចូលតាមច្រក របៀងខាងលើ មានក្រុមហ៊ុនពីរ
ដែលនាំហ្កាស់ ចូលមកកម្ពុជា តាមច្រករបៀង តែមួយនៅ ក្នុងភូមិសាស្រ្ត អូរស្អំ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជយ័ ១.ក្រុមហ៊ុនហេងចិន្តាគ្រុប
និងក្រុមហ៊ុនឌីន ឌីណេគ្រុប ក្រុមហ៊ុនទាំង២នេះ រកស៊ីដឹកជញ្ជូនហ្គាស់ តាម ច្រករបៀងតែមួយ ខាងលើដែល ឆ្លងកាត់តាមដី ចំការអ្នកស្រុក ពីដីថៃ
អោយកម្មករ លីកាត់អូរ ព្រំដែនកម្ពុជា.ថៃ ហើយកន្លែង ដែលក្រុមហ៊ុន នាំហ្គាស់ ចូលនោះពុំ មានសមត្ថកិច្ច ពាក់ពន្ធ័កម្ពុជា ណាម្នាក់ ឈរជើងឡើយ ដោយ
ក្រុមហ៊ុនទាំងនោះ បើកច្រករបៀង ដោយខ្លួនឯង ហើយគេបាន សន្និដ្ឋានការ
បើកច្រករបៀង នោះ បានដឹងត្រឹមតែ អាជ្ញាធរភូមិ និងស្រុកតែប៉ុណ្ណោះ ។ពាក់ពន្ធ័ និងការនាំហ្គាស តាមច្រករបៀង ខាងលើនេះដែរ មានឈ្មួញម្នាក់ទៀត ឈ្មោះវែង ជាមន្រ្តីយោធា ប្រចាំភូមិភាគ ៥រកស៊ីដឹកហ្គាស ពីទឹកដីថៃ
កំពុងជញ្ជូន យ៉ាងសកម្មផងដែរ តាមច្រក របៀងឋិត ក្នុងភូមិទន្សាយអើត ឃុំ
ទួលពង្រ ស្រុកម៉ាឡៃ ចេញហ្គាសនៅចំណុច ឈជើងប៉ុស្តិ៍ប្រតិបត្តិ ការសឹក រង ស្រុកម៉ាឡៃ ហើយកន្លែង នាំហ្គាស មានរបងថ្មពីមុខ មិនអនុញ្ញាតិអោយ អ្នកចម្លែកចូលកន្លែង គេឡើយ ដែលគេសង្ស័យថា មិនត្រឹមតែ នាំហ្គាស់ចូល តែប៉ុណ្ណោះទេ គីនៅពេលយប់វា និងអាចនាំចូល នូវបទល្មើសច្រើន និងអាចពាក់ពន្ធ័ទំនិញ ខូចគុណភាព ទៀតផង នេះជាទង្វើមួយ ដែលក្រុមឈ្មួញ និងអាចបំពុល ប្រជាពលរដ្ឋខ្លួន តាមរូបភាពបន្លំ ការនាំហ្គាស់។ ប្រភពបង្ហើបថា កន្លែងនាំហ្គាសចូល របស់លោក លឹមយូ វែង មេឈ្មួញរួបនេះ បាននាំហ្គាស់ ពីទឹកដីថៃ ចូលមកកម្ពុជា បានដើរបោះដុំ និងរាយនៅ តាមបណ្ដា ស្រុក ក្រុង ក្នុង ខេត្តបន្ទាយមានជ័យ ជាងនេះទៅទៀត គេបានបូមលក់ អោយ រថយន្ត នៅនិងផ្ទះគេ តែម្ដងនៅ ក្រុងប៉ោយប៉ែត ។ ប្រភពបន្តថា មេឈ្មួញ លឹមយូ វែង បានផ្សំ គំនិតគ្នា ជាមួយមន្ត្រីជម្នាញ និងអាជ្ងាធរ ទើប ដំណើរការនាំ ហ្គាស តាមច្រករបៀង ខាងលើនេះ បានធ្វើអោយ ខាតបង់ថវិការ ចូលរដ្ឋជាច្រើន លានរៀលក្នុង មួយខែ ឬដោយសារតែ មានការផ្សំគំនិតគ្នា រវៀង ឈ្មួញ និងមន្ត្រីជម្នាញ បើកដៃអោយនាំ ហ្គាសចូលតាម ច្រករបៀង ។
ចំពោះក្រុមហ៊ុនពីរ ដែលរកស៊ីដឹកហ្គាស់ នៅច្រករបៀងតែមួយ នោះ ដែលក្រុមហ៊ុនទាំងពីរ បានអះអាងថា ខ្ឡួនមានច្បាប់ ត្រឹមត្រូវយ៉ាងណា នោះ ក៏ដោយមិនអាច បង់ពន្ធតាមតម្រូវការ របស់រដ្ឋបានដែរ ពីព្រោះនៅកន្លែង ដែលខាងក្រុមហ៊ុន ខាងលើនេះ គ្មានសមត្ថកិច្ច គ្មានមន្រ្តីជម្នាញ ណាម្នាក់ នៅត្រួតពិនិត្យ ម្យ៉ាងការបើកច្រក របៀងដែល ឋិតក្នុង ភូមិអូរស្អំ ឃុំអូរសំព័រ ស្រុកម៉ាឡៃ នេះគេសង្ស័យ ខុសច្បាប់ ព្រោះគ្មានមន្ត្រី ថ្នាក់ខេត្ត ណាម្នាក់ បានដឹង ។ ជុំវិញការនាំហ្គាស់ ចូលតាមច្រក របៀងមួយ ក្រុមហ៊ុនពីរ ខាងក្រុមហ៊ុន មួយ ឈ្មោះហេងចិន្តាគ្រុប ដែលគេអះអាង ប្រាប់តាមទូរស័ព្ទថា ហ្គាស់ របស់គាត់បាន ប្រមូលទិញពី ទឹកដីថៃ តាមច្រករបៀង ពិតមែនទិញបាន ១០០តោន បានឡើងទីបង់ ពន្ធករនៅក្រសួង និងបង់ពន្ធគយរដ្ឋករ នៅក្រុង ប៉ោយប៉ែត ត្រឹមត្រូវនេះ តាមភាគរយ ដែលក្រុមហ៊ុន ប្រមូលទិញតាម ច្រករបៀង។
លោកអ៊ុំរាត្រី អភិបាលរង ខេត្តបន្ទាយមានជ័យ ប្រាប់តាមទូរស័ព្ទថា ពាក់ព័ន្ធ
ការរកស៊ី ដឹកហ្គាស់ របស់ឈ្មួញ តាមច្រករបៀង ទាំងពីរ និងបើកច្រក របៀងខាងលើ លោកមិនទាន់ បានទទួលព័ត៌មាន នៅឡើយទេ ហើយលោក ឆ្លើយថា រង់ចាំការសាកសួរ ទៅលោកអភិបាល ស្រុកម៉ាឡៃសិន ។