ទីសក្ការៈ​ថ្មបីដុំ​ភ្នំត្បែង ត្រូូវ​បាន​បុត្រី​ស្តេច​ថៃ​​កសាង​អាស្រម​​នៅ​ចំកណ្តាល​​ក្នុងចេតនា​បង្កើត​​អស្ថេរភាព​នៅ​កម្ពុជា

ទីសក្ការៈ​ថ្មបីដុំ​ភ្នំត្បែង ត្រូូវ​បាន​បុត្រី​ស្តេច​ថៃ​​កសាង​អាស្រម​​នៅ​ចំកណ្តាល​​ក្នុងចេតនា​បង្កើត​​អស្ថេរភាព​នៅ​កម្ពុជា

ពិតណាស់ថា នៅគ្រប់តំបន់​ដែលមាន​ប្រាង្គប្រាសាទ​វត្ថុបុរាណ និងទី​កន្លែង​គោរពបូជា តាម​អបិយ​ជំនឿនៅ ស្រុក​ខ្មែរ​ត្រូវ បាន ក្រុម​អ្នក​សិក្សា​ផ្នែក​បូរាណ​វិទ្យា​នៃ​ប្រទេសថៃ ធ្វើការចង​ក្រងជា ឯកសារ ដោយ​សូម្បី​តែ​វត្ថុបូរាណ មួយ​ចំនួន​ដែល​បាន​កប់ ទុក ក្នុងព្រះធរណី ដែលអ្នក​ស្រាវជ្រាវ​ខ្មែរ មិនបានដឹង  ក៏មាននៅ ក្នុងប្រវត្តិវិទ្យាថៃ ទើបក្រុម ឈ្មួញទុច្ចរិត ដែលស្វែងរក វត្ថុបុរាណ នៅស្រុកខ្មែរ តែងមានទំនាក់ទំនងជាមួយក្រុមអ្នក ស្រាវជ្រាវ ឯកសារ បុរាណវិទ្យានៅប្រទេសថៃ ដើម្បីទទួលបានព័ត៌មានពិត ក្នុងការរុករកវត្ថុបុរាណ ទាំងនៅក្នុងប្រាសាទរួមទាំងវត្ថុ បុរាណ ដែលកប់នៅក្នុងដីថែមទៀតផង ។

ក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩៣ សម្ព័ន្ធភាពកម្ពុជា-ថៃ ត្រូវផ្សាភ្ជាប់តាមរយៈរាជរដ្ឋាភិបាល ពិសេសគឺមូល និធិ របស់រាជបុត្រីថៃ សុរិនដន តែម្តង ដែលក្រុមអ្នកសិក្សាស្រាវជ្រាវ និងតាមដានលើសកម្មភាពបរិ ច្ចាគសង្គ្រោះ និង សាងសង់ហាក់បានជួយដល់ទុរគតជនផង ហើយក៏បានបង្កប់នូវអាថ៌កំបាំងក្នុងចេតនាបំផ្លិចបំផ្លាញ ទីតាំងដែលបន្សល់ ទុកនូវវត្ថុស័ក្តិសិទ្ធិនៅស្រុកខ្មែរ ដែលគោរពប្រណិបត្តិជាកន្លែងសក្ការៈរាប់ពាន់ឆ្នាំមកហើយ ឱ្យរលាយសាបសូន្យទៅវិញ ។ តាមការសិក្សាស្រាវជ្រាវពីលោកឧកញ៉ាម្នាក់ដែលបានតាមដានស្ថានការណ៍ និងព្រឹត្តិការណ៍នៅកម្ពុជាយ៉ាង យក ចិត្តទុកដាក់បានដាក់ការសង្ស័យចំៗថា ការសង់អាស្រមនៅចន្លោះថ្មបីដុំ ដែលស្ថិតនៅលើខ្នងភ្នំត្បែងមានជ័យ ស្ថិតក្នុង ភូមិល្អាងលើ ឃុំល្អាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដោយភិក្ខុសង្ឃ បាន សូដា ទីប្រឹក្សាសម្តេចសង្ឃ នន្ទ ង៉ែត ក្រោម ប្រាក់ជំនួយឧបត្ថម្ភពីបុត្រីស្តេចថៃ សុរិនដន ជាង ១០ម៉ឺនដុល្លារអាមេរិក ក៏អាចជាដើមចមបង្កភាពវឹកវរដល់ស្រុកខ្មែរ មិនអាចចងសាមគ្គីគ្នាបានដែរ ។

បើផ្អែកតាមប្រវត្តិថ្មបីដុំនៅលើខ្នងភ្នំត្បែងមានជ័យ ក្នុងសម័យកាលដ៏រុងរឿងដែលអាចឱ្យស្តេចដឹកនាំ កសាងប្រាសាទ ព្រះវិហារបាន និងប្រាង្គប្រាសាទអង្គរដ៏ល្អឯកគ្មានពីរនៅលើលោក ហើយអាចរក្សាបាននូវអាណា ចក្រខ្មែរដែលមាន ទឹកដីធំទូលាយបានក៏អាស្រ័យស្តេចខ្មែរ និងមេទ័ពខ្មែរនាសម័យកាលនោះតែងយកទីសក្ការៈថ្មបីដុំ ដែលតំណាង ដោយ ១-ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ, ២- ព្រះច័ន្ទ ព្រះអាទិត្យ និងចក្រវាឡ, ៣-សម្តេច មន្ត្រី រាស្ត្រ, ៤-មនុស្ស សត្វ រុក្ខជាតិ និង៥-តំណាងត្រ័យវេទ, ត្រ័យមន្ត, ត្រ័យភូមិ ដើម្បីធ្វើសមាធិចម្រើនមន្តវិជ្ជា ទើបអាចមានសមត្ថភាពការពារទឹកដី ដ៏ធំទូ លាយប្រកបដោយសុខសន្តិភាពបាន ។ ដោយមើលឃើញពីសារៈប្រយោជន៍នៃទី សក្ការៈថ្មបីដុំ ស្ថិតនៅលើខ្នងភ្នំ ត្បែង មានជ័យ ក្នុងជំនឿដែលមានចារទុកក្នុងឯកសារវត្តិបុរាណវិទ្យាថៃនេះ ហើយទើបបុត្រីស្តេចថៃ សុរិនដន ចំណាយ ប្រាក់ ជាង ១០ ម៉ឺនដុល្លារ ជំនួសឱ្យប្រវត្តិសាស្ត្រប្រាក់ដួងដែលថៃអាច វាយចូលបន្ទាយលង្វែកបានដោយងាយ ដោយគ្រាន់ តែប្រើបុគ្គលភិក្ខុសង្ឃខ្មែរ ដែលមានឥទ្ធិពលសង់អាស្រមនៅ ចន្លោះថ្មបីដុំលើខ្នងភ្នំត្បែងមានជ័យ ដើម្បីបន្សាបឬទ្ធិ បារមី រហូតធ្វើឱ្យខ្មែរបែកបាក់សាមគ្គីមិនអាចរួបរួមគ្នាបានដល់ បច្ចុប្បន្ននេះ ។

មានការចោទសួរថា នៅក្នុងជំនាន់ខ្មែរកសាងប្រាសាទព្រះវិហារ និងប្រាសាទអង្គរវត្តបានប្រសិនបើបុព្វ បុរសខ្មែរ ជំនាន់ នោះពិតជាបានស្វែងយល់ពីសារៈសំខាន់ក្នុងការសង់ស្តូប ឬអាស្រមនៅចន្លោះទីសក្ការៈថ្មបីដុំបាន គឺពិតជាមិនចាំបាច់ ទុកឱកាសឱ្យបុត្រីស្តេចថៃចំណាយប្រាក់ដុល្លារមកកសាងអាស្រមនាពេលនេះទេ ។ ព្រោះថ្មបីដុំ តំណាងឱ្យការ គោរព ប្រណិបត្តិរបស់បុព្វបុរសខ្មែរ រហូតមានការអុជធូប ៣សសៃ ជានិមិត្តរូបក្នុងការរៀបចំពិធីលើក រាសី និងប្រោស ព្រហ្ម ទទួលយកបុណ្យបារមីដែលបន្សល់ទុករហូតដល់សព្វថ្ងៃនេះ ។

ដោយមើលឃើញពីចេតនារបស់រាជបុត្រីស្តេចថៃ សូរិនដន ក្នុងគោលបំណងកសាងអាស្រមដើម្បីរៀបចំពិធី សូត្រមន្ត ទាំងយប់ទាំងថ្ងៃ បំផ្លាញវត្ថុស័ក្តិសិទ្ធិថ្មបីដុំនៅលើខ្នងភ្នំត្បែងមានជ័យដែលជាទីសក្ការៈរបស់បុព្វបុរសខ្មែរ តាំងពី ជំនាន់ ដើម តំណាងឱ្យប្រជាពលរដ្ឋមកពី ៣៧ភូមិ ១០ឃុំ និង៤ស្រុក និងក្រុងបានផ្តិតមេដៃដាក់ពាក្យប្តឹង មក សម្តេច នាយក រដ្ឋមន្ត្រី ជួយអន្តរាគមន៍បញ្ជាកម្លាំងរុះរើអាស្រមអាថ៌កំបាំងដែលចេញមុខសាងសង់ដោយភិក្ខុ សង្ឃ បាង សូដា ទីប្រឹក្សា សម្តេចសង្ឃ នន្ទ ង៉ែត គង់នៅវត្តភ្នំពេញថ្មី ក្នុងទឹកដីភូមិរំលង ឃុំទ្រាល ស្រុកបារាយ ខេត្តកំពង់ធំ ដោយមានជំនួយ ឧបត្ថម្ភផ្ទាល់ពីរាជបុត្រីស្តេចថៃ សូរិនដន ។ ព្រោះមូលហេតុចម្បងដែលប្រជាពល រដ្ឋទាមទារឱ្យមាន ការរុះរើ អាស្រម ចេញពីចន្លោះថ្មបីដុំ នៅលើខ្នងភ្នំត្បែងមានជ័យទី ១ គឺការបែកបាក់ផ្ទៃក្នុងខ្មែរ និងខ្មែរដែលចេះតែបន្តកើត មាន រហូតដល់សព្វថ្ងៃនេះ និងទី២ គឺដើម្បីទុកកន្លែងចន្លោះថ្មបីដុំដែលបុព្វបុរសខ្មែរតែង តែគោរពបូជា បានដល់ប្រជា ពល រដ្ឋក្នុងខេត្តព្រះវិហារទាំងមូលក៏ដូចជា ប្រជាពលរដ្ឋនៅទូទាំងប្រទេសបានសម្តែង ការដឹងគុណ និងគោរពប្រណិបត្តិ ស្រប តាមជំនឿដែលបានបន្សល់ទុកពីបុព្វបុរសខ្មែរដែលធ្លាប់ដឹកនាំនគរឱ្យមាន ភាពរុងរឿងថ្កុំថ្កើងផង ។ ព្រោះ ក្នុងសម័យកាល សម្តេចព្រះ នរោត្តម សីហនុ ដឹកនាំជាព្រះប្រមុខរដ្ឋ ក្នុងសង្គមរាស្ត្រនិយមក៏បាន តម្កល់ទុក កន្លែងសក្ការៈថ្មបីដុំលើខ្នងភ្នំត្បែងមានជ័យ រហូតអាចឱ្យបណ្តាប្រទេសនៅលើ ពិភពលោកច្រើនណាស់ ដែលទទួល ស្គាល់ ទីតាំងសក្ការៈថ្មបីដុំថា ជាបុព្វសិទ្ធិរបស់បុព្វបុរសខ្មែរជំនាន់ដើម ដែលអាចកសាងនគរឱ្យមានភាពលេចធ្លោ នាសម័យកាលដ៏រុងរឿងនាពេលនោះថែមទៀតផង ដែលឥស្សរជនខ្មែរ ជំនាន់ក្រោយគប្បីតែចូលរួមថែរក្សា មរតក នេះឱ្យនៅគង់វង្សទើបអាចដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកសុខសន្តិភាពបាន ៕

photo1

letter1aa letter1a

letter2a_2014_01_21

Filed in: ព័ត៌មានសង្គម, ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.