លោក ឃុយ ធី ដាក់​ពាក្យ​ប្តឹង​បន្ថែម​ពីបទ​ប្រើនាម​ប័ណ្ណ​ដែល​ភ្ជាប់​ឈ្មោះ​ឯកឧត្តម ឱម យ៉ិនទៀង ក្នុង​នាម​ប័ណ្ណ

លោក ឃុយ ធី ដាក់​ពាក្យ​ប្តឹង​បន្ថែម​ពីបទ​ប្រើនាម​ប័ណ្ណ​ដែល​ភ្ជាប់​ឈ្មោះ​ឯកឧត្តម ឱម យ៉ិនទៀង ក្នុង​នាម​ប័ណ្ណ

ដោយ ៖ រដ្ឋា
ដោយបាន​រកឃើញ​នាមប័ណ្ណ​របស់​ឈ្មោះ សេង ឈីលី ប្រ ធានអង្គការ​ប្រឆាំង​បទល្មើស​សង្គម​នៅ​កម្ពុជា សហការ​ដៃគូ ជា មួយ ឯកឧត្តម​បណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រ ធានអង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក ឃុយ ធី បានសម្រេច ដាក់ពាក្យ​បណ្តឹង​បន្ថែម ដោយ​ភ្ជាប់ជាមួយ​ភស្តុតាង ប្តឹងការ ចោទលោក សេង ឈីលី ប្រើឥទ្ធិពល​អង្គភាព ប្រឆាំង​អំពើពុក រលួយឃុប​ឃិតជាមួយ​ចៅក្រម តាក់ គឹមសៀ ដើម្បីផលប្រ យោជន៍ ។ ព្រោះក្នុងនាមលោក សេង ឈីលី ជាតំណាងឱ្យ ដើមបណ្តឹងដែល​ទទួល​សិទ្ធិពី​ឈ្មោះ ចាន់ សាម៉ុន បានដាក់ នាមប័ណ្ណខ្លួនភ្ជាប់ជាមួយពាក្យបណ្តឹងក្នុងចេតនាគំរាម តុលាការឱ្យទាញយកអង្គហេតុក្លែងបន្លំ ផ្ទុយពីការពិតរំលោភ លើច្បាប់រដ្ឋបាល​នៃព្រះ​រាជា​ណាចក្រកម្ពុជាថែមទៀតផង ។

ជាក់ស្តែងឈ្មោះ ឃុយ ធី ដែលម្តាយឈ្មោះ បួយ ប៊ួ រើសយកមកចិញ្ចឹមនៅពេលម្តាយដែលបង្កើតត្រូវស្លាប់ក្នុង ពេលឆ្លងទន្លេបានចុះឈ្មោះ ឃុយ ធី ជាកូនស្របច្បាប់តាមរយៈសំបុត្រកំណើតជាភស្តុតាងស្រាប់ ។ តើតុលាការ សាលាដំបូង សំអាងលើអង្គហេតុអ្វីដែលបានលុបចោលការទាញអង្គហេតុថា ឈ្មោះ ឃុយ ធី ជាកូនធម៌ ដែលមិន អាចទទួលមរតកបន្តបានទៅវិញ ។ ព្រោះគោលការច្បាប់នៃព្រះរាជណាចក្រកម្ពុជា មិនថាឡើយ តម្រូវការស្មូមកូននៅ ក្នុងប្រទេស ដោយសូម្បីតែ ជនបរទេសដែលស្មូមកូនក៏ត្រូវរៀបចំឯកសារកំណត់ទទួលស្គាល់ថា ជាកូនស្របច្បាប់ ហើយមានសិទ្ធិទទួលមរតកដូចកូនដទៃ ទៀតដែរ ។

ដោយមើលឃើញពីអំពើឃុបឃិតក្រោមរូបភាពប្រើនាមប័ណ្ណភ្ជាប់ឈ្មោះ ឯកឧត្តម ឱម យ៉ិនទៀង ទៅដាក់ភ្ជាប់ ជា មួយពាក្យបណ្តឹងនៅសាលាដំបូងខេត្តកំពតនេះហើយ ទើបលោក ឃុយ ធី សម្រេចដាក់ពាក្យបណ្តឹងបន្ថែមចោទប្រ កាន់លោក សេង ឈីលី ឃុបឃិតជាមួយចៅក្រម តាក់ គឹមសៀ ដើម្បីយកដីគាត់លក់ចែកគ្នា ។ ធ្លាប់មានការអះអាង ពីមន្ត្រី នៃអង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជាក់ឱ្យដឹងថា ប្រសិនបើមានអ្នកយកឈ្មោះអង្គភាពប្រឆាំងអំពើ ពុក រលួយ ពិសេសគឺឈ្មោះ ឯកឧត្តមតែម្តងទៅឃុបឃិតក្នុងផលប្រយោជន៍អ្វីមួយ គឺអង្គភាពប្រឆាំងអំពើពុករលួយ និង ចាត់វិធានការ ក្តៅចំពោះបុគ្គល ឬបក្ខពួកទាំងនោះភ្លាម ។ ដូច្នេះសាលក្រមលេខ ៦៩ គឺពិតជាមានពាក់ព័ន្ធទៅនឹង កេរ្តិ៍ឈ្មោះ ឯកឧត្តម ក្នុងនាមប្រធានអង្គភាពប្រឆាំងអំពើពុករលួយដែលគួរដល់ពេលត្រូវវះកាត់ឱ្យជ្រះស្រឡះ ហើយ ដើម្បីកុំឱ្យខូចឈ្មោះអង្គភាព ប្រឆាំងអំពើពុករលួយទាំងមូល ! ៕

Filed in: ព័ត៌មានសង្គម, ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.