ពលរដ្ឋ អាមេរិក​សញ្ជាតិខ្មែរ កំពុង​បង្ហាញ​សញ្ញាផ្តល់​ព័ត៌មាន​ប្រឆាំង​ទៅនឹង​ក្រុមហ៊ុន​បញ្ជា​ទិញពីស្រុុកខ្មែរ

ពលរដ្ឋ អាមេរិក​សញ្ជាតិខ្មែរ កំពុង​បង្ហាញ​សញ្ញាផ្តល់​ព័ត៌មាន​ប្រឆាំង​ទៅនឹង​ក្រុមហ៊ុន​បញ្ជា​ទិញពីស្រុុកខ្មែរ

ដោយ ៖ ជាតិ
វិទ្យុអាស៊ីសេរី ដែលបានធ្វើបទសម្ភាសន៍ ពលរដ្ឋអាមេរិក សញ្ជាតិខ្មែរ ពាក់ព័ន្ធទៅនឹងការប្រើកម្លាំងប្រដាប់អាវុធ បង្ក្រ ាបមកលើកម្មកររោងចក្រវាយនៈភ័ណ្ឌ ដែលគ្រាន់តែប្រើសិទ្ធិ ទាមទារប្រាក់ខែឱ្យបាន ១៦០ដុល្លារ បណ្តាលឱ្យមានអ្នក ស្លាប់ ៥នាក់ និងរបួសជិត ៤០នាក់ កាលពីថ្ងៃទី ៣ មករា ឆ្នាំ២០១៤ គឺជាប្រធានបទដែលជម្រុញឱ្យពលរដ្ឋអាមេរិកដើម កំណើតខ្មែរ ប្រកាសឈប់ទិញផលិតផលពីក្រុមហ៊ុនបញ្ជាទិញពីកម្ពុជា ។ ដោយសកម្មភាពបង្ក្រាបមកលើក្រុមកម្មករពី សំណាក់កងទ័ព ឆ័ត្រយោង ៩១១ និងកម្លាំងកងរាជអាវុធហត្ថក្រុង ត្រូវបានគេ បង្ហោះនៅក្នុងហ្វេសប៊ុក រួមទាំងគេហទំព័រ មួយចំនួនផងនោះ រហូតធ្វើឱ្យក្រុមហ៊ុនបញ្ជាទិញសម្លៀកបំពាក់នៅ អាមេរិកនិងអឺរ៉ុបបានចេញមុខអន្តរាគមន៍សូមឱ្យរាជ រដ្ឋាភិបាលកម្ពុជា ធ្វើការដោះស្រាយចំពោះវិបត្តិដែល អូសបន្លាយ នៅកម្ពុជាឱ្យបានឆាប់ជាទីបំផុត ។

ប្រតិកម្មកើតឡើងបន្ទាប់ពីកើតមានព្រឹត្តិការណ៍បង្ក្រាបនៅថ្ងៃទី ៣ មករា មិនត្រឹមតែក្រុមហ៊ុនបញ្ជាទិញប៉ុណ្ណោះទេ គឺ សូម្បីតែប្រទេសមហាអំណាចរួមមានអាមេរិក ជប៉ុន អូស្ត្រាលី បារាំង ក៏បានសម្តែងនូវការសោកស្តាយរួមទាំងជម្រុញ ឱ្យកម្ពុជាបន្តការចរចារវាងបក្សកាន់អំណាច និងបក្សប្រឆាំង ដើម្បីបន្តនិរន្តរភាពក្នុង ការអភិវឌ្ឍន៍សង្គមឱ្យទទួលបាន ជោគជ័យ ស្របតាមរបត់នយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ។ ស្របពេលដែលផ្ទុះអំពើហិង្សា ក្នុងការតវ៉ា តំណាងពិសេសអង្គការ សហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក ប្រាសាទ សូរិយាស៊ូប៊ែរឌី ក៏បានមក បំពេញទស្សនៈកិច្ចជាផ្លូវការនៅ កម្ពុជា ដើម្បីស្វែងរកការពិតពីបទរំលោភសិទ្ធិមនុស្សក្នុងព្រឹត្តិការបង្ក្រាបនៅថ្ងៃ ៣ មករា ផងដែរ ។

ទោះបីថា លោក សម រង្ស៊ី និងលោក កឹម សុខា លោក រ៉ុង ឈុន ត្រូវបានតុលាការសូរចម្លើយពីបទញុះញង់ឱ្យមាន អំពើហិង្សាកាលពីថ្ងៃទី ១៤ ខែមករា អស់រយៈពេល ៤ម៉ោង ទើបឱ្យថ្នាក់ដឹកនាំទាំងបីចាកចេញដោយសុវត្ថិភាពក្តី ប៉ុន្តែបញ្ហា គឺនៅមិនទាន់ចប់នៅឡើយទេ ប្រសិនបក្សប្រឆាំងនៅតែបន្តធ្វើបាតុកម្មរហូតឈានដល់ ក្រុមហ៊ុនបញ្ជាទិញ នៅ អាមេរិកក៏សម្រេចចិត្តផ្អាកទទួលយកផលិតផលចេញពីរោងចក្រនៅកម្ពុជានោះ ។ ប្រសិនបើក្រុមហ៊ុនបញ្ជា ទិញ ពិតជាសម្រេចចិត្តផ្អាក កុម្មង់យកផលិតផលពីរោងចក្រនៅកម្ពុជាមែន តើផលប៉ះពាល់ធ្ងន់ធ្ងរអាចឱ្យកម្ពុជាខាតបង់អ្វី ខ្លះ ? ។ ព្រោះបើចាត់ទុកថា កម្មករវាយឆ្នាំងបាយខ្លួនឯងក៏ដូចជា មិនត្រូវព្រោះស្ថានភាពកម្មករដែលធ្វើការថែមម៉ោង រហូតដល់មានការដួលសន្លប់ និងស្លាប់ក៏មានពិតជាពុំបានបន្សល់ទុកនូវមរតកតាមកម្លាំងពលកម្មនៅតាមរោងចក្រ ក្រៅ ពីរស់រាន និងខ្លះបន្សល់ទុកនូវជំងឺ រ៉ាំរ៉ៃថែមទៀតផង ។ ប៉ុន្តែការធ្លាក់ចុះនូវកំណើនសេដ្ឋកិច្ចជាតិ តាមរយៈទទួលបាន អត្ថប្រយោជន៍ពីពន្ធលើកូតាសំលៀកបំពាក់ ពិតជាមិនអាចឱ្យកម្ពុជារក្សាបានកំណើនសេដ្ឋកិច្ច ដោយផ្អែកលើវិស័យ ទេសចរណ៍សំណង់ និងធនធានធម្មជាតិក្នុងស្រុកបានឡើយទីបំផុតឱនភាព និងបន្តកើតមាននៅកម្ពុជាដូចសម័យរដ្ឋ កម្ពុជាក៏ព្រោះតែប្រាក់រៀល បាត់បង់លំនឹង ។

ផ្អែកលើចរន្តទីផ្សារសេរីដែលកម្ពុជាអាចធានាប្រាក់រៀលឱ្យមានស្ថេរភាពបាន គឺវិស័យវាយនៈភ័ណ្ឌជាគន្លឹះធំបំផុត ដែល ប្រើប្រាស់រូបិយប័ណ្ណប្រាក់ដុល្លារជាមូលដ្ឋាន ។ បើសិនជាវិស័យកាត់ដេរត្រូវដួលរលំ គឺប្រាក់រៀលមិនអាចមានលំនឹង បាន ១ឆ្នាំនោះឡើយ គឺដូចក្នុងទសវត្សរ៍ឆ្នាំ៨០ ដូច្នេះដែរ ។ ហើយបើផ្អែកលើវិស័យកសិកម្ម យកមកកំណត់ក្នុងគោល នយោបាយ សេដ្ឋកិច្ចនាំចេញវិញនោះ គឺកម្ពុជាពិតជាមិនអាចប្រកួតប្រជែងដោយសូម្បីតែប្រទេសជិតខាង ព្រោះសូម្បី តែវត្ថុធាតុដើមក្នុង ការផលិតរួមទាំងបច្ចេកវិជ្ជា គឺកម្ពុជានូវពឹងផ្អែកកុម្មង់ទិញពីប្រទេសជិតខាងខ្លួននៅឡើយ ។

តាមពិតទៅវិបត្តិប្រាក់ខែកម្មករវាបានផ្តើមចេញពីវិបត្តិនយោបាយដែលគេមិនគួរមើលរំលងបាននោះឡើយ ព្រោះថា ការសន្យារបស់អ្នកនយោបាយ ក្នុងរដូវកាលឃោសនាបោះឆ្នោតនេះហើយ ទើបជម្រុញឱ្យទឹកចិត្តកម្មករគ្រូបង្រៀន មន្ត្រីរាជការ រួមទាំងកងកម្លាំងប្រដាប់អាវុធអាចមកចាប់អារម្មណ៍ពីបញ្ហាជីវភាពជាចម្បង ។ ស្ថិតក្នុងកាលៈទេសៈ ដែល អ្នក នយោបាយឈ្នះឆ្នោតទាំងពីរបក្សកំពុងបង្ហាញសញ្ញាថា បក្សខ្លួនខ្លាំងរៀងៗខ្លួន គឺមានវិស័យជាច្រើន ដែលអាចរង ផលប៉ះ ពាល់ពិសេសគឺវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងដែលអាចចាត់ទុកបានថា ជាមូលដ្ឋានសេដ្ឋកិច្ច គ្រឹះដែលអាចឱ្យ កម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចខ្ពស់ជារៀងរាល់ឆ្នាំ ។ ប្រសិនបើបក្សទាំងពីរពិតជាគិតគួរ ដល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំពិតប្រាកដមែន មិនគួរទុកឱ្យវិបត្តិនយោបាយ នៅតែបន្តអូសបន្លាយរក ទីបញ្ចប់គ្មាននោះទេ ព្រោះអ្នករងគ្រោះដោយចរន្តនយោបាយបែកបាក់ គឺសេដ្ឋកិច្ចជាតិទាំងមូល ដែលត្រូវប្រឈម នឹងហានិភ័យខ្ពស់ ក៏ព្រោះតែអ្នក នយោបាយមិនព្រមទទួលយកកំហុសឆ្គងដើម្បីស្ថាបនា ទីបំផុតវៀតណាម និង ថៃទៅវិញទេ ដែលជាអ្នកទទួលបានផល ប្រយោជន៍ជាច្រើនលើជម្លោះនយោបាយនៅកម្ពុជា ។ ព្រោះបើជម្លោះ ឈានដល់ការបញ្ឈប់បញ្ជាទិញពីក្រុមហ៊ុននៅអាមេរិក និងអឺរ៉ុបរឿងអីដែលថា សេដ្ឋកិច្ចនៅថៃនិងវៀតណាម មិន ចំណេញនោះ ព្រោះប្រទេសពីរនេះ សុទ្ធសឹងតែមានរោងចក្រវាយន ភ័ណ្ឌនាំចេញទៅអឺរ៉ុប និងអាមេរិកដូចកម្ពុជា ដែរ ៕

Filed in: ព័ត៌មានសង្គម, ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.