បរិសានភ្នំលុង​ក្នុង​ខេត្តព្រះ​វិហាររង​ការ​បំផ្លាញ​ដោយ​មាន​ការឃុបឃិត​រុករក​រ៉ែមាស

បរិសានភ្នំលុង​ក្នុង​ខេត្តព្រះ​វិហាររង​ការ​បំផ្លាញ​ដោយ​មាន​ការឃុបឃិត​រុករក​រ៉ែមាស

ដោយ ៖ សឿន ចិន
ចំណុចភ្នំលុង​ស្ថិតនៅ​ក្នុងទឹកដីភូមិត្រពាំងទទឹម ឃុំរម្យទម ស្រុក រវៀង ខេត្តព្រះវិហារ កំពុងរងការបំផ្លាញធ្ងន់ធ្ងរ ដោយក្រុម​ឈ្មួញ ទុច្ចរិតឃុបឃិតជាមួយសមត្ថកិច្ច ដោយប្រើកម្លាំងកម្មករ រាប់ សិបនាក់ជីកកកាយរុករករ៉ែមាសយ៉ាងអនា ធិបតេយ្យ បង្កផល ប៉ះពាល់ដល់បរិស្ថានភ្នំលុង ដែលមានសុទ្ធសឹងតែរណ្តៅជម្រៅ ចាប់ពី ៥០ម៉ែត្រ ទៅដល់ជិត ១០០ម៉ែត្រ ឯណោះ ។ មេការ ដែល ឈរជើងត្រួតត្រា លើសកម្មភាពជីករុករករ៉ែមាស នៅភ្នំ លុង មានឈ្មោះ ថន អមដោយកម្លាំងចម្រុះ ចេញមុខការពារ នៅចំណុចភ្នំលុងថែមទៀតផង ទើបប្រជាពលរដ្ឋនៅតំបន់នោះ ដាក់ការសន្មត់ថា ជាសកម្មភាពឃុបឃិតជីក រករ៉ែមាសដោយពុំមានច្បាប់ទម្លាប់អ្វីនោះឡើយ ។

ប្រភពពីប្រជាពលរដ្ឋនៅតំបន់ភូមិត្រពាំងទទឹម បានអះអាងថា រយៈកាលកន្លងមកមានករណីបាក់ដីក្នុងអណ្តូងរ៉ែ មាស បង្កឱ្យស្លាប់ជាច្រើននាក់ ប៉ុន្តែការស្លាប់របស់កម្មករត្រូវបានគេលាក់បាំងដោះស្រាយស្ងាត់ៗដោយពុំទទួលបានការគាំ ពារ តាមផ្លូវច្បាប់ឡើយ ។ ចំណែកកម្លាំងចម្រុះ ដែលមាននគរបាល និងកងរាជអាវុធហត្ថ ឈរជើងការពារនៅ ភ្នំលុង បានធ្វើការអះ អាងថា ពួកគាត់មកតាមការបញ្ជាពីមេតែប៉ុណ្ណោះ រឿងអ្វីទៀតគឺពួកគាត់អត់បានដឹងនោះទេ ។ ហើយ ការថតយករូបភាព ក្នុងសកម្មភាពជីករុករករ៉ែមាស នៅភ្នំលុង ក៏ត្រូវបានរារាំងដោយកម្លាំងចម្រុះដែលឈរជើងការពារ នៅទីនោះថែមទៀតផង ហាក់បង្ហាញឱ្យឃើញថា សកម្មភាពរុករករ៉ែមាស របស់មេការ ថន អាចមានបង្កប់នូវភាព មិន ស្របច្បាប់ រួមទាំងប្រើកម្លាំង ការពារតាមការចំណាយលុយក្រៅផ្លូវច្បាប់ដើម្បីធានាដល់មុខរបរទុច្ចរិតតែប៉ុណ្ណោះ ។

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលលោក ស៊ុយ សែម មិនអាចទំនាក់ទំនងតាមទូរស័ព្ទបានឡើយ ដោយទូរស័ព្ទចូលហើយ ប្រព័ន្ធបិទដោយស្វ័យប្រវត្តិ ប៉ុន្តែត្រូវបានប្រព័ន្ធថ្មីឆ្លើយតបដែលជាជនបរទេសបញ្ជាក់ថា គាត់នៅធ្វើការក្នុងក្រសួង អភិវឌ្ឍន៍ ជនបទ ចំណែកលេខដែលទូរស័ព្ទចូលពេលមុនមិនមែនជាលេខទូរស័ព្ទរបស់លោក ស៊ុយ សែម ឡើយ (០១២ ៨០៥ ៨០៥)។ ទោះបីយ៉ាងណាមេការ ថន ដែលជាឈ្មួញធំក្នុងការធ្វើសកម្មភាពជីករករ៉ែមាសនៅភ្នំលុង ធ្លាប់បាន អះអាងតាម ទូរស័ព្ទថា សូមកុំឱ្យមានការចុះផ្សាយពីករណីជីករុករករ៉ែមាសនៅភ្នំលុង សូមទុកពេលរាប់អានគ្នាវិញ ល្អជាង ។

អភិបាលខេត្តព្រះវិហារលោក អ៊ុំ ម៉ារ៉ា មិនអាចទំនាក់ទំនងសុំការបំភ្លឺជុំវិញសកម្មភាពជីករុករករ៉ែមាសនៅភ្នំលុង បាន ឡើយដោយទូរស័ព្ទរោទិ៍តែពុំមានអ្នកទទួល ។ ទោះបីយ៉ាងណាមន្ទីរជំនាញរ៉ែ  និងថាមពលខេត្តព្រះវិហារគួរតែដឹងពី បញ្ហាជីករុករករ៉ែមាសនៅភ្នំលុង ដើម្បីធានាដល់ការធ្វើអាជីវកម្មស្របតាមបទដ្ឋានរដ្ឋបាល ទើបអាចធានា បានលើ ផលប៉ះពាល់ បរិស្ថាន រួមទាំងអាយុជីវិតកម្មករ ដែលជួបភាពរងគ្រោះដោយប្រការណាមួយ ដូចករណីបាក់អណ្តូង រ៉ែ មាសនៅខេត្តក្រចេះ ដែលតម្រូវឱ្យថៅកែចេញមុខទទួលខុសត្រូវ លើសំណងកម្មករ ដែលស្លាប់ឱ្យបាន សមរម្យ ដើម្បី ឱ្យក្រុមគ្រួសារអាចទទួលយក បាន ។

ប៉ុន្តែករណីធ្វើអាជីវកម្មរុករករ៉ែមាសនៅភ្នំលុងក្នុងទឹកដីស្រុករវៀង ដែលប្រើកម្លាំងចម្រុះនគរបាល និងកងរាជអាវុធ ហត្ថចេញមុខការពារហាក់បានបង្ហាញនូវសញ្ញាអាសន្ន ជាមុខរបរមិនស្របច្បាប់ ដែលរដ្ឋហាក់ពុំបានគ្រប់គ្រងលើ ស្ថានភាពជីក កកាយរុករករ៉ែមាសដែលមានទំហំនៃផលប៉ះពាល់ក្នុងកម្រិតណាមួយដើម្បីវាយតម្លៃបានឡើយ ។ ចំពោះ ទិដ្ឋភាពក្រោមការ គ្រប់គ្រងរបស់មេការជីករុករករ៉ែមាស ក៏ហាក់បានបង្ហាញឱ្យឃើញតាមរយៈឃុបឃិត ប្រើអំណាច កម្លាំងចម្រុះដើម្បីការពារ មុខរបរទុច្ចរិតរបស់ខ្លួនតែប៉ុណ្ណោះ ។

សកម្មភាពធ្វើអាជីវកម្មរុករករ៉ែមាសបែបអនាធិបតេយ្យនៅចំណុចភ្នំលុងក្នុងភូមិត្រពាំងទទឹម ឃុំរម្យទម ស្រុករវៀង ខេត្តព្រះវិហារ បើគ្មានការឃុបឃិតដើម្បីស្វែងរកផលប្រយោជន៍ពីមន្ត្រីជំនាញទេនោះ ក៏មេឈ្មួញឈ្មោះ ថន មិនអាច ធ្វើអាជីវកម្មរុករករ៉ែមាសដោយថែមទាំងមានកម្លាំងចម្រុះការពារបាននោះឡើយ ។ ស្ថិតក្នុងតួនាទីជាអភិបាលនៃ គណៈ អភិបាលខេត្តព្រះវិហារមានអំណាចជាគណៈបញ្ជាការឯកភាពខេត្ត លោក អ៊ុំ ម៉ារ៉ា គួរតែដឹងពីការប្រើកម្លាំងចម្រុះខេត្ត ទៅការពារឱ្យក្រុមឈ្មួញរុករករ៉ែមាសដោយគ្មានការលាក់លៀមបានឡើយ ។ លើកលែងតែអាជីវកម្មរុក រករ៉ែមាស របស់មេ ការឈ្មោះ ថន មានការពាក់ព័ន្ធរត់ការឃុបឃិតជាមួយមន្ត្រីជំនាញដែល អាចផ្តល់ផលប្រយោជន៍ឱ្យមន្ត្រី ថ្នាក់ខេត្តទើបអាចធ្វើ សកម្មភាពខុសច្បាប់ដោយប្រើកម្លាំងចម្រុះនគរបាល និងកងរាជអាវុធហត្ថមកការពារ​សកម្ម​ភាពទុច្ចរិតបាន ៕

suy_sem_w1

2014_01_15 2014_01_15 (4)

Filed in: ព័ត៌មានសង្គម, ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.