មានតែអង្គ​ភាព​ប្រឆាំង​អំពើពុក​រលួយ​យក​លុយ​ឱ្យតុលាការ​ខេត្ត​ពោធិ៍សាត់ ២០០ ដុល្លារ ទើប​អាច​ការពារ​ដីអ្នកស្រី ហង់ សឿន ចេញ​ពីការ​រំលោភ​បាន

មានតែអង្គ​ភាព​ប្រឆាំង​អំពើពុក​រលួយ​យក​លុយ​ឱ្យតុលាការ​ខេត្ត​ពោធិ៍សាត់ ២០០ ដុល្លារ ទើប​អាច​ការពារ​ដីអ្នកស្រី ហង់ សឿន ចេញ​ពីការ​រំលោភ​បាន

ដោយ ៖ ខ្មែរដើម
អ្នកស្រី ហង់ សឿន រស់នៅចាប់ដៃជាមួយប្តឹង​ជាយោធាពិការ​ត្រូវចិញ្ចឹមកូនប្តីតាំងពីនៅតូចៗចំនួន ៣នាក់ រហូតធំ ពេញវ័យ ដោយកូនស្រីច្បងទីមួយ មានប្តីឈ្មោះ វ៉ាន វ៉ាន់ ចំណែកកូនទី ២ ប្រុសឈ្មោះ វ៉ាន វ៉ន ក៏មានប្រពន្ធបែកផ្ទះ ហើយ កូនប្រុសពៅ​ឈ្មោះ វ៉ាន វឿន ក៏មានប្រពន្ធចាកចេញពីគ្រួសារ​ដោយកូន​ទាំង៣ សុទ្ធសឹងតែបានទទួលយកចំណែកកេរមរតកជាគោ និង​ដីរៀងៗខ្លួនអស់ហើយ ។ នៅពេលលោក សុខ វ៉ាន់ ស្លាប់ត្រូវ​បាន​កូនប្រុសពៅឈ្មោះ វ៉ាន វឿន ឃុបឃិតជាមួយមេប៉ុស្តិ៍​រំលោភយកផ្ទះ ម្តាយ​ដែលកំពុងដេកព្យាបាលជំងឺនៅឯស្រុក​មោងប្ញស្សី ខេត្តបាត់ដំបង ដែលមានទំហំដី ៤៨ម៉ែត្រ គុណនឹង ៣៥០ម៉ែត្រ បង្កជាវិវាទប្តឹងឱ្យអ្នកស្រី ហង់ សឿន ចូល​ខ្លួនទៅបំភ្លឺតាមដីកាកោះសាលាដំបូងខេត្តពោធិ៍សាត់លើសំណុំរឿងព្រហ្មទណ្ឌលេខ ៧៧ ពីបទប៉ះពាល់កម្មសិទ្ធិឯក​ជន​ដែលប្រព្រឹត្តនៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

បន្ទាប់ពីចៅក្រមស៊ើបសួរពាក់ព័ន្ធរឿងដីទំនាស់លើវត្ថុសំអាងរួចមក អ្នកស្រី ហង់ សឿន បានបញ្ជាក់ច្បាស់ថា ដី​ដែលគាត់សង់ផ្ទះរស់នៅសព្វថ្ងៃ គឺបានមកពីក្មួយប្រុសឈ្មោះ រុន សារ៉ាន់ ជាអ្នកឱ្យដោយបានធានាចុះហត្ថលេខា​ទទួលខុស ត្រូវថែមទៀតផង ។ បន្ទាប់ពីស្តាប់ការបំភ្លឺពីចុងចោទឈ្មោះ ហង់ សឿន រួចមក តុលាការបានឱ្យ​អ្នកស្រី​ធ្វើពាក្យសុំដីការក្សា ការពារដោយមានក្រឡាបញ្ជីវាយលិខិតឱ្យអ្នកស្រីផ្តិតមេដៃនៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០១៣ ដោយឱ្យ​រង់ចាំថា នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៣ តុលាការនិងប្រថាប់ត្រាជូន ។ ស្រាប់តែនៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៣ ស្រប​ពេលដែលអ្នកស្រី ហង់ សឿន ទៅទទួលយកដីការរក្សាការពារក្រឡាបញ្ជីបានបញ្ជាក់ប្រាប់គាត់ថា មានប្រាក់ប៉ុន្មាន !? ពេលនោះអ្នកស្រីឆ្លើយថា មានតែ ១៥ម៉ឺនរៀលទេ គឺបូកទាំងសាហ៊ុយចុះឡើងផង ។ ប៉ុន្តែលោកក្រឡាបញ្ជីបាន​បញ្ជាក់​ប្រាប់គាត់វិញថា ទាល់តែមាន ២០០ដុល្លារ ទើបអាចធ្វើបានរួចហើយ ក៏ឱ្យគាត់អង្គុយនិយាយជាមួយបុគ្គលិកស្រីម្នាក់​និយាយគ្នារហូតដល់ម៉ោងចេញពីធ្វើការ តែម្តង ។

ដោយជនរងគ្រោះឈ្មោះ ហង់ សឿន បាននាំយកឯកសារពាក់ព័ន្ធជាច្រើននឹងពាក្យបណ្តឹងរួមទាំងវត្ថុតាងដែល អាច​ឱ្យរូបគាត់ និងប្តីបានមករស់នៅលើដីទំនាស់បានរៀបរាប់ឱ្យសារព័ត៌មានជាតិជួយចុះផ្សាយ ព្រោះថាកាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ២០១៤ កន្លងទៅថ្មីៗនេះ ប្រជាពលរដ្ឋដែលមើលឃើញពីចំណាត់ការមេប៉ុស្តិ៍ឃុំប្រម៉ោយ ឈ្មោះ សំ សុទ្ធ ដឹកនាំ កម្លាំងមករឹបអូសយកផ្ទះអ្នកស្រី ទៅឱ្យឈ្មោះ វ៉ាន វឿន ទាំងបំពានបាននាំរូបអ្នកស្រីឱ្យមកគាស់ផ្ទះចូលនៅ​វិញ ។ ម៉្យាងវិញទៀតចង់បានដីការក្សាការពារលើដីដែលធ្លាប់រស់នៅ គឺត្រូវតុលាការទាមទារឱ្យបង់ ២០០ដុល្លារ ប្រាក់​អាមេរិកថែមទៀតនោះ គឺសារព័ត៌មានជាតិមានតែផ្តល់ព័ត៌មាននេះជូន ឯកឧត្តម ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជា​ប្រធានអង្គភាពប្រឆាំងអំពើពុករលួយទេ ទើបអាចវិនិច្ឆ័យលើដីទំនាស់នេះ ប្រកបដោយប្រសិទ្ធភាពបាន ។ ព្រោះសារ​ព័ត៌មា​នជាតិយល់ឃើញថា ការទាមទារប្រាក់ពីក្រឡាបញ្ជី ២០០ដុល្លារ គឺមានតែស្ថាប័នអង្គភាពប្រឆាំងអំពើពុក រលួយ​ទេ ទើបមានសមត្ថភាពស្វែងរកការដោះស្រាយ ស្របតាមជំនាញបានយ៉ាងពិតប្រាកដដែលអាចឱ្យជនរងគ្រោះ​ទទួល បានដីការក្សាការពារស្របតាមគោលការនិតិរដ្ឋពិតប្រាកដ ៕

20140115 20140115 (1)

Filed in: ព័ត៌មានសង្គម, ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.