ដោយ ៖ ជាតិ
លក្ខណៈពិសេសរបស់ស្រាបៀរបរទេស ដែលប្រើរូប សញ្ញា សត្វខ្លា គឺចង់បង្ហាញពីគុណភាពដែលអាចផ្តល់ឱ្យមាន កម្លាំង ដូចសត្វខ្លា ។ ចំណែកស្រាបៀរដែលដាក់រូបសញ្ញាជាសត្វតោ គឺចង់បង្ហាញពីគុណភាព ដែលអាចផ្តល់ឱ្យមានកម្លាំងដូច សត្វ តោ ។ មានស្រាបៀរខ្លះទៀតដាក់រូបសញ្ញាយុថ្កា និងរូបម្កុដ ជា ដើម គឺគ្រាន់តែតំណាងឱ្យភាពខ្លាំង និងភាពខ្ពង់ខ្ពស់តែ ប៉ុណ្ណោះ ។
សម្រាប់ការជ្រើសរើសផលិតផលស្រាបៀរ ក្នុងពិធីអាពាហ៍ ពិពាហ៍ មានអាណាព្យាបាលមួយចំនួនដែលប្រកាន់យក ភាពច្បាស់លាស់ក្នុងការជ្រើសរើសការសប្បាយ ក្នុងពិធីផឹក ស៊ីដែលអាចនាំមកនូវសុភមង្គលដល់កូនប្រុសស្រីដែលកំពុងភ្ជាប់ និស្ស័យកសាងជីវិតក្នុងគ្រួសារថ្មី គឺមិនបានជ្រើស រើសយកប្រភេទស្រាបៀរដែលដាក់រូបសញ្ញាប្រាសាទព្រះវិហារ ឬប្រាសាទ អង្គរមកអបអរក្នុងពិធីមង្គលការឡើយ ។ ព្រោះប្រាសាទអង្គរ និងប្រាសាទព្រះវិហារ ជាព្រលឹងជាតិដែលបន្សល់ទុកពីបុព្វ បុរសខ្មែរ ត្រូវបានទទួលស្គាល់ នៅ លើឆាកអន្តរជាតិរួចស្រេចទៅហើយ ពិសេសគឺការបញ្ចូលប្រាសាទអង្គរ និងប្រាសាទព្រះ វិហារជាសម្បត្តិបេតិកភណ្ឌ ពិភពលោកតាមរយៈអង្គការយូណេស្កូតែម្តង ។
មិនមែនជាការបណ្តុះបង្អាប់នោះឡើយ ស្របពេលដែលសុភមង្គលនៅក្នុងអាពាហ៍ពិពាហ៍មួយត្រូវបានគេយករូប សញ្ញា ព្រលឹងជាតិមកបោះចោលក្រោមតុព្រោងព្រាត ហើយត្រូវបានក្មេងៗរើសយកទៅជាន់ឱ្យកំពិតធ្វើជាអេតចាយទៅ ហើយ នោះ តើអាចចាត់ទុកបានថា ការជ្រើសរើសយកផលិតផលស្រាបៀរដែលមានរូបសញ្ញាប្រាសាទព្រះវិហារ និងប្រាសាទ អង្គរវត្តតំណាងឱ្យព្រលឹងជាតិខ្មែរអាចនាំឱ្យបាត់បង់សុភមង្គលដែរឬទេ !… ? ។ បើផ្អែកលើស្ថានភាពបច្ចុប្បន្ន គឺមានអ្នក យល់ដឹងពីគុណតម្លៃនៃប្រាសាទខ្មែរ តែប្រិតព្រៀងក្នុងការជ្រើសរើសយកផលិតផលណាមួយ ដែលនាំមកនូវ លាភ សំណាងដល់ គូស្វាមីភរិយាកូនប្រុសស្រី ដោយមិនអាចសម្លឹងមើលព្រលឹងជាតិត្រូវគេជាន់ឈ្លីនៅក្រោមតុកិត្តិយស នាំឱ្យបាត់បង់រាសីគូស្វាមី ភរិយាថ្មោងថ្មីបានឡើយ ។
ទោះបីពេលនេះ មានការជ្រើសរើសយកផលិតផលដែលធ្វើឱ្យអាប់ឱនដាក់កិត្យានុភាពព្រលឹងជាតិក្នុងពិធីមង្គលការ ក៏ពិតមែន ! ប៉ុន្តែក៏មានអ្នកដែលមិនបានយល់ដឹងខ្លះ បាននឹងសម្រេចចិត្តធ្វើការជ្រើសរើសយកផលិតផលគ្រឿងស្រវឹង មកសប្បាយក្នុងពិធី មង្គលការ គឺបានទៅពិភាក្សាជាមួយក្រុមគ្រួសាររហូតដល់អាចារ្យថែមទៀតផង ដើម្បីកុំឱ្យជួបភាពហ្មងសៅក្នុងពិធីមង្គល ការកូនប្រុសស្រី ។ ព្រោះជាទំនៀមទម្លាប់ខ្មែរដែលតែងតែប្រកាន់ខ្ជាប់រៀងមក គឺសូម្បីតែប្រភេទផ្លែឈើក្នុងពិធីលើកជំនួន ជូនដល់កូនស្រីក៏ត្រូវជៀសវាងប្រភេទផ្លែេឈើមួយចំនួនដែលចាស់បុរាណបានកំណត់ថាមិនទទួលបានរាសីយកមកហែជំនួន បាននោះឡើយ ។
មិនខុសអ្វីពីប្រភេទស្រាបៀរ ដែលផ្តល់ឱ្យការសប្បាយរីករាយក្នុងពិធីមង្គលការកូនប្រុសស្រីឡើយ បើជ្រើសរើស យករូបសញ្ញាតំណាងឱ្យព្រលឹងជាតិយកមកជាន់ឈ្លីនៅក្រោមតុកិត្តិយសធ្វើជាអេតចាយទៅហើយនោះ អាចធ្វើឱ្យរាសីកូន ប្រុសស្រីអាប់ឱនទៅតាមនោះផងដែរ ។ ព្រោះជំនឿនៃការជ្រើសរើសរបស់ដូនតាខ្មែរ គឺប្រកាន់យកតែអ្វីដែលនាំមកនូវសិរីសួស្តី ដល់កូនប្រុសស្រីក្នុងពិធិអាពាហ៍ពិពាហ៍តែប៉ុណ្ណោះ ដើម្បីការពារបញ្ចៀសភាពអព្វមង្គល ដល់គូស្វាមីដែលត្រូវបន្តវង្សត្រកូល ឱ្យមានភាពថ្កុំថ្កើងរុងរឿងពីអ្នកជំនាន់មុន ៕