មេឈ្មួញដ៏ល្បីកំពុងកាប់បំផ្លាញព្រៃឈើនិងដឹកជញ្ជូនឈើប្រណិតខុសច្បាប់ចេញពីព្រៃសហគមន៍

មេឈ្មួញដ៏ល្បីកំពុងកាប់បំផ្លាញព្រៃឈើនិងដឹកជញ្ជូនឈើប្រណិតខុសច្បាប់ចេញពីព្រៃសហគមន៍

ខេត្តរតនគិរីៈ មេឈ្មួញម្នាក់ ដែលជាស្ត្រី ដ៏ល្បីឈ្មោះ នៅស្រុក តាវែង ដែលគេ ស្គាល់ឈ្មោះថា យាយទូច​បាននឹងកំពុងតែ កាប់បំផ្លិចបំផ្លាញ ព្រៃឈើ នៅតាមតំបន់ ព្រៃសហគមន៍  និងតំបន់ព្រៃភ្នំ ជាច្រើនទៀត ​នៅ​ក្នុងឃុំ តាវែងក្រោម  ស្ថិតក្នុងភូមិ ផ្ស៉ាង ដើម្បីយក ឈើប្រណិត គ្រប់ប្រភេទ ដូចជា ឈើធ្នង់ ឈើបេង ឈើនាងនួន  ដោយប្រើមធ្យោបាយ ដាក់ម៉ាស៊ីន ត្រង់ស៊ីន័រ តូច​ធំ  អោយកម្មករ ជាច្រើនាក់ ដែលមកពី ខេត្ត កំពង់​ស្ពឺ  ព្រៃវែង  ខេត្ត តាកែវ  ចូលអារឈើ  និងជ្រៀក ឈើប្រណិត ទាំងនោះ លាន់លឺទ្រហឹង ពេញព្រៃភ្នំ  មិនតែ​ប៉ុណ្ណោះ មេឈ្មួញ កាប់បំផ្លាញព្រៃឈើ រូបនោះ បានប្រើត្រាក់ទ័រ ចំនួន២គ្រឿង  និងរទះក្របី ចំនួន៨គ្រឿង​ដើម្បីធ្វើ ជាមធ្យោបាយ អូសទាញ  និងដឹកជញ្ជូនឈើ ប្រណិតទាំងអស់នោះ ចេញពីតំបន់ភ្នំ  និងព្រៃសហគមន៍  ឆ្លងអូរ ដែលរថយន្ត ចូលមិនដល់  ក៏យកមកដាក់ នៅមាត់ទន្លេ កំពង់ដរ ភូមិផ្សាង ឃុំ តាវែងក្រោម ។ ហើយ​នឹង ដឹកជញ្ជូន បណ្តែតតាមទូកតូច ធំ គ្រប់ប្រភេទ  យកមកដាក់នៅ កំពង់ដរ នានា នៅទីរួមស្រុក តាវែង  និងកំពង់ដរ នៅមុខទីបញ្ជាការ កងរាជអាវុធហត្ថ ស្រុក តាវែង ដើម្បីយកអោយ ក្រុមហ៊ុន និងមេឈ្មួញដទៃ​ទៀត  ដែលឈរចាំទិញ នៅស្រុក តាវែង ។

បើតាមប្រភព ពីប្រជាពលរដ្ឋ ដែលសុំមិនបញ្ចេញឈ្មោះ  នៅស្រុក តាវែង បានអោយដឹងថា គេ​សង្កេតឃើញ នៅស្រុក តាវែង ការធ្វើជំនួញឈើប្រណិត ខុសច្បាប់ ដូចជា ផ្សារត្រី ទៅហើយ  ដែលពួកគាត់​មិនដែលឃើញ មានសមត្ថកិច្ច ចុះបង្ក្រាប បានម្តងណាឡើយ  ព្រោះថាអ្នកដែល អាចរកស៊ីឈើប្រណិត ខុសច្បាប់នេះបាន  ភាគច្រើន គឺពួកគេសុទ្ធតែ ជាសមត្ថកិច្ច  រឺអាចជាប់ខ្សែ សមត្ថកិច្ច ទើបអាចរកស៊ី របរនេះ​បាន ។  ប្រភពបានបន្ត អោយដឹងទៀតថា  គ្រាន់តែនៅស្រុក តាវែង មានមេឈ្មួញ ដុះស្លែមិនតិច ជាង១៥នាក់​នោះទេ  ដែលពួកគេកំពុង តែកាក់កប រកផលចំណេញ  បានយ៉ាងច្រើន ពីការកាប់បំផ្លិចបំផ្លាញ  ដឹកជញ្ជូនឈើប្រណិត ខុសច្បាប់ យ៉ាងអនាធិបតេយ្យនេះ  ហើយ កុំថាឡើយ ដល់ព្រៃហាមឃាត់  គឺព្រៃសហគមន៍​​រឺ តំបន់ភ្នំ  ឧទ្យានជាតិវរៈជ័យ ក៏កំពុងតែ រងនូវការកាប់បំផ្លិចបំផ្លាញ យ៉ាងអនាធិបតេយ្យ ដែរ ដែល មន្ត្រី​បរិស្ថាន មើលការ ខុស ត្រូវ តំបន់នោះ ហាក់បីដូចជា មិនទទួលខុសត្រូវ ឡើយ ។  ហើយបើទោះបីជា នៅ​ពេលថ្មីៗនេះ  ឯកឧត្តម យឹម ឆៃលី បានកោះហៅ ដល់មន្ត្រី ជំនាញពាក់ព័ន្ធ  និងអភិបាលខេត្ត នៅតំបន់​ភូមិភាគឦសាន  ត្រូវតែរឹតបន្តឹង  និងអនុវត្តន៍ បង្ក្រាបបទល្មើស ព្រៃឈើអោយ មានប្រសិទ្ធិភាព  ដោយក្នុងនោះ ឯកឧត្តម បានលើជាគន្លិះថា  ដើម្បីអនុវត្តន៍ អោយមានប្រសិទ្ធិភាព គួរតែអនុវត្ត ទៅតាម  ស.ជ.ណ ​របស់រាជរដ្ឋាភិបាល  ដែលបានចេញ ជាបន្តបន្ទាប់ រហូតដល់ទៅ ៤លើក រួចមកហើយ  ដែលបាន ​ផ្តោតជា​សំខាន់លើ ការរឹតបន្តឹង ទៅលើការបង្ក្រាប បទល្មើសនេសាទ  បទល្មើសព្រៃឈើ ក៏ដូចជា ដឹកជញ្ជូនលើស​ទម្ងន់  រួមទាំងដីព្រៃផងដែរ ។ ប៉ុន្តែទោះជា យ៉ាងណាក៏ដោយ  ក៏គេសង្កេត ឃើញថា  នៅខេត្ត រតនគិរី នៅតែកើតមាន ជាបន្តបន្ទាប់  ដូចករណីនៅស្រុក តាវែង នេះស្រាប់ ៕

nbv

Filed in: ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.