ប៉ោយប៉ែតៈ ប្រជាពលរដ្ឋ ប្រមាណ ជា ៥០គ្រួសារ ផ្ទុះ ការតវ៉ា និង សូម សម្ដេចតេជោ ហ៊ុន សែន ជួយដល់ ពួកគាត់ ខណៈ ពួកគាត់ កំពុង រងគ្រោះ ដោយសារ លោក ហង្ស ម៉ៅ មេឈ្មួញ ដ៏ ជំនាញម្នាក់ ក្លែង ឯកសារ និង យកគ្រឿងចក្រ មកឈួសឆាយ បំពានលើ ផ្ទៃដី ៦ហិតា និង ៧៥អា លើដី ពួកគាត់ ដែលរស់នៅ តាំងពីឆ្នាំ២០០៤មកម្លេះ ។ ហេតុការផ្ទុះ ការតវ៉ា នេះ កើតឡើង នៅវេលាម៉ោង ១០ និង ១៤នាទី ព្រឹកថ្ងៃ ទី ១២ ខែ មករា ឆ្នាំ ២០១៤ នៅខាងត្បូង ផ្លូវជាតិ ប្រមាណ ជា ៥០០ម៉ែត្រ ឋិតក្នុងភូមិ ស្ទឹងបត់ សង្កាត់ ផ្សារកណ្ដាល ក្រុង ប៉ោយប៉ែត ខេត្ត បន្ទាយមានជយ័។
បើតាម ការអះអាង ពីលោក សុខ ណាន ភេទប្រុស អាយុ ៥១ឆ្នាំ ជាតំណាង
ប្រជាពលរដ្ឋ ៥០គ្រួ សារ នៅកន្លែង កើតហេតុ និយាយថាៈ ពួកគាត់ បានរស់នៅ លើដីមាន ទំនាស់នេះ តាំងពីឆ្នាំ ២០០៤ រហូត មកម្លេះ ដោយបាន ទិញពីឈ្មោះ ឌួង គឹមរិន .ខន .ខេង ពេញ.ខេង ពាច និង មាន ឯកសារ ត្រឹម
ទទួល ស្គាល់ពី សំណាក់ អាជ្ញាធរ មិនដែល ឃើញឈ្មួញ ណាម្នាក់ថា ជាដីរបស់ គេស្របពេល ដីមានតម្លៃ នៅក្នុងឆ្នាំ ២០០៨ លោក ហង្ស ម៉ៅ បានទិញពី
ឈ្មោះ ហេង ពៅ . សាយ ស៊ីផុល ដោយលោក ហង្ស ម៉ៅ ប្រើឈ្មោះ ជា អង្គរក្ស សម្ដេច និង បក្ខពួក គូកន ដើម្បីក្លែងបន្លំ ឯកសារ រំលោភ យកដី ពួកគាត់
មិនតែ ប៉ុណ្ណោះ ដីទំនាស់ ខាងលើ ពួកគាត់ បានដាំដំណាំ ហូបផ្លែ ដូចជាដើម
ត្របែក ជាច្រើន គុម្ព និងបង្គោលរបង ជាច្រើនដើម ត្រូវ លោក ហង្ស ម៉ៅ យកគ្រឿងចក្រ ឈូសឆាយ បំផ្លាញដី និង របង របស់ ពួកគាត់ គ្មានសល់ បង្ក ភាពអនាធិបតេយ្យ ដល់សង្គម ។
លោកបន្តថា ពាក់ព័ន្ធ និង ដីខាងលើ នេះ លោក ហង្ស ម៉ៅ ដែល អះអាង ខ្លូន
ជា អង្គរក្ស នោះ និង បក្ខពួក គូកន បានបែង ជា ប្លង់ លក់ដី ទំនាស់ អោយទៅ
ប្រជាពលរដ្ឋ ផ្សេងទៀត ធ្វើអោយ រងគ្រោះ ថែមទៀត ។ លោក ហង្ស ម៉ៅ ដែលរងការ ចោទ ប្រកាន់ ពីសំណាក់ ប្រជាពលរដ្ឋ នៅថ្ងៃកើតហេតុ ពុំឃើញមាន វត្តមាន មកធ្វើការ បំភ្លឺចំមុខ ប្រជាពលរដ្ឋ ឡើយ។ នៅកន្លែង កើតហេតុ គេ សង្កេតឃើញ ប្រជាពលរដ្ឋ រងគ្រោះ នៅភូមិកើតហេតុ និង ប្រជាពលរដ្ឋ ដែល
ពាក់ព័ន្ធ ទិញដី ពីលោក ហង្ស ម៉ៅ តវ៉ាគ្នា ថា មាន ឯកសារ ដែលផ្អើល ដល់ សមត្ថកិច្ច ក្រុង និង ចៅសង្កាត់ ខាងលើ។ ពាក់ព័ន្ធ និង ដីទំនាស់នេះ លោក គៀត ហ៊ុល ចៅសង្កាត់ ផ្សារកណ្ដាល និយាយថា លោក នឹង អញ្ជើញភាគី ទាំងសងខាង ទៅ
ជួបគ្នា ដើម្បីរក ដំណោះ ស្រាយ ថ្ងៃស្អែកនៅ សាលាក្រុង ប៉ោយប៉ែត ។ បើតាម ប្រភព ពីមន្ត្រី រាជការ ម្នាក់ បង្ហើបថា លោក ហង្ស ម៉ៅ ខាងរត់ការ ដី និង ក្លែងឯកសារ ដីធ្លី ធ្វើអោយ ប្រជាពលរដ្ឋ រងគ្រោះ ទឹកភ្នែក នៅក្រុង ប៉ោយប៉ែត ប្រាំបួន មិនដែល ឃើញ សមត្ថកិច្ច ណាម្នាក់ មានវិធានការ ទៅលើ លោក ហង្ស ម៉ៅនោះ
ឡើយគួរ ណា ឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាព ប្រឆាំង អំពើរពុករលួយ ដាក់ កម្លាំង អធិការកិច្ច ស៊ើបអង្កេត រឿងនេះ ដើម្បីចាត់ការ ជនខិលខូច នៅក្នុងសង្គម ។ លោក ហង្ស ម៉ៅ ដែលរងការ ចោទ ប្រកាន់ពី ប្រជាពលរដ្ឋ សារព័ត៌មាន យើងមិនអាច សុំការ បំភ្លឺបានឡើយ ដោយមិនស្គាល់ លេខទូរស័ព្ទ ៕