ក្រុមអ្នកព័ត៌មាន ៤ទៅ៥នាក់ រងការជេរប្រមាថ ពីអ្នកលក់សំបុត្រ រថយន្តក្រុង ចល័ត

ក្រុមអ្នកព័ត៌មាន ៤ទៅ៥នាក់ រងការជេរប្រមាថ ពីអ្នកលក់សំបុត្រ រថយន្តក្រុង ចល័ត

ប៉ោយប៉ែតៈ ក្រុមអ្នកសារព័ត៌មាន ប្រមាណ៤ទៅ៥នាក់ ទទួលបាន ព័ត៌មាន ពីអ្នកជិះរថយន្តក្រុង ថា មានទីតាំងលក់ សំបុត្ររថយន្ត ថ្លៃ ក៏នាំគ្នាចុះទៅសាកសួរ ទីតាំងលក់ សំបុត្ររថយន្តក្រុង ចល័តមួយ កន្លែងត្រូវ បក្ខពួក និងគូកន ប្រមាថ វាយ ព្រមទាំងជេរចាស់ដៃ។ ហេតុការនេះ បានកើតឡើង នៅវេលា ម៉ោង១១ និង៣៤នាទី ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៤ នៅចំណុច ផ្សាររ៉ា ខាងមុខ ទីទួល សុវត្តិភាព ឋិតក្នុងភូមិ ប៉ោយប៉ែត សង្កាត់ ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ។​ ក្រុមអ្នក សារព័ត៌មាន ៤ទៅ៥នាក់ ក្នុងចំណោមម្នាក់ មិនបញ្ចេញ ឈ្មោះ បាននិយាយថា ក្រោយពី ទទួលបាន ព័ត៌មាន ពីពលករ ចំណាក មកពីធ្វើការ ប្រទេសថៃ និយាយថា ខ្លួនជាពលករខ្មែរ ទើបមកពី ធ្វើការ ប្រទេសថៃ ដោយចង់ ទៅលេងស្រុក នៅខេត្ត សៀមរាប បានទិញ សំបុត្ររថយន្តក្រុង មួយសន្លឹក ក្នុងតម្លៃ ១០០០បាត ប្រាក់ថៃ មានទីនៅ ចំណុច ខាងលើ ដែលមានម្ចាស់ អ្នកលក់សំបុត្រ ឈ្មោះ ឃុន ឆៃ ភេទ ប្រុស អាយុប្រហែល ៣៤ឆ្នាំ ទទួល បានព័ត៌មាន ភ្លាមក៏នាំគ្នា ទៅសាក់សួរ យកព័ត៌មាន មិនទាន់បាន សាកសួរ ត្រឹមត្រូវផង មានប្ដីប្រពន្ធ ពីរនាក់ ជាជនជាតិយួន ដែលជា បក្សពួក និងគូកន បានជេរ តេះដៀល យ៉ាងចាស់ដៃ តែម្ដង។ អ្នកសារព័ត៌មាន រូបនោះ បន្តថា ភ្លាមនោះ  ពួកគាត់ បានជួនដំណឹង ដល់ស្នងការ ដើម្បីជួយ មានវិធានការ ចំពោះ ជនជាតិយួន ប្ដីប្រពន្ធ និង បក្ខពួក ដែលជេរ ប្រមាថ ក្រុមអ្នក សារព័ត៌មាន​

តើលោក ស្នងការ ចាត់វិធាន ការ យ៉ាងណា ចំពោះបញ្ហា ខាងលើ ដែលក្រុម អ្នកសារព័ត៌មាន រង នូ​វ ការ ប្រមាថ ពីសំណាក់ ក្រុមឈ្មួញ ទុច្ចរិត។ដោយ៖ វណ្ណាdi

Filed in: ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.