រតនគិរីៈ ករណីប្លន់ សម្លាប់យក បានមាស ៥ជី និង លុយខ្មែរ ចំនួន១៥ម៉ឺនរឿល ដោយប្រើកាំបិត កាប់ទៅលើជនរងគ្រោះ ចំណុចសំខាន់ៗ ផ្នែកលើក្បាល និង គុម្ភត្រចៀកខាងធ្វេង ដែលបណ្តាល អោយស្លាប់ភ្លាមៗ នៅនឹង កន្លែងកើតហេតុ ចំណែកប្រពន្ធរងរបួស លើផ្ទៃមុខ និង ក្បាលជាទំងន់ដែរ កាលពីវេលាម៉ោង៧ និង ៣០នាទី យប់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៤ បើតាមការរៀបរាប់ ពីក្រុមគ្រួសារ ជនរងគ្រោះ នៃអំពើប្លន់ដ៏សាហាវយង់ឃ្នង នេះបានប្រាប់អ្នកសារពត៌មាន ជាតិអោយដឹងថា ទាំងពីរនាក់ ប្តីប្រពន្ធ ប្តីឈ្មោះ ទីង ឡូ អាយុ៥៥ឆ្នាំ ជាជនជាតិទំពួន ប្រពន្ធឈ្មោះ រម៉ាម នីង អាយុ៤៥ឆ្នាំ ជនជាតិ ទំពួនដែរ ទាំងពីរ នាក់ប្តីប្រពន្ធ មានទីលំនៅ ភូមិត្រំ ឃុំឡាមិញ ស្រុក បរកែវ ខេត្ត រតនគិរី ហើយ ជាប្រពៃណី ទំនៀមទំលាប់ របស់ បងប្អូន ជនជាតិ ដើមភាគតិច អោយតែ រដូវដាំដុះ រឺ ប្រមូលផល ពួកគាត់តែងតែ ទៅដេកសំរាក នៅផ្ទះ រឺ ខ្ទមចម្ការ ជាអចិន្ត្រៃយ៍ ហើយផុតរដូវប្រមូលផល ទៅ ពួកគាត់ឡើងមក ភូមិវិញ ជាក់ស្តែង ដូចជនរងគ្រោះ ទាំងពីរនាក់ប្តីប្រពន្ធ ខាងលើនេះ គឺគាត់ដេកនៅខ្ទម ចម្ការរបស់គាត់ នៅឆ្ងាយពីភូមិ ហើយនៅ ម៉ោង៧ជាង យប់ក៏ស្រាប់តែ មានមនុស្សម្នាក់ ចូលមកសុំទឹក គាត់ផឹក ហើយបានធ្វើសកម្មភាព ប្លន់តែម្តងទៅ ដោយនៅពេលប្លន់នោះ ប្តីរបស់គាត់ ឈ្មោះទីង ឡូ នៅដេកលើផ្ទះ ហើយគាត់នៅខាងក្រោម ផ្ទះកំពុងរៀប ដំឡូង គាត់លឺសូរស្រែក ហើយបាត់មាត់ទៅវិញ ក៏ស្ទុះឡើង ទៅមើល ប៉ុន្តែត្រូវជនដៃដល់ កាប់គាត់ត្រូវមួយកាំបិត បញ្ចិតផ្ទៃមុខ ហើយបានកន្ត្រាក់ យកខ្សែ ក មាសចំនួន៥ជី និង លុយ១៥ម៉ឺនរៀល ដែលគាត់ដាក់ក្នុងហោប៉ាវ ដេរភ្ជាប់ត្រូវយកកាំបិត អាកដែរ ។ ហើយគាត់ខំប្រតាយប្រតប់ស្រវ៉េស្រវ៉ាខាំត្រូវមួយធ្មេញរួចខ្លួន ក៏រត់ចូលព្រៃដោយសារ តែវាងងឹតទើបវាមិនអាច រកគាត់ឃើញ ហើយគាត់ខិតខំ ដើរកាត់ព្រៃ ពីចម្ការ ដើម្បីហៅបងប្អូនអ្នកភូមិអោយ ទៅជួយមើល ប្តីរបស់គាត់ផង ។
ក្រោយពេល អ្នកភូមិបានទៅដល់ឃើញ ប្តីរបស់គាត់ស្លាប់ ក្នុងថ្លុកឈាម យ៉ាងអាណោចអាធម្ម ហើយ បានប្តឹងទៅសមត្ថកិច្ច ប៉ូលីស សមត្ថកិច្ចបាន ធ្វើការពិនិត្យឃើញថា បានស្លាប់ដោយសារ កាប់ចំនួន៣កាំបិត ចំលើក្បាល និង គុម្ភត្រចៀកខាងឆ្វេង ព្រមទាំងមាន ស្នាមជាំ នៅលើផ្នែកខ្នង ជាច្រើន ។ ទើបកំណត់បានថា នេះជាអំពើប្លន់ ចំណែក សាកសពជនរង គ្រោះ ត្រូវបានសាច់ញាតិ យកមកភូមិ ដើម្បីធ្វើបុណ្យតាម ប្រពៃណីជនជាតិ ដើមភាគតិច ចំណែកប្រពន្ធ សំរាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ស្រុក បរកែវ។
គួរបញ្ជាក់ផងដែថា ប៉ុន្មានខែ ចុងក្រោយនេះ អំពើប្លន់លួចឆក់ ហាក់បីដូចជា មានការកំរើក ឡើងវិញយ៉ាងខ្លាំងក្លា ដែលអាចជា ការព្រួយបារម្ភ ចំពោះបងប្អូន អាជីវករ និង ប្រជាពលរដ្ឋ ក្នុងខេត្តរតនគិរី ដែលទាំងអស់នេះ វាបង្ហាញពីចំណុច អសកម្ម មួយចំនួន របស់មន្ត្រី អនុវត្តច្បាប់ មិនទទួលខុសត្រូវ ដែលមិនបានអនុវត្ត នូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពទាំង ៩ចំណុច និង ជាពិសេស ល្បែងស៊ីសង គ្រប់ប្រភេទ កំពុងតែ មានប្រជាប្រិយភាព ខ្លាំងឡើង នៅលើទឹកដី នៃខេត្តរតនគិរី និង ក្រុងបានលុង។
ហើយកន្លងមក នៅកិច្ចប្រជុំ បូកសរុបការងារ របស់កងកម្លាំង នគរបាល ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ធ្លាប់បានព្រមានចំៗ ដល់មន្ត្រីនគរបាល ទាំងអស់ថា បើមូលដ្ឋានណា មានករណីប្លន់ ត្រូវតែទទួលខុសត្រូវ ចំណែក ឯស្រុក បរកែវនេះ ជាករណីទី២ ហើយដែល អំពើឃាតកម្ម តជាប់គ្នា ជាបន្តបន្ទាប់ តើករណីនេះ លោកអធិការ ស្រុក បរកែវ និង ត្រូវដោះ ស្រាយ យ៉ាងណា៕