បន្ទាប់ពីចុះ​ផ្សាយ​រឿង​ឡានដឹកឈើ​បុក​អ្នកដំណើរ​មិនព្រម​ដោះស្រាយ​ លោក ព្រំ ធី បាន​គំរាម

បន្ទាប់ពីចុះ​ផ្សាយ​រឿង​ឡានដឹកឈើ​បុក​អ្នកដំណើរ​មិនព្រម​ដោះស្រាយ​ លោក ព្រំ ធី បាន​គំរាម

ដោយ ៖ សឿន ចិន
អត្ថបទកាសែត“ជាតិ” ចុះ  ផ្សាយ ថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា  ឆ្នាំ ២០១៣ លេខ ២៧៥ ក្នុង អត្ថបទ(ជនរងគ្រោះដោយឡានដឹក ឈើលោក ព្រំ ធី បុក កំពុងបាត់បង់យុត្តិធម៌នៅតុលាការខេត្ត ព្រះវិហារ)ស្រាប់តែ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣  វេលាម៉ោង ១២ និង៣០នាទី ថ្ងៃត្រង់ លោក ព្រំ ធី បាន ទូរស័ព្ទមក អនុប្រធានសាខាសារព័ត៌មានជាតិប្រចាំខេត្ត  ព្រះវិហារ ឈ្មោះ សឿន ចិន ដោយបានគំរាមធ្វើឃាតថែមទៀតផង ។ ការគំរាម របស់លោក ព្រំ ធី ត្រូវបានលោក សឿន ចិន ថតសម្លេងបាន អស់ហើយ ដោយពេលនេះកំពុងយកភស្តុតាងដាក់ពាក្យប្តឹង ចូលអធិការដ្ឋាននគរបាលស្រុកជ័យសែន ខេត្តព្រះវិហារ ដើម្បីចាត់ ការបុគ្គល ព្រំ ធី ដែលបាន  ប្រើអំណាចបំពាន ច្បាប់ក្នុង ចេតនាសម្លាប់អ្នកសារព័ត៌មាន តែម្តង ។

ការចុះផ្សាយដែលផ្តល់ព័ត៌  មានពីលោក សឿន ចិន គឺក្នុង  ចេតនាឱ្យឡានជនល្មើសដឹក ឈើខុសច្បាប់បុកជនរងគ្រោះ ហើយបង្ហួសចូលក្នុងដីចំការរួច ទម្លាក់ឈើទុកទើបប្រគល់ឱ្យ សមត្ថកិច្ចយករថយន្តទៅរក្សា ទុកនៅអធិការដ្ឋាន នគរ បាលស្រុករវៀង ។ ហើយរឿងដែល អាក្រក់មួយទៀតដែលសារព័ត៌ មានជាតិបានលាតត្រដាងគឺ មេឈ្មួញទុច្ចរិតរកស៊ី ឈើដុះ ស្លែឈ្មោះ ព្រំ ធី ថែមទាំង  បានឃុបឃិតជាមួយមន្ត្រីនគរ បាលបានឱ្យប្រើលុយរកសាក្សី នៅក្រុមហ៊ុន ទ្រី ភាព ដោយ សាក្សីម្នាក់ទទួលបាន ២០០  ដុល្លារ បើផ្តិតមេដៃធ្វើសាក្សី  បញ្ជាក់ថាម៉ូតូជនរងគ្រោះទៅ បុកឡាន ។ ប៉ុន្តែគ្រោះ ថ្នាក់ចរាចរណ៍ គឺទាំងជនរងគ្រោះ  និងជនបង្កបើកបរស្របទិសគ្នា  ហើយពេលគ្រោះថ្នាក់គឺឡាន ដែលបើកពីក្រោយ បំរុងវ៉ាម៉ូតូទេ ដែលរេចង្កូតមកបុកម៉ូតូ នោះ ។

នៅមានភាពមិនប្រក្រតី  មួយទៀតស្របពេលដែលជន រងគ្រោះទាំងពីរដេកក្នុងមន្ទីរ ពេទ្យ ហើយបានពឹងពាក់គេឱ្យ  ដាក់ពាក្យបណ្តឹងមិនទាន់ទាំង បានដោះស្រាយផង រឿងអី  អធិការដ្ឋាននគរបាលស្រុករវៀង ប្រគល់ឡានបង្កហេតុ ទៅឱ្យលោក ព្រំ ធី វិញ ។ ព្រោះ  តួនាទីជានគរបាលទទួលផែន ចរាចរណ៍គឺពិតជាបានយល់ដឹង ពីនីតិវិធីដោះស្រាយ តាមផ្លូវ ច្បាប់ច្បាស់ជាងថ្ងៃទៅទៀត  លើកលែងតែដុល្លារ លោក ព្រំ  ធី ជាអ្នកធ្វើឱ្យមន្ត្រីនគរបាល  ខ្វាក់ភ្នែក ។

ម៉្យាងវិញទៀតការទទួល ចុះផ្សាយពីលោក សឿន ចិន  បុគ្គលិកកាសែតជាតិ គឺក្នុង  បំណងឱ្យលោក ព្រំ ធី ចេញ មុខ ដោះស្រាយដល់ជនរងគ្រោះឱ្យបានសមរម្យតែប៉ុណ្ណោះ  ។ ព្រោះស្ថានភាពជនរងគ្រោះ  គឺត្រូវចំណាយទៅឱ្យថ្លៃមន្ទីរ ពេទ្យដើម្បីបន្តជីវិតទៅមុខទៀត ។ ប៉ុន្តែសកម្មភាពលោក  ព្រំ  ធី ដែលជាជនបង្ក មិនត្រឹម  តែមិនបានស្តាប់ពីហេតុផល ក្នុងការចុះផ្សាយដោយផ្អែកលើភស្តុតាងជាក់ស្តែងប៉ុណ្ណោះទេ  គឺថែមទាំងបានទូរស័ព្ទមក  គំរាមទាំងកណ្តាលថ្ងៃថា ជួប  កន្លែងណាដាក់អ្ហែងកន្លែងហ្នឹង ទៅវិញ ។ ពាក្យបណ្តឹងលោក  សឿន ចិន ត្រូវបានជូនដំណឹង  ទៅលោកឧត្តមសេនីយ៍ ស៊ី គីរី ស្នងការនគរបាលខេត្តព្រះវិហារ ហើយ ដោយលោកសន្យាថា  នៅពេលចុះទៅដល់ស្រុកជ័យ សែនលោកនឹង យកពាក្យបណ្តឹងមកចាត់ការនិងស៊ើប អង្កេតស្វែងរកយុត្តិធម៌អោយ លោក សឿន ចិន ដើម្បីធានា ដល់ការចុះយកព័ត៌ មានដែល ធានានិងមានចែងក្នុងរដ្ឋធម្មនុញ្ញតាមផ្លូវច្បាប់ ៕

P1030683

P1030689

Filed in: ព័ត៌មានសង្គម, ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.