ដោយ ៖ ជាតិ
ប្រាង្គប្រាសាទអង្គរវត្តដែល ជាមរតកបុព្វបុរសខ្មែរមិនអាច កាត់ ថ្លៃបាន ត្រូវបានដាក់បញ្ចូល ជាសម្បត្តិមនុស្សជាតិដែលគ្រប់ គ្រងទទួលស្គាល់ដោយអង្គការ យូណេស្កូ ។ ប្រាសាទអង្គរវត្ត កសាងឡើងដោយផ្ទាំងថ្មធម្មជាតិ តើស្រាបៀរអង្គរ ដែលតែង តែប្រកាសផ្សព្វផ្សាយពាណិជ្ជកម្មថាពិសារស្រាបៀរអង្គរ គឺបាន រំលឹកដល់បេះដូងខ្មែរនោះ តើអាចចាត់ទុកបានថា ក្រុមហ៊ុនស្រា បៀរអង្គរកំពុង បង្ខំឱ្យកូនខ្មែរពិសារផ្ទាំងថ្ម ដែលជាមរតកជាតិ ឱ្យវិនាស សាបសូន្យឬយ៉ាងណា… ? ។
នៅមានស្រាបៀរមួយប្រភេទទៀតដែលប្រើស្លាកសញ្ញាលើតួប្រាសាទព្រះវិហារ គឺស្រាបៀរកម្ពុជា ហើយការផ្សព្វ ផ្សាយក៏បានបំពុលឱ្យកូនខ្មែរចូលរួមពិសារស្រាបៀរកម្ពុជា តើមានខុសអ្វីពីការបំផ្លិចបំផ្លាញ ប្រាសាទព្រះវិហារទៅ ព្រោះតួប្រាសាទធ្វើអំពីផ្ទាំងថ្មធម្មជាតិ ដែលជាមរតករំលឹកឱ្យកូនខ្មែរជំនាន់ក្រោយសិក្សាស្វែងយល់ បានលើសម័យ កាលដើមនិងចូលរួមថែរក្សាប្រាសាទឱ្យនៅគង់វង្ស ហើយតម្លៃដែលបុព្វបុរសខ្មែរបានបន្សល់ទុកឱ្យគឺជាព្រលឹងជាតិ ខ្មែរមិនអាចប្រែ ក្លាយឱ្យទៅជាព្រលឹងស្រាបៀរ អាល្លឺម៉ង់បាននោះទេ ។
ការប្រើប្រាស់គ្រឿងស្រវឹងដោយភ្ជាប់ទៅនឹងសម្បត្តិវប្បធម៌ជាតិដូចក្រុមហ៊ុនស្រាបៀរអង្គរ និងស្រាបៀរកម្ពុជា គឺកំពុង ចូលរួមបំផ្លាញស្មារតីកូនខ្មែរអោយវង្វេងបាត់បង់ស្មារតី ស្រឡាញ់ជាតិមិនខុសអ្វីពីក្នុងបំរាមដែលតម្រូវឱ្យក្រុមហ៊ុន គ្រឿងស្រវឹងធ្វើការផ្សព្វផ្សាយ គឺបើស្រវឹងសូមកុំបើកបរ ។ ចុះបើប្រើឈ្មោះគ្រឿងស្រវឹងទៅ នឹងមរតកបុព្វបុរស ដែលទទួលស្គាល់និងឱ្យតម្លៃមិនអាចកាត់ថ្លៃបាននៅលើឆាកអន្តរជាតិទៅហើយនោះ មិនគួរភ្ជាប់ឈ្មោះប្រភេទគ្រឿង ស្រវឹងឱ្យ ចូលជ្រៅទៅក្នុងប្រាង្គប្រាសាទដែលជាសម្បត្តិបេតិកភណ្ឌជាតិមិនអាចកាត់ថ្លៃបានទៅប្រៀប ប្រដូចជាមួយ ស្រាបៀរដែល ជាប្រភេទគ្រឿងស្រវឹងនោះ ឡើយ ។
មិនដឹងថា ក្នុងសម័យកាលកសាងប្រាសាទអង្គរវត្តនិងក្នុងសម័យកាលកសាងប្រាសាទព្រះវិហារ បុព្វបុរសខ្មែរជំនាន់ នោះ ពិសារស្រាបៀរអង្គរ និង ស្រាបៀរកម្ពុជា ទើបអាច កសាងប្រាសាទដ៏រឹងមាំបាន ដោយរហូតមកដល់ពេលបច្ចុ- ប្បន្ននេះក្រុមអ្នកស្រាវជ្រាវជាតិ និងអន្តរជាតិនៅតែមានចម្ងល់ ពីគុណភាពស្ថាបត្យកម្មដ៏យូរ លង់នេះហាក់បានបង្កប់នូវ បច្ចេកវិទ្យាផ្សេងមួយដែលក្រុមអ្នកស្រាវជ្រាវពុំទាន់អាចសន្មត់បាន ។ មិនតែប៉ុណ្ណោះអ្នកប្រាជ្ញ នៅលើពិភពលោកក៏ បានដាក់ការស្ងើចសរសើរពីគុណតម្លៃ នៃការសាងសង់ដែលមិនអាច កាត់ថ្លៃបានផងនោះរឿងអីត្រូវយកប្រភេទគ្រឿង ស្រវឹងមក ផ្សាភ្ជាប់ជាមួយប្រាង្គប្រាសាទ ដែលកំណត់ក្នុងរដ្ឋធម្មនុញ្ញថា អង្គរគឺជាអច្ឆរិយៈវត្ថុនៃបុព្វ បុរសខ្មែរដែល មិនអាចកាត់ថ្លៃ បាន ប៉ុន្តែបើពិនិត្យទៅលើ គ្រឿងស្រវឹងស្រាបៀរអង្គរនិង ស្រាបៀរកម្ពុជាវិញគឺមានតម្លៃ ត្រឹមមួយកំប៉ុង ២០០០រៀល សោះ តើអាចប្រៀបប្រដូចទៅ នឹងមរតកបុព្វបុរសខ្មែរបាន ដោយរបៀបណា ….? ។
សង្ឃឹមថា តម្លៃនៃប្រាង្គ ប្រាសាទស្ថិតក្នុងការគ្រប់គ្រង ថែរក្សាដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈពិតជាបានថ្លឹង ថ្លែងពីគុណតម្លៃនៃប្រាង្គប្រា- សាទ អង្គរវត្ត និងប្រាង្គប្រាសាទ ព្រះវិហារមិនឱ្យស្ថិតនៅក្នុង តម្លៃស្រាបៀរដែលគេអាច កាត់ថ្លៃបាននោះឡើយ ព្រោះ តម្លៃប្រាង្គប្រាសាទអង្គរ បើ ទោះជាភ្ញៀវទេសចរចូលមើល ក្នុងតម្លៃ ២០ដុល្លារ ម្តងក៏ពិត មែនប៉ុន្តែប្រាសាទអត់បានបាត់ បង់ទៅណាមួយម៉ូលីគីល ឡើយ ។ ចំណែកស្រាបៀរ កម្ពុជានិងស្រាបៀរអង្គរ ដែល មានតម្លៃត្រឹម ២០០០រៀល ក្នុងមួយកំប៉ុង គឺគេបានពិសារ អស់ហើយយកសំបកកំប៉ុងមក ជាន់ឱ្យកំពិតថែមទៀតផង ហើយភាពខុសឆ្គងបែបនេះ ហើយដែលតម្រូវឱ្យក្រសួង វប្បធម៌ត្រូវវិនិច្ឆ័យពីគុណតម្លៃ ប្រាង្គប្រាសាទឱ្យបានច្បាស់ទើប អាចទប់ស្កាត់ឈ្មួញខិលខូច (ឡបប៊ី)បង្ខូចឈ្មោះប្រាសាទ ខ្មែរឱ្យស្ថិតក្នុងតម្លៃមួយដែល ទាបបំផុតទៅវិញ ៕