ដោយ ៖ រដ្ឋា
សាលក្រមលេខ ៦៩ ដែលសម្រេចដោយចៅក្រម តាក់ គឹម សៀ ចុះថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០០៩ តំណាងដើមបណ្តឹង ដោយ ឈ្មោះ សេង ឈីលី កំពុងត្រូវបានជនរងគ្រោះឈ្មោះ ឃុយុ ធី ស្វែងរកភស្តុតាងដាក់ ជូនអង្គភាពប្រឆាំងអំពើពុក រលួយបន្ថែម ពាក់ព័ន្ធទៅនឹងការប្រើតួនាទីនៅក្នុងនាមប័ណ្ណដែលលោកសេង ឈីលី (ជាប្រធានអង្គការប្រឆាំងបទល្មើសសង្គមនៅកម្ពុជា) សហការជាដៃគូជាមួយ ឯកឧត្តម បណ្ឌិត ឱម យ៉ិនទៀង ទេស- រដ្ឋមន្ត្រី និងជាប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ ។
ផ្អែកតាមអង្គហេតុដែលក្រឡាបញ្ជីឈ្មោះ ជុំ វីរៈ ក្នុងអាណត្តិចៅក្រម តាក់ គឹមសៀ សុទ្ធតែបានលុបចោលភស្តុតាង ដែលជនរងគ្រោះឈ្មោះ ឃុយ ធី មានគឺពុំបានលើកយកសំបុត្រកំណើតចេញដោយអាជ្ញាធរ ដែនដីមកធ្វើអំណះអំ ណាងនោះ ដោយប្រើតែពាក្យកូន ចិញ្ចឹម និងកូនធម៌ក្នុងគោល បំណងលុបចោលភាពស្រប ច្បាប់ជាកូនរបស់ជនរង គ្រោះឈ្មោះ ឃុយ ធី ។
ចំណែកសាលក្រមលេខ ១៦ ដែលជម្រះដោយចៅក្រម ជួន វណ្ណៈ ក៏ក្រឡាបញ្ជីបាន ទាញយកអង្គហេតុដែលជនរង គ្រោះឈ្មោះ ឃុយ ធី ដាក់ឱ្យ មកធ្វើការរៀបរាប់ដែរដោយ សូម្បីតែ ឈ្មោះ ឃុយ ធី បាន ដាក់ភស្តុតាងសំបុត្រកំណើតក៏ ត្រូវបានក្រឡាបញ្ជី ពេជ្រ សាវុធ មិនបានចុះក្នុងអង្គហេតុដែរ ។
ផ្ទុយទៅវិញ សាលក្រមលេខ ១៦ ចុះថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០១៣ បានសម្រេចតម្កល់ ទុកសាលក្រមលេខ ៦៩ ចុះថ្ងៃ ទី ២៥ ខែធ្នូ ឆ្នាំ២០១៣ ទុក ជាបានការទាំងមូលដែលតំ- ណាងដើមបណ្តឹងដោយលោក សេង ឈីលី ។
តំណាងឱ្យជនរងគ្រោះ ឈ្មោះ ឃុយ ធី មានការសង្ស័យចំពោះការសម្រេចរបស់ចៅក្រម តាក់ គឹមសៀ ដែលតំណាង ដើមបណ្តឹង ដោយលោក សេង ឈីលី ប្រើ នាមប័ណ្ណខ្លួនដាក់ភ្ជាប់ជាមួយ ឯកសារពាក្យបណ្តឹងទៅតុលាការខេត្ត កំពតថា ជាប្រធានអង្គការប្រឆាំងបទល្មើសសង្គមនៅកម្ពុជា ដែលកាលណោះ គេសង្កេតឃើញនាមប័ណ្ណនេះ ស្ថិតនៅ លើតុក្រឡាបញ្ជីលោក ជុំ វីរៈ ដែលគាបជាមួយឯកសារពាក្យបណ្តឹងកាលលោក ចាន់ សាម៉ុន នៅរស់ហើយតំណាង ដើមបណ្តឹងដោយលោក សេង ឈីលី ។ ប៉ុន្តែក្រោយមក ស្ថិតក្នុងអាណត្តិលោកចៅ ក្រម ជួន វណ្ណៈ ដែលកាន់ សំណុំរឿងលេខ ៦៩ បន្តពី លោក តាក់ គឹមសៀ ទើបមាន មន្ត្រីតុលាការម្នាក់បានលួចយកនាមប័ណ្ណឱ្យជនរងគ្រោះ មើល ឃើញពីឥទ្ធិពលលោក សេង ឈីលី ប្រើពាក្យសហការជាដៃ គូជាមួយ ឯកឧត្តមបណ្ឌិត ឱម យ៉ិនទៀង ទេស រដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើ ពុករលួយដែលអាចធ្វើឱ្យប៉ះ ពាល់ដល់ស្ថាប័នអង្គភាពប្រឆាំងអំពើពុករលួយ ថែមទៀតផង ។
ដោយមើលឃើញពីតំណាងដើមបណ្តឹងលើសាលក្រមលេខ ៦៩ ទាញយកអំណាចអង្គភាព ប្រឆាំងអំពើពុករលួយ ដោយប្រើនាមប័ណ្ណភ្ជាប់ជាមួយឯកសារផងនោះ ទើបជនរងគ្រោះសម្រេចយកនាមប័ណ្ណលោក សេង ឈីលី បង្ហាញជូន អង្គភាពប្រឆាំងអំពើពុករលួយនាព្រឹកថ្ងៃទី ២៤ ខែធ្នូ ដើម្បីជម្រុញឱ្យអង្គភាពប្រឆាំងអំពើ ពុករលួយកាន់តែបានស្វែង យល់លើពាក្យបណ្តឹងលោក ឃុយ ធី ដែលបានប្តឹងចូលអង្គភាព ប្រឆាំងអំពើពុករលួយចំនួនពីរ លើករួចទៅហើយ នោះ។ ព្រោះការប្រើនាមប័ណ្ណជាប្រធានអង្គការប្រឆាំងបទល្មើសសង្គមនៅកម្ពុជាដោយភ្ជាប់ជាមួយ ឯកសារពាក្យ បណ្តឹងក្នុងនាម លោក សេង ឈីលី ជាតំណាងដោយសហការជាដៃគូជាមួយ ឯកឧត្តមបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ ផងនោះ រឿងអីមិនធ្វើឱ្យចៅ ក្រមញាក់សាច់ទៅនឹងសំណើ ចង់បានរបស់លោក សេង ឈី លី ទៅ ។
ជនរងគ្រោះឈ្មោះ ឃុយ ធី សង្ឃឹមយ៉ាងមុតមាំថាអង្គភាព ប្រឆាំងអំពើពុករលួយដែល មាន ឯកឧត្តមបណ្ឌិត ឱម យ៉ិន ទៀង ជាប្រធានពិតជាមិនទុក ឱកាសឱ្យជនខិលខូចប្រើឈ្មោះ អង្គភាពប្រឆាំងអំពើពុករលួយ ពិសេសគឺ ឈ្មោះ ឯកឧត្តមបណ្ឌិត ឱម យ៉ិនទៀង ទៅភ្ជាប់ជាមួយពាក្យបណ្តឹងគឺពិតជាប៉ះ ពាល់ធ្ងន់ធ្ងរណាស់ដល់កេរ្តិ៍ ឈ្មោះកិត្តិយស និងស្ថាប័នអង្គ ភាពប្រឆាំងអំពើពុករលួយតែ ម្តងដែលតម្រូវឱ្យមានកិច្ចអន្តរា គមន៍ចាំបាច់តាមពាក្យបណ្តឹង លោក ឃុយ ធី ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយតែម្តង ។ ព្រោះបើកេរ្តិ៍ឈ្មោះ ប្រធានអង្គភាពប្រឆាំងអំពើ ពុករលួយ ត្រូវបានគេយកទៅធ្វើ អាជីវកម្មលើពាក្យបណ្តឹងទៅ ហើយនោះ តើអាចឱ្យមជ្ឈដ្ឋាន ទូទៅនៅទូទាំងប្រទេសដែល កំពុងផ្តោតអារម្មណ៍ដាក់ការជឿទុកចិត្តលើអង្គភាពប្រឆាំង អំពើពុករលួយមានការខកចិត្តចំពោះបញ្ហាធ្វើនាមប័ណ្ណ ដែលភ្ជាប់ជាមួយកិច្ចសហការជាដៃ គូជាមួយ ឯកឧត្តម បណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រីនិង ជាប្រធាន អង្គភាពប្រឆាំងអំពើ ពុករលួយតទៅទៀតបានដោយ របៀបណា… ! ៕