ដោយ ៖ ជាតិ
រឿងរាជរដ្ឋាភិបាលដែលបង្កើតឡើងដោយមិនស្របច្បាប់ គឺជា ការលើកឡើង ប្រាសចាកពីរដ្ឋធម្មនុញ្ញែដលគណបក្ស ប្រជាជន កម្ពុជា ចុះកិច្ចព្រមព្រៀងជាមួយគណបក្ស សម រង្ស៊ី លើសម្លេង ២ ភាគ ៣ ដោយឯកភាពសម្រេចធ្វើវិសោ ធនកម្មច្បាប់មក ៥០ ភាគរយបូក ១ វិញ ។ ការសម្រេចធ្វើវិសោធន៍កម្មច្បាប់នេះក៏ មានការជំទាស់ពីគណបក្សហ៊្វុនស៊ិនប៉ិចផងដែរ ប៉ុន្តែដោយមាន កូរ៉ុមគ្រប់គ្រាន់ក្នុងការអនុម័ត ទើបច្បាប់ ៥០ ភាគរយបូក ១ ចូលជាធរមានជម្រុញឱ្យបក្សមិនច្បាស់លាស់ ហ៊្វុនស៊ិនប៉ិច បាត់ បង់ឱកាសក្នុងការតថ្លៃស្វែង រកអំណាចរហូតដល់សព្វថ្ងៃ ។
បើពិនិត្យទៅលើភាពមិនចុះសម្រុងក្នុងការបោះឆ្នោតនីតិ កាលទី ៥ នៃរដ្ឋសភាជាតិវិញ ប្រភពនៃបញ្ហាដែលគណបក្ស ប្រឆាំងពីរច្របាច់បញ្ចូលគ្នាជា បក្សសង្គ្រោះជាតិ គឺសុទ្ធសឹង តែបានអះអាងពីជ័យជំនះដូច គណបក្សប្រជាជនកម្ពុជា ដោយអ្នកនាំពាក្យរាជរដ្ឋាភិ បាលថា គណបក្សប្រជាជន ទទួលបាន ៦៨កៅអី ចំណែក គណបក្សសង្គ្រោះជាតិថា ខ្លួន ទទួលបាន ៦៣កៅអី ។
ជ័យជំនះរៀងខ្លួនដោយ គ្មានអ្នកចាញ់ស្របពេលដែល បក្សផ្សេងទៀតគ្មានទទួលបាន មួយកៅអីផងនោះត្រូវបានបក្ស សង្គ្រោះជាតិ ដាក់ការចោទ ប្រកាន់ទៅលើគ.ជ.ប ថា បាន កែប្រែលទ្ធផលបោះឆ្នោតរួម ទាំងភាពមិនប្រក្រតីក្នុងអំឡុង ពេលបោះឆ្នោត ។
ដោយសារការមិនទុកចិត្ត ចំពោះស្ថាប័នបោះឆ្នោតគណ បក្សប្រឆាំងបានដាក់ពាក្យ បណ្តឹងទៅកាន់ គ.ជ.ប រហូតឈាន ដល់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលបង្ខំឱ្យ គ.ជ.ប បើកហិប ឆ្នោតមួយចំនួនតូចដើម្បីបង្ហាញ ពីលទ្ធផលជាក់លាក់សម្រាប់ គណបក្សប្រឆាំងអាចទទួល យកបាន ។ នៅពេលហិបឆ្នោត តិចតួចដែលបើកបង្ហាញរក ឃើញនូវភាពមិនប្រក្រតី ប៉ុន្តែ ត្រូវបានមន្ត្រីគណបក្សប្រជាជន អះអាងថា មិនមានប៉ះពាល់ ដល់សម្លេងឆ្នោត ទើបបន្តឱ្យ បក្សប្រឆាំងប្រមូលផ្តុំចាប់ ផ្តើម ធ្វើបាតុកម្មដោយមិនខ្វល់ពីការកោះអញ្ជើញអង្គព្រះមហាក្សត្រដើម្បីទទួលយកបុព្វសិទ្ធិជាតំណាងរាស្ត្រឡើយ ហើយការទាមទារជាលើកទីមួយរបស់គណបក្សសង្គ្រោះជាតិ គឺបណ្តេញ គ.ជ.ប ចេញដើម្បីបើកការចរចាបង្កើត គ.ជ.ប ថ្មីឡើងវិញ ។
រហូតមកដល់ពេលនេះបាតុកម្មគណបក្សសង្គ្រោះជាតិត្រូវបានគេសង្កេតឃើញមានការរីកធំឡើងគួរឱ្យបារម្ភ ប៉ុន្តែ សកម្មភាពហាក់បានផ្តើមចេញពីច្រើនរូបភាពរួមមានការតវ៉ា រឿងដីធ្លីរបស់ក្រុមអ្នកបូរីកីឡា និងបឹងកក់ចំណែកកម្មករ រោងចក្រក៏ចេញមុខបាតុកម្មស្ទើរគ្រប់រោងចក្រដើម្បីទាមទារប្រាក់ឈ្នួលឱ្យសមតម្លៃទំនិញ ដែលកំពុងហក់ឡើងខ្ពស់ ហើយបក្សប្រឆាំងក៏ប្រមូលផ្តុំធ្វើបាតុកម្ម ដោយឡែក ទៅទើបគេមើលទៅហាក់មានស្ថានភាព មិនធម្មតាចំពោះបាតុ កម្មរបស់គណបក្សសង្គ្រោះជាតិ ។ ប៉ុន្តែរឿងដែលចម្លែកនោះ គឺបក្សសង្គ្រោះជាតិហាក់បានបំភ្លេចចោលការទាមទារ អោយលុបចោលស្ថាប័នបោះឆ្នោតដែល ហៅកាត់ថា គ.ជ.ប ដោយតម្រូវទាមទារឱ្យរាជរដ្ឋាភិបាល ចុះចេញពីអំណាច រួចរៀបចំបោះឆ្នោតឡើងវិញតែប៉ុណ្ណោះ។
ជុំវិញការទាមទាររបស់បក្សសង្គ្រោះជាតិនៅពេលនេះ ត្រូវបានក្រុមអ្នកវិភាគផ្តោតលើ ភាពអាសន្នសម្រាប់ការដោះ ស្រាយឈានទៅរកឯកភាព ជាតិមួយដែលពិបាកនឹងធ្វើទៅបានស្របពេលដែលព្រះបិតាឯកភាពជាតិបង្រួបបង្រួម ជាតិសោយទិវង្គតទៅហើយនោះ ។ ម៉្យាងវិញទៀតមានការចោទ សួរថាបើគ្រាន់តែទាមទារឱ្យ មានការបោះឆ្នោតឡើង វិញ ដោយបំភ្លេចចោលការទាម ទារឱ្យមានការកែទម្រង់លើ ប្រព័ន្ធបោះឆ្នោតទេនោះ តើ បក្សជំទាស់សង្គ្រោះជាតិអាច ស្ងប់ចិត្តបានដោយរបៀបណា ប្រសិនបើលទ្ធផលនៅតែ បង្ហាញឱ្យឃើញថា គណបក្ស ប្រជាជននៅតែមានសម្លេង ឈ្នះដដែលនោះ ។
បាតុកម្មនៅកម្ពុជាខុសពីបាតុកម្មនៅប្រទេសថៃដោយបក្សប្រជាធិបតេយ្យលោក អាប់ភីស៊ីត ខ្លាចប្រជាប្រិយភាពត្រកូល ស៊ីណាវ៉ាត់ត្រា រហូតដាក់កម្មវត្ថុបំពានលើ គោលការណ៍ប្រជាធិបតេយ្យ បង្ខំឱ្យក្រុមគ្រួសារត្រកូលស៊ីណាវ៉ាត្រា ឈប់ ធ្វើនយោបាយ ក្រោមគំនាបបាតុកម្ម ដែលមជ្ឈដ្ឋានអ្នកវិភាគចាត់ទុកបាតុកម្មនៅថៃគឺប្រឆាំងទៅនឹងឈ្មោះគណ បក្ស ខ្លួនឯងជាបក្សប្រជាធិបតេយ្យតែម្តង ។ ចំណែកនៅកម្ពុជាវិញអត់បានធ្វើបាតុកម្មមិនឱ្យត្រកូលហ៊ុនឬត្រកូល ជានិងត្រកូល ហេង ចេញពីឆាកនយោបាយឡើយ គឺគ្រាន់តែទាមទារឱ្យមានការបោះឆ្នោតឡើងវិញ ស្របតាម ស្តង់ ដាមួយដែលគូភាគីទាំងសង ខាងអាចទទួលយកបានទាំង អស់គ្នា ។
ស្ថិតក្នុងកាលៈទេសៈនេះ តើបក្សសង្គ្រោះជាតិ គួរធ្វើបាតុកម្មដោយផ្តោតលើចំណុចអវិជ្ជមាននៃការបោះឆ្នោតឬ មួយនៅតែបន្តទាមទារគ្រាន់តែឱ្យ នាយករដ្ឋមន្ត្រីចុះចេញពីអំណាច ហើយបោះឆ្នោតឡើងវិញ ។ បើអាចបោះឆ្នោត ឡើងវិញ ហើយអាចបញ្ចប់បញ្ហាបាន នោះអាចចាត់ទុកថា ជារឿងល្អហើយ ប៉ុន្តែស្ថិតក្នុងស្ថានភាពពិតជាក់ស្តែង គឺ ការកែទម្រង់ប្រព័ន្ធបោះឆ្នោតមួយឱ្យមានភាពឯករាជដែលគ្រប់បក្សនយោបាយអាចជឿទុកចិត្តនិង ទទួលយកបាន ទើបអាចបញ្ចប់ ជម្លោះដ៏រ៉ាំរ៉ៃក្រោយការបោះឆ្នោតដែលមានរយៈកាលម្ភៃឆ្នាំទៅហើយនោះបាន ។ ម៉្យាង វិញទៀត បទពិសោធន៍នៃការរៀបចំប្រព័ន្ធបោះឆ្នោត គឺនៅមិនឆ្ងាយរហូតដល់ឆ្លងទ្វីបឡើយហើយរូបមន្តដែលគួរតែសម្រប សម្រួលគ្នាគឺបទពិសោ ធន៍បោះឆ្នោតនៅប្រទេសថៃ ជាប់ និងរបងកម្ពុជាតែម្តង ៕