ក្រុុមហ៊ុន MDS កំពុង ប្រមូល​ទិញឈើ​ប្រណិត​ដែល​ដឹក​ចេញ​ពីព្រៃ​អភិរក្ស​ភ្នំក្រវាញ

ក្រុុមហ៊ុន MDS កំពុង ប្រមូល​ទិញឈើ​ប្រណិត​ដែល​ដឹក​ចេញ​ពីព្រៃ​អភិរក្ស​ភ្នំក្រវាញ

ដោយ ៖ សម្បត្តិក្រវាញ
ថ្មីៗនេះភ្នាក់ងារសារព័ត៌មាន“ជាតិ” បានចុះទៅកាន់  ចំណុចស្ទឹង ទី ៣ ទំនប់ចិន ស្ថិតក្នុងភូមិវាលឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្ត ពោធិ៍សាត់ បានរកឃើញ គំនរឈើប្រណីតដែល ក្រុមហ៊ុន MDS បញ្ជាទិញពីហ្វូងរទេះគោដឹកចេញពីព្រៃ អភិរក្សកម្រង និងអារ៉ៃ តាមជួរភ្នំក្រវាញដែលគ្រប់គ្រងការពារដោយក្រុមជី រួចដឹកចេញ យក មកស្តុកទុកនៅឃ្លាំងតំណាក់ ឈើ ក្រំក្នុងឃុំសំរោង ។ ឈើប្រណីតរាប់សិបម៉ែត្រគូប ជាប្រភេទឈើនាងនួន និងឈើ ធ្នង់ ដោយក្រុមហ៊ុន MDS ដែលបញ្ជាទិញបានយកថ្នាំ មកសរ សេរលើឈើកំណត់ម្ចាស់ឈើនីមួយៗ ពីចំនួនឈើដែលខ្លួនមាន ដើម្បីទូទាត់សាច់ប្រាក់ ។

រឿងដែលចម្លែកនោះគឺ  ស្ថាប័នជំនាញផ្នែករដ្ឋបាលព្រៃ ឈើក្រវ៉ាញដែលមានស្នាក់ការ នៅក្បែរឃ្លាំងស្តុបឈើដំណាក់  ឈើក្រំ ហាក់ពុំបានប្រើតួនាទី  ដើម្បីត្រួតពិនិត្យលើសកម្មភាព ដឹកជញ្ជូនឈើចូលឃ្លាំងរបស់ ក្រុមហ៊ុន MDS ដែលនាំ ចូលពីប្រភពណាឡើយ ។ ម៉្យាងវិញទៀត អង្គការការពារបរិស្ថាន  CI ដែលឈរជើងនៅតំបន់  អភិរក្សជួរភ្នំក្រវ៉ាញ ហាក់បាន ឃុបឃិតជាមួយក្រុមហ៊ុន MDS ដែលមានឧកញ៉ា ទ្រី ភាព ជាប្រធានបើកដៃឱ្យពួកអ្នកស្រុក ចូលកាប់ ឈើប្រណីតក្នុងតំបន់ព្រៃការពារដោយច្បាប់ដោយពុំបានធ្វើកិច្ចសហការចុះបង្ក្រាប ស្របតាមគោលការណ៍និង លក្ខ ខណ្ឌទទួលជំនួយពីបរទេស ឡើយ ។

ផ្ទុយទៅវិញ គឺសមត្ថកិច្ចមេព្រៃស្រុកភ្នំក្រវ៉ាញ និងមន្ត្រីអង្គការ CI ប្រើតួនាទីដើម្បីឃ្លាំមើលអ្នកស្រុកដឹកឈើតាម  រទេះ ណាដែលមានបំណងគេចចេញពីការចូលលក់ទៅឱ្យក្រុម ហ៊ុន MDS តែប៉ុណ្ណោះ ព្រោះបើតាមប្រភពច្បាស់ការគឺក្រុម ហ៊ុន MDS ចំណាយមិនតិចទេ  ដើម្បីសូកប៉ាន់ដល់មន្ត្រីរដ្ឋបាលព្រៃឈើរួមទាំងអង្គការ CI ទើបមានការឱ្យតម្លៃឈើដែល ទិញពីពលរដ្ឋក្នុងកម្រិតទាប បំផុត ។

ប្រើឈ្មោះអង្គការ​ CI ទទួល ជំនួយពីបរទេសរួចចូលរួមការពារបទល្មើសវាជាកំហុសឆ្គងមួយធំធេងណាស់ ដែលម្ចាស់  ជំនួយ មិនគួរមើលរំលង ទុកឱកាសឱ្យមន្ត្រីខ្លួនប្រព្រឹត្តទង្វើខុសឆ្គង ដោយទទួលយកបានតែលទ្ធផលអវិជ្ជមាននោះ ឡើយ។

ចំណែករដ្ឋបាលព្រៃឈើស្រុកភ្នំក្រវ៉ាញដែលជាមន្ត្រីបំរើការក្នុងស្ថាប័នរដ្ឋដើម្បីធានា ដល់ការការពារព្រៃឈើនៅតំបន់ អភិរក្សហើយស៊ីប្រាក់ខែរដ្ឋទៅឃុបឃិតការពារឈ្មួញទុច្ចរិតបំផ្លាញតំបន់អភិរក្សព្រៃ ឈើជួរភ្នំក្រវ៉ាញគឺជាបទល្មើស ធ្ងន់ធ្ងរដែលរដ្ឋ មិនត្រឹមតែចំណាយថវិកាអត់ប្រយោជន៍ ទៅបើកប្រាក់ខែឱ្យមន្ត្រីប៉ុណ្ណោះ ទេគឺថែមទាំងទុកឱកាស ឱ្យពួក មន្ត្រីរដ្ឋបាលព្រៃឈើ ប្រើតួនាទី  ចូលរួមកាប់បំផ្លាញដែនព្រៃអភិ រក្សថែមទៀតផង ។

ពិតណាស់ថាការប្តេជ្ញាចិត្ត  របស់ប្រមុខរាជរដ្ឋាភិបាលលើ ការគ្រប់គ្រងថែរក្សាតំបន់ព្រៃ អភិរក្សឱ្យនៅគង់វង្សបានលុះ  ត្រាតែមន្ត្រីអនុវត្តធ្វើសកម្មភាព ដោយពុំមានការឃុបឃិតជា មួយក្រុមឈ្មួញទុច្ចរិត ទើប  ប្រសិទ្ធភាពនៃការប្តេជ្ញាចិត្ត អាច ទទួលបានជោគជ័យ ។

ជាក់ស្តែងគំនរឈើប្រណីត  ប្រភេទឈើនាងនួននិងប្រភេទ ឈើធ្នង់ គឺជាតឹងតាងបញ្ជាក់  ឱ្យលោក ឆេង គឹមស៊ុន ប្រតិភូ រាជរដ្ឋាភិបាលទទួលបន្ទុក  ប្រធានរដ្ឋបាលព្រៃឈើមើល  ឃើញពីភាពអសមត្ថក្នុងការ គ្រប់គ្រងតំបន់អភិរក្សព្រៃឈើ នៅជួរភ្នំក្រវាញដែលសម្រេច ដោយព្រះរាជក្រឹត្យ ។

បើថ្នាក់ដឹកនាំរដ្ឋបាលព្រៃ  ឈើគឺបានតែងតាំងដោយព្រះ រាជក្រឹត្យ ដោយសូម្បីតែតំបន់  អភិរក្សដែលការពារដោយព្រះ រាជក្រឹត្យក៏មិនអាចទប់ស្កាត់  ការពារបានរួមទាំងមានការ ឃុបឃិតជាមួយឈ្មួញឈើទុច្ច រិតដែលបង្កើតក្រុមហ៊ុនំឌ្ស  ទៅហើយនោះ មានន័យថា  សមត្ថភាពថ្នាក់ដឹកនាំរដ្ឋបាល ព្រៃឈើគឺពិតជាមិនអាចផ្តល់ នូវការជឿទុកចិត្តពីសំណាក់ រាជរដ្ឋាភិបាលអាណត្តិទី៥ នេះ  បានឡើយ ។

មូលដ្ឋាននៃការលើកឡើង  ដែលសារព័ត៌មានជាតិដាក់បទ បង្ហាញពីភាពអសមត្ថភាព របស់ថ្នាក់ដឹកនាំរដ្ឋបាលព្រៃ ឈើ ក៏ព្រោះថា គ្រប់តំបន់អភិរក្សព្រៃឈើ គឺសុទ្ធសឹងតែមាន  រចនាសម្ព័ន្ធចាត់តាំងចាប់ពី សង្កាត់រដ្ឋបាលព្រៃឈើ រហូត ដល់ផ្នែករដ្ឋបាលព្រៃឈើនិងនាយខណ្ឌរដ្ឋបាលព្រៃឈើថែមទៀតផង ។ ដោយឡែកនៅតំបន់ស្រុកភ្នំក្រវ៉ាញ គឺថែមទាំងបានបូកបញ្ចូលអង្គការការពារ បរិស្ថាន ហៅកាត់ថា (CI)  ដែលគេសង្កេតឃើញពីសកម្ម ភាពហាក់បាន រួមចំណែកចូលយ៉ាងជ្រៅទៅនឹងបទល្មើសព្រៃឈើ ដើម្បីតែផលប្រយោជន៍ ទោះបីអង្គការមួយនេះទទួលបានកិច្ច សន្យាទទួលប្រាក់ជំនួយពីអង្គការបរទេសមកការពារតំបន់អភិរក្សព្រៃឈើស្រុកភ្នំក្រវ៉ាញយ៉ាងណាក៏ដោយ ។  ហើយការផ្តល់ឱកាសទុកឱ្យ ក្រុមហ៊ុនំឌ្សដែលមានឧកញ៉ា  ទ្រី ភាព ជាប្រធាននៅបន្តធ្វើ  សកម្មភាពប្រើប្រាស់កម្លាំង ប្រជាពលរដ្ឋដើម្បីកាប់បំផ្លាញ តំបន់ព្រៃអភិរក្សជួរភ្នំក្រវ៉ាញតទៅទៀត បើរាជរដ្ឋាភិបាលពិតជាមានឆន្ទៈក្នុងការ ការពារ សម្បត្តិធម្មជាតិពិតប្រាកដមែន គឺពិតជាមិនអាចឱបដៃឈរមើលមន្ត្រីជំនាញនិងក្រុមអង្គការបន្តការឃុប ឃិតបំផ្លាញ  ព្រៃឈើនៅតំបន់អភិរក្សជួរភ្នំ ក្រវាញបានតទៅទៀតនោះ  ឡើយ ៕

 

Filed in: ព័ត៌មានសង្គម, ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.