ដោយ ៖ ខ្មែរដើម
ដើម្បីធានាដល់ការកាន់កាប់ដីស្របច្បាប់ រាជរដ្ឋាភិ បាល អាណត្តិទី ៤ បានបង្កើត ក្រុមនិស្សិតរាប់ពាន់ នាក់ដើម្បី ចុះសហការជាមួយអាជ្ញាធរ ដែនដីនិង មន្ត្រីជំនាញសូរិយោដី ក្នុងបេសកកម្មចុះវាស់វែងដី ធ្លីជូនប្រជាពលរដ្ឋតាមបទបញ្ជា លេខ០១ប.បរបស់ រាជរដ្ឋាភិ បាលកម្ពុជាក្នុងទិសដៅបញ្ចប់ ជម្លោះដី ធ្លីនៅទូទាំងប្រទេស។
សកម្មភាពក្រុមនិស្សិតត្រូវ បានតែងតាំង ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លីជាប្រធា នដោយមានការចែកមុខសញ្ញា ទៅតាមបណ្តាខេត្តនៅទូទាំង ប្រទេសថែមទៀតផង ។
ទោះបីថា បទបញ្ជាលេខ ០១ ត្រូវបានទទួលការគាំទ្រពី ប្រជាពលរដ្ឋក៏ពិតមែន ! ប៉ុន្តែ សកម្មភាព អាជ្ញាធរមូលដ្ឋាន គឺ ជាដើមចមបង្កភាពក្តៅក្រ- ហាយដល់ប្រជាពលរដ្ឋមួយ ភាគធំ ស្ថិតក្រោមរូប ភាពប្រើ អំណាចបំពានលើបទបញ្ជា លេខ ០១ ប.បរបស់រាជរដ្ឋាភិ បាលដែលកំពុងបន្តក្នុងអាណត្តិ ទី ៥ ។
ជាក់ស្តែងករណីវិវាទប្រើ អំណាចរបស់លោក ឆេ ឈីវ អភិបាលស្រុកវាលវែង ជំទាស់ ទៅនឹង សលាកបត្រព័ត៌មាន របស់ លោក ប្រាក់ សុខា , លោក ហ៊ាន សុខលីម, លោក ឡាំ ធូ ដោយទាមទារមិនឱ្យ ភូមិបាលស្រុកចេញប្លង់កម្មសិទ្ធិ ត្រូវបានម្ចាស់ដីអះអាងថាគឺជា ការរំលោភ ដោយប្រើអំណាច ចៅហ្វាយស្រុក បំពានយកដី ពលរដ្ឋដើម្បីបំរើឱ្យផលប្រយោ ជន៍លោក ឆេ ឈីវ ខ្លួនឯងតែ ម្តង ។
តាមការបញ្ជាក់ប្រាប់តាម ទូរស័ព្ទរបស់លោក ប្រាក់ សុខា ជាម្ចាស់ដីបានឱ្យដឹងថា រយៈ ពេលកន្លង មកលោកចៅហ្វាយ ស្រុក ឆេ ឈីវ បានមកប្រាប់ គាត់ថា ដីគាត់ប៉ះពាល់លើដី ដែលត្រូវធ្វើការិ យាល័យធន ធានទឹកដោយតម្រូវឱ្យរូបគាត់ ត្រូវចំណាយកាត់ដីពីរប្លង់ឱ្យ ទៅស្រុកហើយនៅសល់ ៣ប្លង់ គឺរូបគាត់ទុកមួយ និងចែកកូន ម្នាក់ មួយប្លង់ដូចឃើញក្នុង សលាកបត្រស្រាប់ ។ ប៉ុន្តែ រឿង ដែលចម្លែកនោះគឺដីដែល គាត់បានប្រគល់ទៅឱ្យសាលា ស្រុកដើម្បីសាងសង់ការិយា ល័យធនធាន ទឹក គឺត្រូវបានលោកចៅហ្វាយស្រុកយកទៅលក់ឱ្យអ្នកផ្សេងៗអស់មិនតែប៉ុណ្ណោះ គាត់បានប្រើ អំណាច មកជំទាស់យកដីទាំង ៣ ប្លង់ របស់ខ្ញុំនិងកូនថាជាដីសម្រាប់ ការិយាល័យធនធានទឹក ស្របពេលដែលក្រុមនិស្សិតបានចុះ វាស់វែងមានការបញ្ជាក់ពីមេឃុំនិងមន្ត្រីក្រុមការងារដោយ មិន អនុញ្ញាតឱ្យចេញប្លង់កម្ម សិទ្ធិឱ្យរូបគាត់និងកូនគាត់ទាំង ពីរនាក់ឡើយ ។
លោក ប្រាក់ សុខា និងកូន ពីរនាក់ដែលបានចុះបញ្ជីវាស់ វែងដីលេខ ព.ស ០០០៤៨ ៧៧៨, លេខ ព.ស ០០០៤៦ ៦៧៧ និងលេខ ព.ស ០០០ ៤៦៦៨៩ តាមការវាស់វែងដី របស់ក្រុមការងារបាន បញ្ជាក់ ថា បន្ទាប់ពីការវាស់វែងត្រូវបានបញ្ចប់រួចយកសលាកបត្រ ព័ត៌មានមកចុះបញ្ជីនៅសាលា ស្រុក ស្រាប់តែលោក ឆេ ឈីវ ជំទាស់មិនឱ្យចេញប្លង់ទៅវិញ ។
ក្រោយមកលោកបានទៅ សួរនាំលោក ឆេ ឈីវ ដល់ផ្ទះ ដោយទទួលបាននូវការព្រមាន ពីលោក ចៅហ្វាយស្រុកថា “បើចង់សុខឱ្យធ្វើតាមគាត់ទៅ ប្រយ័ត្នអស់គូថខោ” ។
បើធ្វើដល់ចៅហ្វាយស្រុកទៅហើយនៅប្រើពាក្យសម្តីដូច ក្រុមអ្នកលេងយកតួនាទីដែល រាស្ត្រប្រ គល់ឱ្យទៅគំរាមរាស្ត្រ ដើម្បីផលប្រយោជន៍ទៅហើយ នោះគឺពិតជាបានប្រាសចាកពី ក្របខណ្ឌមន្ត្រី ដែលគ្រប់គ្រងដឹកនាំស្រុកត្រូវប្រកាន់យកគោលការណ៍នីតិរដ្ឋជាមូលដ្ឋាន ។ ម៉្យាងវិញទៀតថ្នាក់ដឹក នាំស្រុក គួរណាស់ធ្វើជាគំរូល្អ ដល់ប្រជាពលរដ្ឋអោយគោរពច្បាប់ ប៉ុន្តែសកម្មភាពគំរាម របស់លោក ចៅហ្វាយស្រុក វាលវែងមកលើប្រជាពលរដ្ឋ គ្មានអំណាចគឺជាសញ្ញាអាសន្ន ដែលក្នុងនាមឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ត្រូវតែហ៊ាន ចេញមុខវះកាត់លុ់បបំបាត់ មន្ត្រីអាងអំណាចប្រភេទចៅហ្វាយស្រុកវាលវែងជាគំរូដល់មន្ត្រីផ្សេងទៀត ទើបដំណើរការកែទម្រង់ ស៊ីជម្រៅរបស់រាជរដ្ឋាភិ បាលអាណត្តិទី ៥ អាចទទួល បានជោគជ័យ ។ ព្រោះមេ រៀននិងបទ ពិសោធន៍ដែលធ្វើ ឱ្យបក្សកាន់អំណាចបាត់បង់ សន្លឹកឆ្នោតយ៉ាងច្រើនសន្ធឹកសន្ធាប់គឺពិតជាបាន ផ្តើមចេញ ពីអាជ្ញាធរមូលដ្ឋានមិនបានអនុវត្តតាម ហើយថែមទាំងបាន ប្រើអំណាចតួនាទីខ្លួនមកបំ ពាន លើសិទ្ធិប្រជាពលរដ្ឋដូចករណី ជនរងគ្រោះឈ្មោះ ប្រាក់ សុខា ជាភស្តុតាងស្រាប់ ។ ព្រោះ ឯកសារពាក់ព័ន្ធទៅនឹងការចុះសលាកបត្រព័ត៌មានរបស់ក្រុមគ្រួសារលោក ប្រាក់ សុខា គឺមានចុះ ហត្ថលេខាប្រថាប់ត្រា ដោយមេឃុំថា ពិតជាដីកាន់ កាប់ដោយបុគ្គលដែលបានស្នើ សុំដោយពុំមាន ពាក់ព័ន្ធទៅនឹង ទំនាស់ណាមួយឡើយ ។ ហើយការប្រកាសជំទាស់របស់លោកចៅហ្វាយស្រុក វាលវែង ឆេ ឈីវ គឺពិតជាបានបង្ហាញពីចេតនាប្រើអំណាចរំលោភលើ នីតិរដ្ឋរួមទាំងក្រុមការងារ និស្សិតដែលចុះអនុវត្តតាមបទបញ្ជាលេខ ០១ របស់រាជរដ្ឋា ភិបាលកម្ពុជា ដើម្បីបញ្ចប់ឱ្យ បានលើ បញ្ហាទំនាស់ដីធ្លីនៅទូ ទាំងប្រទេសក្នុង អាណត្តិទី ៥ ថែមទៀតផង ៕