ដីឌឿងហែម ចំណីផ្លូវ និងផ្លូវមួយចំនួន នៅក្រុងប៉ោយប៉ែត ត្រូវអ្នកមាន អំណាចអាជីវករ យកសង់ផ្ទះ ជាសំណង់រឹង គ្មានសមត្ថកិច្ចជម្នាញ មើលឃើញនាំគ្នា សំម្ងំយកប្រាក់ អស់

ដីឌឿងហែម ចំណីផ្លូវ និងផ្លូវមួយចំនួន នៅក្រុងប៉ោយប៉ែត ត្រូវអ្នកមាន អំណាចអាជីវករ យកសង់ផ្ទះ ជាសំណង់រឹង គ្មានសមត្ថកិច្ចជម្នាញ មើលឃើញនាំគ្នា សំម្ងំយកប្រាក់ អស់

ដីឌឿងហែម ជាចំណីផ្លូវ​ និងផ្លូវមួយចំនួន នៅក្រុងប៉ោយប៉ែត ត្រូវអ្នកមាន

អំណាច អាជីវករ បាននាំគ្នា យកសង់ផ្ទះ ជាសំណង់ រឹងគ្មានមន្ត្រី ជម្នាញ ណាម្នាក់បើកភ្នែក មើលធ្វើអោយ ប្រជាពលរដ្ឋ ក្ដៅក្រហាយ ថាពួកមន្ត្រី ទាំងនោះ បាននាំ គ្នាវាស់វែង លក់

អោយអ្នកមាន ប្រាក់ និងមានអំណាច រូចចាំដោះ ស្រាយ ពេលក្រោយ គ្រាដែល ថ្នាក់លើ មានគំនាប ខ្លាំងទៅ លើពួកក្រុម មន្ត្រីជម្នាញ បើសិនជា ថ្នាក់លើគ្មាន វិធានការ រីឯ​ប្រជាពលរដ្ឋ​ណាតវ៉ា​នោះឡើយ​ភាពអស់កម្ម​ក្រុមមន្រ្តី​ទាំងនេះ​ហើយបាន​ធ្វើអោយ​សន្លឹកឆ្នោត​របស់គណៈបក្សប្រជាជន​ស្ទើរតែ​បាត់បង់​អាសណៈ​នេះបើតាម​ការអះអាង​​ របស់ ប្រជាពលរដ្ឋ។​ បើតាម ប្រភព ពីពលរដ្ឋ បង្ហើបប្រាប់ថា​​ផ្លូវមួយ កន្លែង ដែលឋិត ក្នុងភូមិ ក្បាលស្ពាន១

សង្កាត់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជយ័ ត្រូវបាន មន្រ្តីជម្នាញ ក្រុងផ្សំ គំនិតគ្នា

លក់ ឲ្យមេភូមិ ម្នាក់ឈ្មោះ ថេង ថារី ជាមេភូមិ បាលិលេយ្យ២  សង្កាត់ និង ក្រុងខាងលើ

ធ្វើជាផ្ទះ ជួលបាត់ ទៅហើយ ម្យ៉ាងទៀត នៅខាងក្រោយផ្ទះ មេភូមិរូបនេះ មានអ្នកមាន មួយចំនួនធំ បានសង់ផ្ទះ និង ធ្វើជាអាង ហែលទឹកបែប ជាលក្ខណៈ ទ្រុងទ្រាយធំ ។​ ប្រភព​បង្ហើប​ថាមន្ត្រី​ជម្នាញ​សុរិយោដី​និងនគរ​រូបនីយកម្ម​ក្រុងប៉ោយប៉ែត​​​​​ លោកប្រាក់

ប៉ូលីន ត្រូវជា បងលោក ប្រាក់ ប៉ូលី ហើយក៏ ជាអនុប្រធាន ការរិយាល័យ​សុរិយោដី​និង​នគរូបនីយកម្ម​ក្រុងចំណែក​លោកប្រាក់​ប៉ូលីវិញដែល​ត្រូវជាប្អូន​ក៏មាន​តួនាទីជា​ប្រធានការិល័យ​ ​​សុរិយោដី

និង នគរូប្បនីយកម្ម ​​ក្រុងផងដែរ អ្នកទាំងពីរ​ មិនដែលមើល ឃើញសំណង់

អ្វីក្រៅ ពីលុយ អោយតែ សំណង់នៅ ក្រុងប៉ោយប៉ែត ងើបក្បាល សាងសង់ ក្នុង១ល្វែង១ម៉ឺន

បាតទៅ ១៥០០០ បាត់ទុក ជាការស្រេច​ដោយមិន​ចំបាច់ចេញ​វិក័យបត្រ័ ​​រីចុងសន្លឹកស្អី

នោះឡើយ ផ្លូវនិង សំណង់ភាគច្រើន ដែលក្រុមអ្នកមាន អំណាចយក ធ្វើជាផ្ទះ គឺនៅភូមិ

ក្បាល​​ ស្ពាន១ និងក្បាលស្ពាន២ ​ដែលពួកគេ ផ្សំគំនិត ជាមួយមន្រ្តី ជម្នាញក្រុង យកលក់ ហេតុដូច្នេះ ហើយ បានជា ប្រជាពលរដ្ឋ មានការក្ដៅក្រហាយ ចំពោះ ប្រជាពលរដ្ឋ ទន់ខ្សោយ រស់នៅ តាមចិញ្ចើមផ្លូវ​វិញក្រុម​មន្ត្រីជម្នាញ​ទាំងនោះ​សហការគ្នា​​ បែបជាយកមុខ យកមាត់ ដើម្បីអោយថ្នាក់ លើមើល  ឃើញ​​និង លុបលាង កំហុស របស់ខ្លួន ដែលប្រព្រឹត្តិ​​ ខុស ។​

ពាក់ព័ន្ធ​ និង រឿងខាងលើ នេះលោក ង៉ោ  ម៉េង ជ្រួន អភិបាលគណៈ អភិបាលក្រុង ប៉ោយ

ប៉ែត តើលោក បានដឹងដែរ ឬយ៉ាងណា បានជា លោកគ្មានវិធានការ ណាមួយ ដើម្បីរៀបចំ

ក្រុង អោយក្លាយ ទៅជាទី ក្រុងស្អាត​រម្មណីយដ្ឋានស្អាត​ពីព្រោះតំបន់​ប៉ោយប៉ែត​គឺជា​ច្រកមួយ​ដ៏សំខាន់​នៃ​ព្រះរាជាណាចក្រកម្ពុជា​ហើយ គឺជា តំបន់​ដែល​​ ភ្ងៀវ​ចូលមក​ឆ្លងកាត់​​​​ ចូលមក កម្ពុជា ទៅកំសាន្ត រម្មណីយដ្ឋាន​​ ផ្សេង ឬក្នុងប្រទេស កម្ពុជាផងដែរ រីឯ  លោកក៏មាន ចំណែក

​ដែរ បានជា គ្មានវិធានការ ។ ជុំវិញ​ ករណី ខាងលើ អ្នកស្រី ថេង ថារី ដែលជា មេភូមិ

បាលិលេយ ២ ហើយ​ជាម្ចាស់ដី​ដែលយក​ផ្លូវ​ជារបស់រដ្ឋ​ធ្វើជាកម្មសិទ្ធ​បាននិយាយ​ប្រាប់តាម​ ទូរស័ព្ទ ឮ នាពេល កន្លងមក ថាអ្នកស្រី បានពីសន្តិ សុខ​ម្នាក់តែ​មិនប្រាប់ឈ្មោះ

ហើយ ​​ក៏មាន​បង្កាន់​ដៃ ផងដែរ ​ដែលទទួល​ស្គាល់ ដោយ​មេភូមិ​ចាស់ ព្រមទាំង​ មានឯកសារ ​ត្រឹម​ត្រូវ តែ អ្នកស្រី ជាមេភូមិរូបនេះ ឆ្លើយហាក់ដូចជា មានអាថ៌កំបាំងអ្វីមួយ ។ ទាក់ទិន

នឹង​លោក ​ប្រាក់ ប៉ូលីន ជាអនុប្រធាន ការិយាល័យ​​ សុរិយោដី និងនគរូបនីយកម្ម ក្រុងវិញ

បាននិយាយ តាមទូរសព្ទ័ គ្រាកន្លង មកដែរ  ថាចំណែក ដីផ្លូវនិង សំណង់ខាងលើ​លោកបាន​ធ្វើការហាមឃាត់​ម្ដងរូចមកហើយ​តែពេលឥឡូវនេះ​លោកជាប់រវល់​មិនដែលដើ​រមិនដឹងថា​យ៉ាងណាដែរ ។ ជុំវិញករណីនេះ​អ្នកទាំងពីរ​ម្នាក់ជាមេភូមិ​ហើយជាម្ចាស់ដី​និងម្នាក់ទៀត​ជាអនុប្រធាន​ការរិយាល័យ​សុរិយោដី​និង​នគរូបនីយកម្ម​ក្រុងហាក់បី​ដូចជាឆ្លើយដោះសារ​អោយរូចខ្លួន ​​​​តែប៉ុណ្ណោះ។ គេនឹងរងចាំ​​ មើលថា តើលោក លី សារី​ប្រធាន សុរិយោដី និង នគរូបនីយកម្ម

ខេត្តបន្ទាយមានជ័យមាន​វិធានការ​យ៉ាងណា​ចំពោះ​មន្ត្រីក្រោមឧវាទ​ដែលកំពុងមានការរិះគន់​ពីសំណាក់ប្រជាពលរដ្ឋ​​ ថាបានផ្សំគំនិតគ្នា កេងប្រវ័ញ្ចដីចំណីផ្លូវ ​និងដីផ្លូវលក់យកប្រាក់​ អោយបាត់បង់ សន្លឹកឆ្នោតគណៈបក្សប្រជាជនដែល​​ មានប្រជាប្រិយភាព ។

ជាតិជាយដែន…នៅមានតទំពរ័ក្រោយ

Filed in: ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.