ដោយៈ ជាតិជាយដែន
កន្លែង លក់សំបុត្រ រថយន្តក្រុង ចល័ត មួយកន្លែង នៅតាម បណ្ដោយ ផ្លូវជាតិលេខ ៥ខាងស្ដាំដៃ មកពីលិចទៅកើត ទទួលមុខ លីហុង ឋិតក្នុង ភូមិក្បាលកោះ សង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជយ័ កំពង់តែលក់ សំបុត្រអោយ ពលករចំនាក ស្រុកខ្មែរ ដែលមក ពីធ្វើការ ប្រទេសថៃ វិលត្រលប់ មកស្រុកកំណើត ដោយមាន ដំលៃខ្ពស់ ក្នុងមួយ នាក់ពី៤០០ បាតទៅ ៥០០បាត ពីប៉ោយប៉ែត ឆ្ពោះទៅភ្នំពេញ ហើយការ លក់សំបុត្រ របស់ទីតាំង មួយកន្លែង ខាងលើផ្ទុយ ទៅនិងបទ បញ្ជារបស់អាជ្ងាធរក្រុងដែលបានដាក់កំណត់តំលៃអោយពីក្រុងប៉ោយប៉ែតទៅភ្នំពេញក្នុងមួយនាក់តំលៃត្រឹមតែ ២៨០០០រៀល តែប៉ុណ្ណោះ ម្យ៉ាងទៀត ទីតាំងដែល លក់សំបុត្រ រថយន្តក្រុង ចលត័ខាងលើ ធ្វើអោយមាន ភាពអាណា ធិប្បតេយ្យ តាមផ្លូវជាតិ អោយ សមត្ថកិច្ច ឈឺក្បាល ដោយមិនស្ដាប់ បទបញ្ជារផ្ទៃក្នុង សេចក្ដីណែនាំ របស់សមត្ថកិច្ច ធ្វើអ្វីមួយ តាមតែ អំពើចិត្ត មិនខ្វល់ ពីបញ្ហា ចរាចរណ៏ តាមដងផ្លូវ សុវត្តិភាព អ្នកធ្វើ ដំណើរ ក្រអើត ក្រទម ហាក់បី ដូចជា មានអ្នកណា ម្នាក់នៅពី ក្រោយខ្នង រីម្ចាស់ទីតាំង រូបនេះ
មាន តួនាទី អ្វីមួយទើប បាន ជាគ្មាន ស្ដាប់អាជា្ងធរ រឺ សមត្ថកិច្ចនៅទីនោះ ។
បើតាមប្រភព បង្ហើប ប្រាប់ថាម្ចាស់ ទីតាំងខាងលើ នេះមាន ឈ្មោះ តុលា
ភេទប្រុស អាយុប្រហែល ជាង៣៤ឆ្នាំ បានលក់សំបុត្រ អោយខ្មែរ ដែលចំណាក ស្រុកក្នុង តម្លៃខ្ពស់ខ្មែរចំណាកស្រុកទាំងនោះមកពីលក់ពលកម្មអោយប្រទេសថៃដើម្បីយកប្រាក់មកចឹញ្ចឹមគ្រួសារតែវិលមកដល់ស្រុកកំនើតវិញត្រូវទីតាំងខាងលើលក់សំបុត្ររថយន្តក្រុងអោយក្នុងតំលៃខ្ពស់គ្រាដែលខ្មែរចំណាកស្រុកទាំងនោះមិនដឹងទីផ្សារតម្លៃ សំបុត្ររថយន្ត ។ ប្រភពបន្តថាពួកគាត់និងរងចាំមើលថាតើលោកអាជ្ងាធរក្រុងមានវិធានការយ៉ាងណាចំពោះទីតាំងខាងលើដែលមានឈ្មោះតុលាមិនព្រមអនុវត្តតាមបទបញ្ជារផ្ទៃក្នុងរបស់អាជ្ងាធរនិងសមត្ថកិច្ចបង្កភាពអាណាធិប្បតេយ្យតាមផ្លូវជាតិព្រមទាំងលក់សំបុត្រអោយពលករចំណាកស្រុកមកពីប្រទេសថៃ មកកម្ពុជា ដើម្បី វិលទៅ ស្រុកកំណើត ។មាន .ត. ជាតិជាយដែន