កម្លាំងចំរុះ ចុះអនុវត្តន៍ ដីការឆែកឆេរ លំនៅដ្ឋាន អតីតមេឈ្មួញ រកស៊ី សត្វព្រៃ បានលួចលាក់ ស្តុកឈើ ប្រណិត ខុសច្បាប់ យ៉ាងច្រើន

កម្លាំងចំរុះ ចុះអនុវត្តន៍ ដីការឆែកឆេរ លំនៅដ្ឋាន អតីតមេឈ្មួញ រកស៊ី សត្វព្រៃ បានលួចលាក់ ស្តុកឈើ ប្រណិត ខុសច្បាប់ យ៉ាងច្រើន

ខេត្តរតនគិរីៈ លំនៅដ្ឋាន ដែលទើបតែ បានសាងសង់ ថ្មីស្រឡាង មួយកន្លែង ដែលគេ ស្គាល់ថា ជាកម្មសិទ្ធិ​របស់លោក  ចូវ វាំងហាយ  ជនជាតិ វៀតណាម អាយុ៤៦ឆ្នាំ ស្ថិតនៅ ភូមិជ័យជំនៈ សង្កាត់ ឡាបានសៀក​ក្រុងបានលុង  គឺស្ថិតនៅ ត្រង់ផ្លូវខាងក្រោយ មន្ទីរទេសចរណ៍ ត្រូវបាន ព្រះរាជអាជ្ញា និង កម្លាំងចំរុះ ចុះអនុ​វត្តន៍ ដីការ ឆែកឆេរ កាលពីរសៀល ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ដោយសារ ម្ចាស់ផ្ទះខាងលើ លួចលាក់ ស្តុកឈើប្រណិត និងពក់ឈើដែល ច្បាប់បានហាមឃាត់។

បើតាមការ អោយដឹងពី មន្ត្រីដែលបាន ចុះអនុវត្តន៍ច្បាប់ ខាងលើ បានអោយដឹងថា  មុននឹងឈាន ទៅដល់ការ ចុះអនុវត្តន៍ ដីការ ឆែកឆេរ លំនៅដ្ឋាន របស់ម្ចាស់ ឈ្មោះ ចូវ វាំងហាយ ដែលជា ជនជាតិ វៀតណាម​ខាងលើនេះ  សមត្ថកិច្ច បានធ្វើការ ស៊ើបអង្កេត និង ទទួលបាន ពត៌មាន ជាច្រើនពី ប្រជាពលរដ្ឋ ដែលមាន លំនៅដ្ឋាន ក្បែរនោះថា  ឈ្មោះ ចូវ វាំងហាយ ដែល ជា ជនជាតិ វៀតណាម រូបនេះ តែងតែ បានធ្វើ ចរាចរណ៍​លួចលាក់ ស្តុកឈើ ប្រណិត ខុសច្បាប់ ដែលមាន តម្លៃ រាប់ម៉ឺន ដុល្លា ដូចជា ឈើងឿ ពក់ឈើ ជាដើម  ដែល​អាចចាត់ទុក បានថា ជាប្រភេទ ឈើកម្រ ព្រោះ​ថា​ពក់ឈើ​ទាំងអស់នោះ​រាប់រយ រឺ​រាប់ពាន់ដើម ទើបមាន​ពក់១ដើម ។ ហើយ​គេលួចលាក់​កែច្នៃប្រភេទ​ឈើមានតម្លៃ​ទាំងអស់នោះ​យកទៅលក់​នៅប្រទេស​វៀតណាម​​រឺ​ក៏គេហៅ​ថៅកែ​វៀតណាម រឺ​អ្នកមាន​នៅវៀត​ណាម មកមើល​ដល់ផ្ទះ​ក៏មានដែរ ហើយ​បើត្រូវរូវ​​​ តម្លៃគ្នា នោះ គេ​នឹងលួច លាក់ដឹក ជញ្ជូន តាមរថយន្ត ទំនើបៗ រឺ រថយន្ត ទេសចរណ៍ នានា ឆ្លងដែន យកទៅប្រទេស ​វៀត​ណាម តែម្តង។        ជាក់ស្តែង ក្រោយពី សមត្ថកិច្ច ធ្វើការឆែកឆេរ រហូតដល់ម៉ោង ជិត៦យប់ ប្រមូលឈើ ដែលមាន តម្លៃ​គ្រប់ប្រភេទ និងពក់ឈើ បានទៅដល់ចំនួន៦រឺម៉កដែលអាចមានតម្លៃដល់ទៅរាប់សែនដុល្លាយកទៅរក្សា​ទុកនៅ ខណ្ឌរដ្ឋបាល ព្រៃឈើ។

ប្រជាពលរដ្ឋ នៅក្នុង ខេត្តរតនគិរី បានដាក់ សំណួរថា តើម្ចាស់ ​ផ្ទះឈ្មោះ ចូវ​ វាំងហាយ រូបនេះ អាច ​ប្រឈម និងច្បាប់ រឺ ក៏អាចគេច ពីការចោទប្រកាន់ ពាក់ព័ន្ធ ទៅនឹងច្បាប់ព្រៃឈើ រឺ យ៉ាងណា?   ព្រោះ ថា​កន្លង​មកឈ្មោះ  ចូវ វាំងហាយ ដែលជា ជនជាតិវៀតណាម នេះធ្លាប់បាន ត្រូវកម្លាំងអង្គការ សម្ព័នមិត្ត សត្វ​ព្រៃ​សហការ នឹងជំនាញ ធ្វើការបង្ក្រាបម្តង មកហើយ ពាក់ព័ន្ធទៅ នឹងការជួញដូរសត្វព្រៃ ដ៏ធំជាងគេនៅ​ខេត្ត​​រត​នគិរី  ប៉ុន្តែមិនបាន ប៉ុន្មានផងក៏ សង្កេតឃើញថា ចូវ វាំងហាយ នៅតែប្រកប របររកស៊ីខុស ច្បាប់ដដែល ​ប្រហែល ជាការរក ស៊ីនេះចំនេញ លើសលប់ សល់លុយ កាក់ច្រើនសំរាប់ ដោះស្រាយ ពេលមាន អាសន្ន ហើយមើល ទៅ ទើបគេ មិនរៀងចាល ៕

Filed in: ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.