ដោយ ៖ ជាតិ
ទោសធ្ងន់ធ្ងរបំផុត ដែលមិនអាចអត់ឱន និងយោគ យល់ឱ្យបាន ចំពោះមន្ត្រីសមត្ថកិច្ចណាមួយ ដែល រកឃើញថា មាន ការពាក់ព័ន្ធ ទៅនឹង ការឃុបឃិត បទល្មើសព្រៃឈើ ដែលកំណត់ដោយសារាចរណ៍ លេខ ០០២ របស់រាជរដ្ឋាភិបាលកម្ពុជា ។ បទល្មើស ជាក់ស្តែង ដែលកម្លាំងកងរាជអាវុធហត្ថក្រុងសំរោង សហការ ជាមួយកម្លាំងនគរបាលចាប់ឡានដឹកឈើ គ្រញូង មួយគ្រឿងពាក់ស្លាកលេខ ពោធិ៍សាត់ 2A-0991 នៅចំណុចភូមិ អូរប្ញស្សី សង្កាត់សំរោង ក្រុង សំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០១៣ បញ្ជូនទាំងជនល្មើស និងវត្ថុតាង ទៅកាន់ស្នងការនគរបាលខេត្ត ត្រូវបានប្រភពច្បាស់ ការបញ្ជាក់ឱ្យដឹងថា បានដោះលែងជនល្មើស និងវត្ថុតាងទាំងយប់ ។
លោក ម៉ែន លី ស្នងការនគរបាលខេត្តមិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេ ដោយទូរស័ព្ទរោទិ៍ តែ គ្មានអ្នកទទួល ។ ប៉ុន្តែប្រភពច្បាស់ការបានឱ្យដឹងថា ការដោះលែងជនល្មើស និងវត្ថុតាង គឺស្ថិត ក្នុងអំពើពុករលួយតាមរយៈអ្នករត់ការឈ្មោះ សៅ ផានី ពាក់ស័ក្តិ ៣ មន្ត្រីនគរបាលអន្តរាគមន៍ នៃ ស្នងការនគរបាលខេត្ត ដោយចំណាយទឹកប្រាក់ ១០០០០ដុល្លារ ។
សារព័ត៌មាន ជាតិ កំពុងស្វែងរកការទំនាក់ទំនងជាមួយអគ្គស្នងការនគរបាលជាតិ ពាក់ព័ន្ធទៅនឹង អំពើឃុបឃិត រំលោភលើសារាចរណ៍លេខ ០០២ របស់រាជរដ្ឋាភិបាល ដោយបានចាត់ទុកអំពើឃុប ឃិតរបស់មន្ត្រីសមត្ថកិច្ច គឺពិតជាមិន អាចលើកលែងក្នុងករណីណាមួយបានឡើយ ពិសេសខេត្ត ឧត្តរមានជ័យ ដែលទទួលរងនូវការបាញ់សម្លាប់ និងរបួសរួមទាំងអ្នកជាប់គុកនៅប្រទេសថៃ ដោយ ការឆ្លងដែនចូលទៅកាប់ឈើគ្រញូងថែមទៀតផង ។ ហើយការឃុបឃិតដោះលែងវត្ថុតាង និងជន ល្មើសត្រូវបានគេអះអាងថា គឺអាចមានស្ថាប័នពីរ ដែលទទួលបានផលប្រយោជន៍ រួមមានកងរាជ អាវុធហត្ថខេត្ត និងនគរបាលខេត្តឧត្តរមានជ័យតែប៉ុណ្ណោះ ៕
នៅមានត