បទល្មើស​ដឹកជញ្ជូន​ឈើប្រណីត​ចេញ​ពី​ស្រុុក​កោះញែក​តាម​រទេះ​ដោយ​មាន​មេឈ្មួញ ៣នាក់ ចាំទទួល​ទិញ​នៅ​ស្រុុក​ចិត្របូរី

បទល្មើស​ដឹកជញ្ជូន​ឈើប្រណីត​ចេញ​ពី​ស្រុុក​កោះញែក​តាម​រទេះ​ដោយ​មាន​មេឈ្មួញ ៣នាក់ ចាំទទួល​ទិញ​នៅ​ស្រុុក​ចិត្របូរី

ដោយ ៖ ញ៉េប ចាន់ដារី
ក្បួនរទេះគោដឹកឈើប្រណីត រាប់សិប គ្រឿងជាប្រ ភេទធ្នង់ចេញពីស្រុកកោះញែក ខេត្តមណ្ឌលគីរី ឆ្លង កាត់ចូលតាមភូមិមួយរយប្រាំ ឃុំកន្ទួត ស្រុកចិត្របូរី ខេត្តក្រចេះ ដោយមានឈ្មេញួឈើប្រណីត ៣នាក់ ចាំទទួលទិញយក ទៅលក់បន្តឱ្យមេឈ្មួញធំ នៅ ស្រុក ស្នួល ខេត្តក្រចេះ ។

មេឈ្មួញកណ្តាលទាំង ៣នាក់ មានឈ្មោះ លោក ពក, លោក ប៉ាង និងលោក ចិន ប្រើមធ្យោបាយដឹក ជញ្ជូនឈើ ប្រណីតចេញពីស្រុកចិត្របូរី ដោយប្រើឡានកាំម៉ារីហើម កាំម៉ារីឆ្លាម និងកាំម៉ារីបាឡែន ពី ២០ ទៅ ៣០គ្រឿង សម្រាប់ ដឹកចេញទៅកាន់ស្រុកស្នួល ក្នុងមួយថ្ងៃៗ ។

សកម្មភាពដឹកជញ្ជូនឈើ ចេញពីស្រុកចិត្របូរីរបស់មេឈ្មួញទាំង ៣ នាក់ បានក្រោមរូបភាពទ្រង់ ទ្រាយធំ ដោយពុំមានការចុះបង្ក្រាបពីមន្ត្រីជំនាញ ត្រូវបានគេអះអាងថា មានការឃុបឃិតជាមួយ លោក សូយ សារិត នាយខណ្ឌរដ្ឋបាលព្រៃ ឈើក្រចេះ និងលោក ព្រាប សុភារ៉ា នាយផ្នែករដ្ឋបាល ព្រៃឈើក្រចេះ ជាអ្នកបើកភ្លើងខៀវទើបបទល្មើសរបស់មេឈ្មួញ ទាំង ៣ នាក់ អាចដឹកឈើប្រណិត ចេញពីស្រុកចិត្របូរី ក្នុងមួយថ្ងៃៗចាប់ពី ២០ឡាន ទៅ ៣០ឡាន បានដោយរលូន ។

ម៉្យាងវិញទៀត មេឈ្មួញដែលឈរចាំទទួលទិញពីឈ្មួញកណ្តាលទាំង ៣ នាក់ (សុំមិនបញ្ចោញ ឈ្មោះ) ក៏មានការពាក់ព័ន្ធឃុបឃិតជាមួយួ នាយខណ្ឌ និងនាយផ្នែករដ្ឋបាលព្រៃឈើផងដែរ ទើប អាចបន្តដឹកឈើប្រណីតឆ្លងដែនយកទៅលក់នៅប្រទេសវៀតណាម បានដោយសុវត្ថិភាពបែបហ្នឹង ។

បទល្មើសដឹកជញ្ជូនឈើប្រណីតដែលរាយបណ្តាក់ដឹកជញ្ជូន តាមរទេះគោ រាប់សិប គ្រឿងចេញពី ស្រុកកោះញែក ខេត្តមណ្ឌលគីរី ដើម្បីយកមកលក់ឱ្យមេឈ្មួញឈើឈ្មោះ ពក, ឈ្មោះ ប៉ាង និង ឈ្មោះ ចិន គឺពិតជាមិនអាចបិទបាំងពីដែន សមត្ថកិច្ចមន្ត្រីជំនាញបានឡើយ ។ លើកលែងតែមាន ការឃុបឃិតជាខ្សែសង្វាក់ពីសង្កាត់រដ្ឋបាលព្រៃឈើស្រុកចិត្របូរី រហូតដល់នាយផ្នែក និងនាយ ខណ្ឌ ទើបអាចឱ្យបទល្មើសដឹកជញ្ជូនឈើប្រណីតឆ្លងខេត្ត អាចមានលទ្ធភាពដឹកជញ្ជូនដោយគ្មានការ បង្ក្រាប ។

សង្ឃឹមថា ឯកឧត្តម ឆេង គឹមស៊ុន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកប្រធានរដ្ឋបាលព្រៃឈើ មិនគួរ មើលរំលង ទុកឱកាសឱ្យមន្ត្រីរដ្ឋបាលព្រៃឈើនៅខេត្តក្រចេះ ប្រើតួនាទី ដើម្បីស្វែងរកផលប្រយោជន៍ ផ្ទាល់ខ្លួននោះឡើយ ។ ព្រោះការឃុបឃិតវាផ្ទុយទៅនឹងគោលនយោបាយ កែទម្រង់ស៊ីជម្ រៅ របស់រាជរដ្ឋាភិ បាលអាណត្តិទី ៥ ដែលបានប្តេជ្ញាថា និងបន្តអនុវត្តឱ្យទទួលបានជោគជ័យ ស្រប តាមការចង់បានរបស់ពលរដ្ឋដែលជាម្ចាស់ ឆ្នោតកំពុងទាមទារចង់បាន ៕

chheng_kimsun_01

20131223b 20131223a 20131223c

Filed in: ព័ត៌មានសង្គម, ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.